ចំណាយ​ត្រឹម ៣ម៉ឺន​រៀល ប្ដូរ​និង​ពន្យារ​បណ្ណ​បើកបរ​នៅ​អ៊ីអន

ថ្ងៃទី១៥ ស្អែកនេះ មណ្ឌលប្ដូរ និងពន្យារបណ្ណបើកបរ នឹងបើកដំណើរការផ្លូវការហើយនៅផ្សារទំនើប អ៊ីអនម៉ល AEON Mall ភ្នំពេញ។ មណ្ឌលដែលស្ថិតនៅជាន់ទីមួយនេះ នឹងយកកម្រៃសេវាស្នើសុំប្ដូរ ឬពន្យារបណ្ណបើកបរ ចំពោះរថយន្តតម្លៃ ៣ម៉ឺនរៀល និង ទោចក្រយានយន្ត តម្លៃ២ម៉ឺនរៀល តែបូកបន្ថែមថ្លៃពិនិត្យសុខភាពមួយម៉ឺនរៀលទៀត។

ចំណាយ​ត្រឹម ៣ម៉ឺន​រៀល ប្ដូរ​និង​ពន្យារ​បណ្ណ​បើកបរ​នៅ​អ៊ីអន

សេវាកម្មមានដូចជា៖
១. ប្ដូរបណ្ណបើកបរ អស់សុពលភាព
២. ប្ដូរបណ្ណបើកបរ រលុបមើលមិនឃើញ ឬខូច
៣. ប្ដូរប្រភេទ បណ្ណបើកបរ
៤. ទុតិយតា បណ្ណបើកបរ
៥. តតិយតា បណ្ណបើកបរ

ក្នុងដំណើរការស្នើសុំនោះ តម្រូវឱ្យមានឯកសារដូចជា៖
១. បណ្ណបើកបរចាស់ (ឬពាក្យបណ្ដឹងមានការបញ្ជាក់ពីនគរបាល ករណីបាត់បណ្ណ)
២. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសៀវភៅគ្រួសារ
៣. វិញ្ញាបនបត្របញ្ជាក់កាយសម្បទា
៤. រូបថត៤គុណ៦ (៣សន្លឹក)
៥. ពាក្យស្នើសុំ (ផ្ដល់ជូននៅមណ្ឌលផ្ទាល់ ឬ អាចទាញយក នៅទីនេះ)

ចំណាយ​ត្រឹម ៣ម៉ឺន​រៀល ប្ដូរ​និង​ពន្យារ​បណ្ណ​បើកបរ​នៅ​អ៊ីអន

ប្រភព៖ sabay

  • ចំណាយ​ត្រឹម ៣ម៉ឺន​រៀល ប្ដូរ​និង​ពន្យារ​បណ្ណ​បើកបរ​នៅ​អ៊ីអន已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/06/14  Category:កំសាន្ត
Tags: