ពិត​ជា​មិនធម្មតា ប៊ុន ផៃ​លីន ត្រៀម​ទិញ​ខុន​ដូ ក្រោយ​ធ្វើ​ផ្ទះ​ជាង ២០ ម៉ឺន​ដុល្លារ​!

Videos


ថ្វីត្បិតមិនមែនជាតារា ដែលមានឈ្មោបោះសម្លេងក៏ពិតមែនតែគេបានកត់សំគាល់ឃើញ តារាស៊ិចស៊ី ប៊ុន ផៃលីន ហាក់មានជីវភាពហ៊ឺហាមិនចាញ់តារាល្បីៗប៉ុន្មានឡើយ ។ ជាក់ស្តែងក្រោយពីបានចំណាយ ប្រាក់ប្រមាណជាង ២០ ម៉ឺនដុល្លារដើម្បីធ្វើផ្ទះជួលមិនបានប៉ុន្មានផង តារាដើមទ្រូងធំម្នាក់នេះ ត្រៀមទិញខុនដូ ដ៏ ស្រស់ស្អាតមួយបន្ថែមទៀត ។

ចុងក្រោយនេះ ប៊ុន ផៃលីន មិនសូវជាមានសកម្មភាពនៅក្នុងការងារសិល្បៈដូចជាពេលមុន ឡើយ ។ តែយ៉ាងណា ប៊ុន ផៃលីន ហាក់មិនខ្វាយខ្វល់អ្វីឡើយ ។ បើមើលពីរូបសម្រស់របស់នាងវិញ កាន់តែស្រស់ស្អាត សម្បុរស្បែកសខ្ចីគួរអោយស្រលាញ់។ជាពិេសសនាងមានលុយចាយពេញដៃ ហើយជារឿយៗនាងតែង តែអួតលុយដុល្លារទាំងបាច់ៗរួមជាមួយគ្រឿងអលង្ការតាមហ្វេសប៊ុក ដោយនាងបានអះអាងថា ដើម្បីបង្ហាញដល់អ្នក ដែលធ្លាប់មើលងាយដល់រូបនាង។តែមួយប៉ព្រិចភ្នែកប៊ុន ផៃលីន អាចសល់លុយសាងសង់ផ្ទះ សម្រាប់ ជួល ដោយចំណាយថវិកាប្រមាណជាង ២០ ម៉ឺនដុល្លារ ព្រមទាំងធ្វើពិធីឡើងយ៉ាងអធិកអធម ដោយមានការចូលរួមពីសំណាក់អ្នកសិល្បៈ និង អ្នកមានមុខមាត់នៅក្នុងសង្គមទៀតផង ។

ពិត​ជា​មិនធម្មតា ប៊ុន ផៃ​លីន ត្រៀម​ទិញ​ខុន​ដូ ក្រោយ​ធ្វើ​ផ្ទះ​ជាង ២០ ម៉ឺន​ដុល្លារ​!

ពេលនេះប៊ុន ផៃលីនក៏ មានគម្រោង ទិញខុនដូដ៏ស្រស់ស្អាតមួយនៅក្នុងពេលឆាប់ៗនេះ ។ តែនាងមិនបានបង្ហើបថា ខុនដូដែលនាងមានបំណងទិញនោះ នៅម្តុំណានិងមានតម្លៃប៉ុន្មានឡើយ ។មានការបង្ហើបថា តារាដើមទ្រូងធំ ប៊ុន ផៃលីន មានលុយច្រើនដូចនេះ ដោយសារនាងមានគូស្នេហ៍ ជាអ្នកមានទ្រព្យស្តុកស្តម្ភជួយជ្រោមជ្រែង ។ គេនៅចាំបានថា កាលពីចូលសិល្បៈដំបូង ប៊ុន ផៃលីន មិនសូវជាមាន ជីវភាពធូធារប៉ុន្មានឡើយ ។ ហក់ចូលសិល្បៈតែមួយរយៈសោះ នាងមានលទ្ធភាពរកប្រាក់បានរាប់សែនដុល្លារ រហូតមានលទ្ធភាពសាងសង់ផ្ទះជួលអស់ជាង ២០ ម៉ឺនដុល្លារ ហើយឥឡូវនេះ នាងមានគម្រោងទិញខនដូរដ៏ប្រណិតមួយទៀត ពិតជាអស្ចារ្យខ្លាំងណាស់សម្រាប់ ប៊ុន ផៃលីន ៕ ចេនី

ពិត​ជា​មិនធម្មតា ប៊ុន ផៃ​លីន ត្រៀម​ទិញ​ខុន​ដូ ក្រោយ​ធ្វើ​ផ្ទះ​ជាង ២០ ម៉ឺន​ដុល្លារ​!
ពិត​ជា​មិនធម្មតា ប៊ុន ផៃ​លីន ត្រៀម​ទិញ​ខុន​ដូ ក្រោយ​ធ្វើ​ផ្ទះ​ជាង ២០ ម៉ឺន​ដុល្លារ​!
ពិត​ជា​មិនធម្មតា ប៊ុន ផៃ​លីន ត្រៀម​ទិញ​ខុន​ដូ ក្រោយ​ធ្វើ​ផ្ទះ​ជាង ២០ ម៉ឺន​ដុល្លារ​!
ពិត​ជា​មិនធម្មតា ប៊ុន ផៃ​លីន ត្រៀម​ទិញ​ខុន​ដូ ក្រោយ​ធ្វើ​ផ្ទះ​ជាង ២០ ម៉ឺន​ដុល្លារ​!
ពិត​ជា​មិនធម្មតា ប៊ុន ផៃ​លីន ត្រៀម​ទិញ​ខុន​ដូ ក្រោយ​ធ្វើ​ផ្ទះ​ជាង ២០ ម៉ឺន​ដុល្លារ​!
ពិត​ជា​មិនធម្មតា ប៊ុន ផៃ​លីន ត្រៀម​ទិញ​ខុន​ដូ ក្រោយ​ធ្វើ​ផ្ទះ​ជាង ២០ ម៉ឺន​ដុល្លារ​!
ពិត​ជា​មិនធម្មតា ប៊ុន ផៃ​លីន ត្រៀម​ទិញ​ខុន​ដូ ក្រោយ​ធ្វើ​ផ្ទះ​ជាង ២០ ម៉ឺន​ដុល្លារ​!

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត