ខ្លួន​ស្គម​ដូច​គ្រោងឆ្អឹង​! ចង់​ឡើង​ទម្ងន់​ដែលមាន​សុខភាព​ល្អត្រូវអនុវត្ត​តាម​វិធី​ទាំង៥នេះ​ឱ្យបាន​!

១. កុំទុកឱ្យពោះទទេរលើសពី ៤ ម៉ោង
រាងកាយត្រូវការថាមពលដើម្បីឱ្យលូតលាស់និងមានកម្លាំង ដូច្នេះត្រូវរកអ្វីទទួលទានរាល់ ៤ ម៉ោងម្តង ក្រៅពីអាហារសំខាន់ទាំងបីពេលហើយនោះត្រូវចាំញាំតែអាហារដែលល្អដល់សុខភាព និងកុំញ៉ាំច្រើនជ្រុល ត្រូវញ៉ាំឱ្យល្មម។

២. ញ៉ាំអាហារឱ្យចម្រុះមុខក្នុងមួយពេលៗ

អ្នកមិនចាំបាច់ញ៉ាំអាហារឱ្យច្រើនជ្រុលក្នុងមួយពេលនោះទេ តែគួររកអាហារចម្រុះមុខមកទទួលទាន ដូចជាផ្លែឈើ បន្លែ សាច់ សូកូឡា នំនែក ផ្លែឈើក្រៀម…។ល។

៣. ញ៉ាំអាហារដែលល្អដល់សុខភាព មិនមែនបានន័យថាញ៉ាំអាហារដែលផ្ទុកថាមពលតិចទេ
លោកអ្នកគួរជ្រើសអាហារដែលមានសុខភាពហើយថែមទាំងជាអាហារផ្តល់ថាមពលបានយូរក្នុងនោះ មានដូចជា ទំពាំងបាយជូរក្រៀមមួយក្តាប់ដៃដែលគ្មានប្រឡាក់ស្ករ សូកូឡា និងគ្រឿងបឺរធម្មជាតិ បូកទាំងបាយប្រចាំថ្ងៃនិងសម្លសម្លុកដែលចូលចិត្ត។

៤. ផឹកឱ្យបានច្រើន (មិនសំដៅលើគ្រឿងស្រវឹង)
ត្រូវចៀសវាងភេសជ្ជៈប៉ូវកម្លាំង តែងាកមកផឹកទឹកដោះគោឆៅ ទឹកសណ្តែក ទឹកផ្លែឈើធម្មជាតិ ជាពិសេសទឹកការ៉ុត។ល។

៥. មុនចូលគេងត្រូវញ៉ាំអាហារសិន
លោកអ្នកមិនត្រូវចូលគេងទាំងពោះទទេរនោះទេ គឺត្រូវឱ្យមានអ្វីខ្លះនៅក្នុងពោះ ហើយជម្រើសអាហារដែលគួរទទួលទានមានដូចជា សាឡាត (ញាំ)បន្លែ សណ្តែកខៀវ ទ្រូងមាន់ ឬ នំប៉័ងបឺរ៕

ប្រភព៖ iknow

  • ខ្លួន​ស្គម​ដូច​គ្រោងឆ្អឹង​! ចង់​ឡើង​ទម្ងន់​ដែលមាន​សុខភាព​ល្អត្រូវអនុវត្ត​តាម​វិធី​ទាំង៥នេះ​ឱ្យបាន​!已关闭评论
  • 16 views
  • Hide Sidebar
    A+
Publish on:2016/06/14  Category:សុខភាព
Tags: