បាក់​ស្ពាន បាត់​លាភ

ច្រក​ទ្វារ​ព្រំដែន​កម្ពុជា​-​វៀតណាម​មួយ​កន្លែង​នៅ​ខេត្តកំពត ឈ្មោះ​តន់​ហន់ ជា​ច្រក​ទ្វារ​ចេញ​ឈើ​រាប់​ឆ្នាំ​មក​ហើយ​...​។ រថយន្ត​យក្ស​ដឹកឈើ​បាន​បើក​ឆ្លង​ច្រក​ទ្វារ​តន់​ហន់​ទៅ​ទម្លាក់​ឈើ​ក្នុង​ដី​យួន​ដោយ​សុវត្ថិភាព​ឱ្យ​តែ​មក​ដល់​...​មិន​ដែល​ចាប់​ទុក​ទេ​...​ឆែក​យក​តែ​លុយ​...​។

ឡាន​ដឹកឈើ​មក​ដល់​...​បើក​ឱ្យ​ឆ្លង​ចូល​ដី​យួន​ភ្លាម​...​ព្រោះ​ជា​ម៉ូយ​ដុំ​របស់​មន្ត្រី​ច្រក​ទ្វារ​គ្រប់មុខ​ព្រួញ​...​គ្មាន​មុខព្រួញ​សមត្ថកិច្ច​ណាមួយ​រារាំង ឬ​ចាប់​ទេ​...​គឺ​គ្មាន​តែ​ម្តង​...​ត្រូវ​គ្នា​អស់ហើយ​...​បើ​រាប់​ត្រួស​ៗ​មិន​ខ្វះ​ពីក្រោម​១០​ឆ្នាំ​ទេ​...​មេ​ៗ​ដែល​ដាក់​កូនចៅ​ប្រចាំការ​ច្រក​ទ្វារ​...​ដូច​ដាក់​ឱ្យទៅ​ប្រមូល​លាភ​...

ឡាន​ដឹកឈើ​មួយ​គ្រឿង​ដែល​បំបាក់​ស្ពាន​ជ័យ​សេនា តំបន់​តាកែ​ន​កោះ​ស្លា​ជា​ភស្តុ​តាង​...​ឡាន​នេះរ​កសី​ុ​ដឹកឈើ​ដូច​ចោរ ពី​ខេត្តកំពង់ស្ពឺ​ទៅ​ស្រុក​យួន​តាម​ច្រក​ទ្វារ​តន់​ហន់​១០​ឆ្នាំ​ជាង​ហើយ​...​ដល់​បាត់​ស្ពាន​ដោយសារ​ក្អួត​ឈើ​ចេញ​...​ទើប​ម្នាក់​ៗ​ភ្លឺភ្នែក​...​ពេល​នេះ​លាភ​លែង​ចូល​ហើយ​...​ព្រោះ​វា​ចង្រៃ​ធ្វើ​ឱ្យ​បាក់​ស្ពាន​...​បាត់​លាភ​...​បែក​ការណ៍​ធំ​អស់ ។

សមត្ថកិច្ច​ណាខ្លះ​នៅ​ច្រក​ទ្វារ​តន់ហន់ ? គឺ​ប៉ូលិស​អន្តោប្រវេសន៍​... កាំកុងត្រូល​...​ពន្ធដារ​...​គយ​... ទាហាន​...​ប៉ូលិស​សេដ្ឋកិច្ច​...​ប៉េអឹ​ម​...​។ បើ​មួយ​ណា​មិន​បាន​ទទួល
ផល​...​ឡាន​ដឹកឈើ​ចេញ​អត់​រួច​ទេ​... បន់​ឱ្យ​តែ​មាន​ដឹកឈើ​មក​ដល់ គឺ​លាភ​អញ​ហើយ​...​ហេ ! ហេ !

ប៉ុន្តែ​ពេល​នេះ​បាក់​ស្ពាន​...​បែក​ការណ៍​អស់ ដូច​បាត់​លាភ​... ចំណែក​មេព្រៃ​ខេត្តកំពង់ស្ពឺ​...​មេព្រៃ​ខេត្តកំពត​...​មេ​ធំ​ជាងគេ​ក្នុង​តំបន់​នោះ​...​សូមកុំ​ឆ្លើយ​ថា មិន​បាន​ទទួលផល​ចោរកម្ម​ព្រៃឈើ​...​អស់ហើយ​ឈើ​ភ្នំ​ឱ​រ៉ា​ល់​...៕