តើ​ប្រទេស​ណាខ្លះ​មានស្រី​ស្អាត​ច្រើន​ជាងគេ ?

កោះសន្តិភាព​សូម​បង្ហាញ​ជូន​ប្រទេស​ចំនួន ១០ ដែល​មាន​ស្រី​ស្អាត​ច្រើន​ជាងគេ​ក្នុង​លោក​យោង​តាម​គេហទំព័រ​បរទេស Wonderslist ៖

១-​ប្រទេស​តួ​ក​គី
ប្រទេស​តួ​ក​គី​ស្ថិត​ក្នុង​កំពូល​តារាង​ដែល​មាន​នារី​ស្រស់​ស្អាត​ក្នុង​ចំណោម​បណ្តា​ប្រទេស​ផ្សេង​ទៀត ។ ជាក់ស្ដែង​នាង Meryem Uzerli តារា​សម្តែង និង​ម៉ូ​ដែល​កូនកាត់​អា​ល្លឺ​ម៉​ង់​-​តួ​ក​គី​វ័យ​៣២​ឆ្នាំ គឺជា​រាជិនី​សម្រស់​ក្នុង​ចំណោម​រាជិនី​សម្រស់​ច្រើន​នាក់​ផ្សេង​ទៀត​របស់​ប្រទេស​តួ​ក​គី ។

២-​ប្រទេស​ប្រេ​ស៊ី​ល
រាជិនី​សម្រស់​របស់​ប្រទេស​ប្រេ​ស៊ី​ល​ត្រូវ​បាន​ពិភពលោក​ចាប់អារម្មណ៍​លើ​សង្គម និង​ប្រពៃណី ។ តារា​ម៉ូ​ដែល​ប្រ​ស៊ី​ល​ច្រើន​នាក់​បាន​បង្ហាញ​វត្ត​មាននៅក្រុម​ហ៊ុន​បង្ហាញ​ម៉ូ​ដ Victoria’s Secret ។ ជាក់ស្តែង​នាង Adriana Lima គឺជា​និមិត្តរូប​រាជិនី​សម្រស់​របស់​ប្រទេស​ប្រេ​ស៊ី​ល ។

៣-​ប្រទេស​អ៊ុយ​ក្រែ​ន
ប្រទេស​អ៊ុយ​ក្រែ​ន​ត្រូវ​មហាជន​ចាប់អារម្មណ៍​លើ​សម្រស់​ពី​ធម្មជាតិ​ដោយ​សង្កេត​ឃើញ​បេ​ក្ខ​នារី​ច្រើន​នាក់​បង្ហាញខ្លួន​ក្នុង​ព្រឹត្តិការណ៍​ប្រកួតប្រជែង​បវរកញ្ញា​អន្តរជាតិ ។ យ៉ាងណាមិញ​បើ​ប្រៀបធៀប​ជាមួយ​ប្រទេស​រុ​ស្ស៊ី គឺ​ប្រទេស​អ៊ុយ​ក្រែ​ន​ស៊ីដាច់​ហើយ​រឿងស្រី​ស្អាត ។

៤-​ប្រទេស​រុ​ស្ស៊ី
រាជិនី​សម្រស់​របស់​ប្រទេស​រុ​ស្ស៊ី​នៅ​ភាគ​ខាងលិច និង​ខាងកើត​ប្រទេស​បាន​អង្រួន​បេះដូង​បុរស​ៗ​ឱ្យ​ឈ្លក់​វង្វេង​គ្រប់​គ្នា ។ ពួក​នាង​មាន​ឆ្អឹង​ថ្ពាល់​ខ្ពស់ រាង​កាយ​ខ្ពស់​ទូលាយ រួម​ជាមួយនឹង​ពណ៌​សក់ទង់ដែង ។ ជា​ឧទាហរណ៍​គឺ​តារា​ម៉ូ​ដែល​រុ​ស្ស៊ី និង​ជា​អតីត​មិត្ត​ស្រី​កីឡាករ​រ៉ូ​ណា​ល់​ដូ​នាង Irina Shayk ។

៥-​ប្រទេស​វេ​ណេ​ស៊ុ​យ​អេ​ឡា
រាជិនី​សម្រស់​របស់​ប្រទេស​វេ​ណេ​ស៊ុ​យ​អេ​ឡា​តែងតែ​បង្ហាញ​សម្រស់​ធម្មជាតិ​លើ​ឆាក​អន្តរជាតិ​ហើយ​ថែម​ទាំង​បាន​គ្រង​មកុដ​បវរកញ្ញា​នានា​ផង​ដែរ ។ ពោល​គឺ​ពួក​នាង​មាន​រាង​កាយ​ស្រ​ឡូ​ន​ដូច​ជា​នាង Norlys Rodriguez ជាដើម ។

៦-​ប្រទេស​អីុ​តា​លី
នារី​ៗ​ក្នុង​ប្រទេស​អីុតា​លី​មាន​សម្រស់​មិន​ចាញ់​ប្រទេស​ទាំងនោះ​ទេ ពោល​គឺ​ពួក​នាង​ទាន់សម័យ រួម​ទាំង​និយម​តុបតែង​ខ្លួន​លើ​សម្រស់​ដែល​មាន​ស្រាប់ ។

៧-​ប្រទេស​ហូ​ឡង់
កម្ពស់​ជា​មធ្យម​១,៧០​ម៉ែត្រ និង​មាន​សក់​ពណ៌​ទង់ដែង រាជិនី​សម្រស់​ប្រទេស​ហូ​ឡង់​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​ទី​៧​ក្នុង​តារាង ។ ជាក់ស្ដែង​នាង Doutzen Kroes តារា​ស្រី​ស្រស់​ស្អាត​ជាងគេ​ក្នុង​ប្រទេស ។

៨-​ប្រទេស​ហ្វ៊ី​លី​ពី​ន
ប្រទេស​ហ្វ៊ី​លី​ពី​ន​ត្រូវ​គេ​ស្គាល់​ថា​មាន​នារី​ប្រកបដោយ​អត្ត​ចរិតល្អ និង​រួសរាយ​រាក់ទាក់ ប៉ុន្តែ​រូប​សម្រស់​មិន​ចាញ់​អឺរ៉ុប​ប៉ុន្មាន​ទេ ។

៩-​ប្រទេស​អង់គ្លេស
នារី​ក្នុង​ប្រទេស​អង់គ្លេស​បច្ចុប្បន្ន​នេះ​មាន​វប្បធម៌​ចម្រុះ ដូច្នេះ​ហើយ​ពួក​នាង​មាន​សប្បុរ​ផ្សេង​ៗ​គ្នា ។

១០-​ប្រទេស​កា​ណា​ដា
រាជិនី​សម្រស់​ប្រទេស​កា​ណា​ដា​ពោរពេញ​ដោយ​ឯករាជ្យ និង​មាន​ទំនុកចិត្ត​លើ​សម្រស់​របស់​ពួក​នាង ។ ពោល​គឺ​ចាប់ផ្តើម​ចេញពី​វិស័យ​កីឡា​វាយ​តឺ​ន្នី​ស​នាង Eugenie Bouchard ដែល​សម្រស់​នាង​ស័ក្ដិ​សមជា​តារា​សម្តែង ឬ​ម៉ូ​ដែល ៕