Brazil នឹង​បណ្ដេញ​គ្រូ​បង្វឹក​ក្រោយ​ហាល​អាវ​នៅ Copa America

សហព័ន្ធ​បាល់ទាត់​នៃ​ប្រទេស​ប្រេស៊ីល​នឹង​បណ្ដេញ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​លោក Carlos Dunga នៅ ប៉ុន្មាន​ម៉ោង​ទៀត​បន្ទាប់​ពី​បេសកកម្ម​នៅ Copa America ត្រូវ​បញ្ចប់។

 

Brazil នឹង​បណ្ដេញ​គ្រូ​បង្វឹក​ក្រោយ​ហាល​អាវ​នៅ Copa America Carlos Dunga

 

Dunga ជា​អតីត​ប្រធាន​ក្រុម​ជម្រើស​ជាតិ​ធ្លាប់​ជួយ​ប្រេស៊ីល​លើក​ពាន World Cup កាល​នៅ​ជា​កីឡាករ​ក្នុង​ឆ្នាំ ១៩៩៤។ បុរស​វ័យ​៥២ឆ្នាំ​បាន​ដឹកនាំ​ប្រេស៊ីល​​លើកទី១ពីចន្លោះ​ឆ្នាំ ២០០៦ ដល់២០១០ ​នាំ​ក្រុម​លើក​ពាន Copa America  ​ម្ដង (២០០៧) និង Confederations Cup (២០០៩) ហើយ​លា​ឈប់​ក្រោយ​ចប់ World Cup នៅ​អាហ្វ្រិក​ខាង​ត្បូង។

 

នៅ​ឆ្នាំ​២០១៤ ម្ចាស់​ផ្ទះ World Cup ប្រេស៊ីល​ក្រោម​ការ​ដឹក​នាំ​របស់​លោក Luiz Felipe Scolari មិន​អាច​ឈ្នះ​ពាន​លើ​ទឹកដី​ខ្លួន​ឯង​បាន ធ្វើ​ឲ្យ​លោក Scolari ត្រូវ​បណ្ដេញ​ចេញ ហើយDunga បាន​មក​ដឹកនាំ​ជម្រើស​ជាតិ​ជា​លើក​ទី​២។ យ៉ាង​ណា​ក៏​ដោយ បរាជ័យ​ធ្លាក់​ចេញ​ពី​កម្មវិធី Copa America លើក​នេះ​ធ្វើ​ឲ្យDunga ​ត្រូវ​ខ្ទាត​ចេញ​ពី​តួនាទី​សារ​ជា​ថ្មី៕

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Sport English