សមាជិក​ ISIS​ សម្លាប់​អធិការ​ប៉ូលិស​ បារាំង​ ម្នាក់​ទៀត​ហើយ​ យប់មិញ​

អធិការប៉ូលិស បារាំង អាយុ ៤២ ឆ្នាំម្នាក់ ត្រូវបានឃាតកចាក់នឹងកាំបិតស្លាប់នៅមុខផ្ទះរបស់ខ្លួន ស្ថិតនៅភាគពាយ័ព្យទីក្រុង បារីស កាលពីយប់មិញ ចំណែកឃាតក ត្រូវបានប៉ូលិសបាញ់សម្លាប់ ក្រោយពីជននោះ ចូលពួនក្នុងផ្ទះរបស់មេបញ្ជាការប៉ូលិសដែលខ្លួនបានចាក់សម្លាប់ ។
ក្រសួងមហាផ្ទៃ បារាំង ឲ្យដឹងថា ប៉ូលិសរកឃើញសាកសពស្ត្រីម្នាក់ផ្សេងទៀត ក្នុងផ្ទះ ដែលមានក្មេងប្រុសអាយុ ៣ ឆ្នាំម្នាក់ មិនទទួលរងគ្រោះថ្នាក់ឡើយ ។ ស្ត្រីដែលស្លាប់ក្នុងផ្ទះ គឺជាភរិយារបស់អធិការប៉ូលិស ដែលត្រូវបានគេធ្វើឃាត ។ សារព័ត៌មាន អាម៉ាក់ របស់ក្រុម ISIS ផ្សាយថា ក្រុមជីវពលឥស្លាមនិយម ជាអ្នកបានចាក់សម្លាប់អធិការប៉ូលិស បារាំង កាលពីយប់មិញ នៅមុខផ្ទះរបស់ខ្លួន នៅជាយក្រុងប៉ារីស ។
បណ្ដាញព័ត៌មាន អាម៉ាក់ (Amaq) បញ្ជាក់នៅលើគេហទំព័ររបស់ខ្លួនថា អ្នកប្រយុទ្ធរបស់ ISIS បានសម្លាប់អធិការប៉ូលិសម្នាក់ និងភរិយារបស់ប៉ូលិសនោះ ក្នុងទីប្រជុំជន ឡេស មូរូស (Les Mureaux) ។ ទោះយ៉ាងណា ក្រសួងមហាផ្ទៃ បារាំង បញ្ជាក់ថា នៅមិនទាន់ដឹងអំពីមូលហេតុនៃការធ្វើឃាតអធិការប៉ូលិសបារាំង កាលពីយប់មិញនៅឡើយ ។
អធិការប៉ូលិសដែលត្រូវបានគេសម្លាប់ឈ្មោះ ហ្សង់ បាបទីស សាលវ៉េង (Jean-Baptiste Salvaing) គឺជាអធិការប៉ូលិសប្រចាំស្រុក ឡែស មូរ៉ូស ។ ឃាតកបានប្រកាសថា ខ្លួនជាសមាជិក ISIS ក្នុងពេលដែលប៉ូលិសកំពុងចរចា អំឡុងការឡោមព័ទ្ធឃាតករ ដែលបានចាប់ភរិយា និងកូនប្រុសរបស់ប៉ូលិសធ្វើជាចំណាប់ខ្មាំង ។
ប្រទេស បារាំង កំពុងទទួលរៀបចំ យូរ៉ូ ២០១៦ ហើយប្រទេសនេះ កំពុងស្ថិតក្រោមការរឹតបន្តឹងសន្តិសុខតឹងរ៉ឹងបំផុត ចាប់តាំងពីការវាយប្រហារភេរវកម្មថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០១៥ សម្លាប់មនុស្ស ១៣០ នាក់ ៕

ប្រភព៖ kqube

  • សមាជិក​ ISIS​ សម្លាប់​អធិការ​ប៉ូលិស​ បារាំង​ ម្នាក់​ទៀត​ហើយ​ យប់មិញ​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/06/14  Category:កំសាន្ត
Tags: