ប្រតិកម្ម​កូន Jay Chou ពេល​ឃើញ​ឪពុក​នៅក្នុង​កញ្ចក់​ទូរទស្សន៍​

Videos


ថ្មីៗនេះប្រពន្ធរបស់កំពូលតារាចម្រៀងតៃវ៉ាន់លោក ចូវ ជាលូន (Jay Chou) នាង ឃុន លីន (Hannah Quinlivan) បានបង្ហោះរូបថតកូនស្រីរបស់នាងមួយសន្លឹកចូលទៅក្នុងបណ្ដាញទំនាក់ទំនងសង្គមចិន រួមជាមួយពាក្យមួយឃ្លាថា «រង់ចាំលោកប៉ានៅខាងក្រៅទូរទស្សន៍ ទីបំផុតលោកប៉ាបង្ហាញខ្លួនហើយ» ។

សម្រាប់រូបថតមួយសន្លឹករបស់កូនស្រីតារាចម្រៀង ចូវ ជាលូន និង តារាម៉ូដែល ឃុន លីន នេះដែរ គឺទទួលបានការចាប់អារម្មណ៍ខ្លាំងបំផុតពីសំណាក់អ្នកគាំទ្ររាប់រយនាក់ដោយក្នុងរូបថតនេះបង្ហាញពីសកម្មភាពភ្ញាក់ផ្អើលរបស់នាងតូច ហាថាវ៉េ ជូ (Hathaway Chou) នៅពេលដែលបានឃើញលោកឪពុកជាទីស្រឡាញ់របស់គេបង្ហាញខ្លួននៅលើកញ្ចក់ទូរទស្សន៍ ។

ប្រតិកម្ម​កូន Jay Chou ពេល​ឃើញ​ឪពុក​នៅក្នុង​កញ្ចក់​ទូរទស្សន៍​

គួរឭកដែរថា បន្ទាប់ពីចូលរោងការកាលពីឆ្នាំ ២០១៤ រួចមកតារាចម្រៀងវ័យ ៣៧ ឆ្នាំ ចូវ ជាលូន និង តារាម៉ូដែល និង សម្ដែង វ័យ ២២ ឆ្នាំនាង ឃុន លីន បានបង្កើតចំណងដៃកូនស្រីគួរឲ្យស្រឡាញ់ម្នាក់នៅថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០១៥ ហើយបានដាក់ឈ្មោះថា ហាថាវ៉េ ជូ ។ គិតមកទល់នឹងពេលនេះស្រីតូច ហាថាវ៉េ ជូ មិនទាន់បានអាយុ ១ ឆ្នាំទេ ប៉ុន្តែនាងជាក្មេងស្រីម្នាក់ដែលឆ្លាត និង គួរឲ្យស្រឡាញ់ខ្លាំងបំផុត ៕ (ប្រភព៖ ឡូលីប៉ប) កុសល

ប្រតិកម្ម​កូន Jay Chou ពេល​ឃើញ​ឪពុក​នៅក្នុង​កញ្ចក់​ទូរទស្សន៍​