ការសិក្សាស្រាវជ្រាវដែល​ប្រើ​បច្ចេកវិទ្យា​ស្គែន​តាម​ឡាស៊ែរ​​​ពី​​​អាកាស​ផ្តល់​​ពន្លឺ​ថ្មី​លើ​ប្រវត្តិ​អង្គរ​​

ការសិក្សាស្រាវជ្រាវចេញនៅក្នុងថ្ងៃនេះក្នុងព្រឹត្តិបត្រវិទ្យាសាស្ត្របុរាណវិទ្យា (Journal of Archaeological Science) ប្រហែលជាអាចនាំឲ្យមានការសរសេរឡើងវិញនូវប្រវត្តិសាស្ត្រទាំងមូលរបស់ប្រទេសកម្ពុជា។ លទ្ធផលនៃយុទ្ធនាការប្រើបច្ចេកវិទ្យាស្គែនតាមឡាស៊ែរពីលើអាកាសក្នុងទ្រង់ទ្រាយដ៏ធំទូលំទូលាយបំផុត ដែលមិនដែលត្រូវបានធ្វើឡើងនៅក្នុងគម្រោងបុរាណវិទ្យា បានបង្ហាញថា ក្រុងអង្គរប្រហែលជាមិនត្រូវបានបោះបង់ចោលនៅក្នុងសទវត្សរ៍ទី១៥ ដោយសារការចូលវាយលុករបស់ទ័ពសៀម និងការចូលកាន់កាប់ដែលគេធ្លាប់តែជឿពីមុនមកនោះឡើយ។ លោក ដេមៀន អេវេនស៍ (Damian Evans) បុរាណវិទូអូស្ត្រាលីបានសរសេរនៅក្នុងអត្ថបទនេះថា ព្រះមហាក្សត្រខ្មែរប្រហែលជារើទីតាំងដោយសារភាពចលាចលនយោបាយ ប៉ុន្តែការស្គែនផ្ទៃដីមិនបានបង្ហាញថា មនុស្សរាប់ម៉ឺននាក់តាមព្រះអង្គនោះឡើយ។ លោកបានសរសេរថា “ឥឡូវនេះ វាហាក់បីដូចជាទំនងថា ការយល់ឃើញខុសនៃការចល័តនៅមុនសម័យទំនើប និងភាពខុសគ្នានៃតំបន់ក្រុងត្រូវបានបង្កើតឡើងដោយព្រឹត្តិការណ៍នៃការបួករួមបញ្ចូលគ្នានិងការបែងចែកអំណាចក្នុងចំណោមព្រះរាជដំណាក់ខុសៗគ្នា ហើយការពិតប្រហែលជាមិនមានការចល័តរបស់មនុស្សទាល់តែសោះ ពោលគឺគ្មានការប្រែប្រួលប្រជាសាស្ត្រទ្រង់ទ្រាយធំ ឬការទុកឲ្យក្រុងទាំងមូលក្លាយជាទីរហោស្ថានទេ”។ ដោយជាអ្នកសិក្សាស្រាវជ្រាវមួយរូបដែលធ្វើការជាមួយសាលាបារាំងនៃការសិក្សាអំពីអាស៊ី (EFEO) ដែលមានមូលដ្ឋាននៅក្នុងក្រុងសៀមរាប ដេមៀន អេវេនស៍ បានអនុវត្តគំនិតផ្ដួចផ្ដើមសិក្សាស្រាវជ្រាវប្រើបច្ចេកវិទ្យាឡាស៊ែរបុរាណវិទ្យានៅកម្ពុជា (CALI) នៅក្នុងខែមីនា និងខែមេសា ឆ្នាំ២០១៥។ ដោយធ្វើការហោះហើរពីលើផ្ទៃដីទំហំ១.៩១០គីឡូម៉ែត្រក្រឡានៅកម្ពុជា លោកបានប្រមូលទិន្នន័យដោយប្រើបច្ចេកវិទ្យាបញ្ជាតាមសេនស័រ ហៅថា Lidar ដែលឆ្លុះទម្លុះចូលតំបន់ព្រៃ និងតំបន់សម្បូរទៅដោយរុក្ខជាតិ ដោយប្រមូលបានព័ត៌មាននៅលើផ្ទៃដីដែលអាចជួយបុរាណវិទូក្នុងការរកឲ្យឃើញថា តើដីនៅក្នុងតំបន់ដែលត្រូវបានកំណត់ មានដែលត្រូវបានរំខានដោយសកម្មភាពរបស់មនុស្សឬក៏អត់។ ព័ត៌មានដែលប្រមូលបាននឹងចំណាយពេលរាប់ឆ្នាំដើម្បីវិភាគ។ ប៉ុន្តែវាបានផ្ដល់រួចហើយនូវព័ត៌មានដែលប្រហែលជាបង្ខំឲ្យអ្នកសិក្សាស្រាវជ្រាវធ្វើការវាយតម្លៃឡើងវិញលើគំនិតដែលថា អាណាចក្រអង្គរបានដួលរលំនៅដើមសតវត្សរ៍ទី១៥។ លោក ដេមៀន អេវេនស៍ បានសរសេរថា ”ទោះបីជាមានភ័ស្តុតាងដែលមិនគួរឲ្យជឿជាក់ពាក់ព័ន្ធនឹងការវាយលុកចូលតំបន់អង្គរ ហើយមិនថា មានភ័ស្តុតាងដែលនៅតែបន្តមានសារៈសំខាន់សម្រាប់តំបន់អង្គរ និងប្រទេសកម្ពុជាក្រោយសម័យអង្គរក៏ដោយ តែរយៈពេលចន្លោះចុងសតវត្សរ៍ទី១៣ដល់ដើមសទវត្សរ៍ទី១៥ ឥឡូវនេះវាមានជាប់ពាក់ព័ន្ធនឹងការធ្លាក់ចុះនៃប្រជាសាស្ត្រយ៉ាងខ្លាំងនៅតំបន់អង្គរ […]

The post ការសិក្សាស្រាវជ្រាវដែល​ប្រើ​បច្ចេកវិទ្យា​ស្គែន​តាម​ឡាស៊ែរ​​​ពី​​​អាកាស​ផ្តល់​​ពន្លឺ​ថ្មី​លើ​ប្រវត្តិ​អង្គរ​​ appeared first on The Cambodia Daily.