ហេតុផល9​យ៉ាង ដែលអ្នកត្រូវតែទទួលទានទឹកប៉េងប៉ោះជារៀងរាល់ថ្ងៃ

ជាធម្មតាយើងតែងតែប្រើទឹកប៉េងប៉ោះសំរាប់បន្ថែមលើអាហារដើម្បីអោយមានរសជាតិកាន់តែឆ្ងាញ់ តែកម្រមាននណាយកទឹកប៉េងបោះទៅទទួលទានដូចភេសជ្ជៈណាស់!! នេះគឺជាកំហុសមួយ ដែលគ្មានអ្នកណាដឹងថាទឹកប៉េងបោះមានគុណសម្បត្តិជួួយដល់សុខភាពច្រើនលើសលប់។

១)ជួយបង្កើនវីតាមីន៖ ទឹកប៉េងប៉ោះស្រស់គឺជាប្រភពនៃវីតាមីន A និងC។ ទឹកប៉េងបោះជួយសំរួលដល់បញ្ហាភ្នែក ធ្វើអោយប្រព័ន្ធភាពស៊ាំរឹងមាំ និងជួួយអោយឆ្អឹងនិងធ្មេញមានសុខភាពល្អផងដែរ។

២) ការពារជំងឺមហារីក៖ ផ្លែប៉េងប៉ោះជាប្រភពល្អមួយនៃសារធាតុលីកូពីន ដែលបង្ការការកើតឡើងនៃជម្ងឺមហារីកជាច្រើនប្រភេទដូចជាមហារីកសួត, មហារីកសុដន់, មហារីកក្រពេញប្រូស្តាតនិងមហារីកលំពែងជាដើម។

៣) ប្រឆាំងជំងឺបេះដូង៖ ផ្លែប៉េងប៉ោះគឺសំបូរវីតាមីន B6 ។ វីតាមីនB6 មានអនុភាពបំបែកសាធាតុហ៉ូម៉ួស្តេអិុន និង អាសីុតអាមីណូដែលមានហានិភ័យជំងឺបេះដូងនិងជំងឺសរសៃឈាម។

៤) បន្ថយកម្រិតកូឡេស្តេរ៉ុល៖ ទឹកប៉េងប៉ោះស្រស់ ជួយកាត់បន្ថយកំរិតកូលេស្តេរ៉ុលអាក្រក់តិច និងបង្កើនជាតិកូលេស្តេរ៉ុលល្អ ព្រោះទឹកប៉េងបោះមានវីតាមីនB3។

៥) វាជួយក្នុងដំណើរការសម្រកទំងន់៖ ជាតិសរសៃហ្វៃប៊ីដែលមានក្នុងប៉េងប៉ោះធ្វើអោយអ្នកមានបាអារម្មណ៍ថាឆ្អែត។ វាជួយអ្នកបានច្រើនណាស់ប្រសិនបើអ្នកកំពុងតែព្យាយាមសម្រកទម្ងន់។

៦) បន្សាបជាតិពុលក្នុងរាងកាយ៖ ក្នុងសាពាង្គកាយរបស់មនុស្សយើងមានជាតិពុលនិងកាកសំណល់អាហារជាច្រើនដោយសារតែការញុំច្រើន។ ហេតុនេះហើយបានវេជ្ជបណ្ឌិតជាច្រើននិយាយថាជាប៉េងប៉ោះមានជម្រើសអស្ចារ្យបំផុតសម្រាប់ធ្វើឱ្យមុខងារនៃតម្រងនោមនិងថ្លើមដំណើរការល្អ។ដូច្នេះប៉េងបោះជាភ្នាក់ងារសំអាតជាតិពុលក្នុងរាងកាយបានយ៉ាងប្រសើរ។

៧ ជួយបំផ្លាញរ៉ាឌីកាល់សេរី៖ គ្រាន់តែទទួលទានទឹកប៉េងបោះមួួយកែវក្នុងមួយថ្ងៃ វាអាចជួួយរារាំងការវិវឌ្ឈន៏នៃមេរោគនិងជំងឺមហារីក។ ហើយប៉េងបោះក៏ជាប្រភពនៃសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចការពារការរីករាលដាលនៃរ៉ាឌីកាល់សេរី។

៨) ជួួយអោយស្បែកសស្អាត៖ ដើម្បីទទួលបានលទ្ធផលល្អប្រសើរជាងមុនអ្នកទទួលទានទឹកប៉េងប៉ោះឬលាបទឹកប៉េងប៉ោះដោយផ្ទាល់នៅលើមុខនិងស្បែក វានឹងជួយអោយស្បែកស បំបាត់មុន និងបង្រួមរន្ធរោម

៩) រំញោចការរំលាយអាហារ៖ ប្រសិនបើអ្នកកំពុងជួបប្រទះបញ្ហាពិបាកក្នុងរំលាយអាហារ, ទឹកប៉េងប៉ោះពិតជាជួួយជួសជុលបញ្ហារំលាយអាហារបានយ៉ាងប្រសើរ ជួយព្យាបាលជំងឺទល់លាមក៕

ប្រភព៖ khmerwonder

  • ហេតុផល9​យ៉ាង ដែលអ្នកត្រូវតែទទួលទានទឹកប៉េងប៉ោះជារៀងរាល់ថ្ងៃ已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/06/14  Category:សុខភាព
Tags: