អ្នក​ស្រាវជ្រាវ​​រក​ឃើញ​ក្រុង​បុរាណ​ខ្មែរ​ក្នុង​តំបន់​ព្រៃ​ភ្នំ​គូ​លេន មាន​ទំហំ​ប៉ុន​ទីក្រុង​ភ្នំពេញ​សព្វ​ថ្ងៃ​

រាជធានីភ្នំពេញ៖ ក្រុមអ្នកស្រាវជ្រាវបែបវិទ្យាសាស្ត្រអូស្ត្រាលី បានរកឃើញក្រុងបុរាណខ្មែរក្នុងតំបន់ព្រៃ នៅតំបន់ភ្នំគូលេនដ៏ធំ ដែលមានទំហំប្រហាក់ប្រហែលទីក្រុងភ្នំពេញសព្វថ្ងៃ ដែលកំពុង គ្រប់ដណ្ដប់ទៅដោយព្រៃនៅតំបន់ឧទ្យានភ្នំគូលេនសព្វថ្ងៃនេះដែរ។
ប្រភពពីសារព័ត៌មានជាតិ AKP  ក្រុមអ្នកស្រាវជ្រាវបានរកឃើញក្រុងបុរាណមួយនេះ តាមបច្ចេកវិទ្យាទំនើប ដោយសារស្កែនតំបន់នោះ បានបញ្ជាក់ថា ក្រុងនោះប្រហែលជាមានអាយុកាលនៅសតវត្សទី៩ដល់១៤ និងមានក្រុងតូចៗ ជាច្រើនទៀតមិនមែនតែមួយទេ។ នេះបើតាមការបញ្ជក់របស់អ្នកស្រាវជ្រាវ អូស្ត្រាលីលោកបណ្ឌិត Damian Evans បង្ហាញពីក្រុងឡុងដ៍ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦នេះ។
លោកបណ្ឌិត Damian Evans បានឲ្យដឹងពីសកលវិទ្យាល័យក្រុងឡុងដ៍ថា ចក្រភពខ្មែរចុះខ្សោយ មិនមែនដោយសារការវាយរបស់ប្រទេសសៀមនេះទេ គឺដោយសារអាកាសធាតុប្រែប្រួលជាដើមហេតុមួយ។ លោកថាទីក្រុងនេះមានទំហំជាង១០០០គីឡូម៉ែត្រការ៉េ។
លោក David Chandler ថាជនជាតិអូស្ត្រាលីបង្រៀនប្រវត្តិសាស្ត្រខ្មែរនិងសរសេរសៀវភៅជាច្រើន ពីខ្មែរនោះ បានសរសេរឡើងវិញនៅប្រវត្តិសាស្ត្រហើយវានឹងជួយឲ្យ អ្នកផងបានដឹងពីអរិយធម៌ខ្មែរ។ លោកបណ្ឌិត Dr. Peter Sharrock បានបន្តថា ក្រុងបុរាណនេះមានពលរដ្ឋច្រើន ហើយធំជាងគេលើកលោកនាសម័យនោះ គឺប្រហែល៤លាននាក់៕

ប្រភព៖ kqube

  • អ្នក​ស្រាវជ្រាវ​​រក​ឃើញ​ក្រុង​បុរាណ​ខ្មែរ​ក្នុង​តំបន់​ព្រៃ​ភ្នំ​គូ​លេន មាន​ទំហំ​ប៉ុន​ទីក្រុង​ភ្នំពេញ​សព្វ​ថ្ងៃ​已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/06/14  Category:កំសាន្ត
Tags: