គង់ វង្ស​យ៉ា​ទី របួស​ជង្គង់​

Videos


ស្របពេលដែល គង់ វង្សយ៉ាទី ចំណាយពេលវេលាដើរកំសាន្តនៅវិស្សមកាលនៅកោះរុង ក្នុងទឹកដីខេត្តព្រះ សីហនុ ស្រាប់តែ គង់ វង្សយ៉ាទី បានរអិលដួលត្រូវជង្គង់យ៉ាងដំណំ សូម្បីតែចូលក្នុងពិធីខួបកំណើតរបស់លោក បញ្ញា សិទ្ធ ក៏នាងដើរទប់ៗដែរ ព្រោះរបួសនៅឈឺ ។

គង់ វង្សយ៉ាទី បានព្យាយាមគេចមិនចង់ឲ្យថតជង្គង់ ដែលមានស្នាមរបួសនោះឡើយ ដើម្បីគេចពីបញ្ហានោះ គង់ វង្សយ៉ាទី បានយកកាបូយួដៃរបស់ខ្លួនមកបាំងនៅពីមុខជាប់ មិត្តភក្តិជាច្រើនឆ្ងល់និងសួរថា តើនាងធ្វើអ្វីបានជា របួសបែបនេះ ? គង់ វង្សយ៉ា បានបញ្ជាក់ប្រាប់ថា នាងរអិលដួលនៅពេលដែលទៅដើរលេងនៅកោះរុង ។ ប៉ុន្តែមិនមានអ្វី ធ្ងន់ធ្ងរនោះទេ គ្រាន់តែឈឺបន្តិចបន្តួច ។

គង់ វង្ស​យ៉ា​ទី របួស​ជង្គង់​

ស្រីស្អាត គង់ វង្សយ៉ាទី បានចំណាយពេលវេលាដើរកំសាន្តនៅខេត្តព្រះសីហនុ យ៉ាងសប្បាយរីករាយជាមួយ ក្រុមគ្រួសារ ដើម្បីបំបាត់ទុកកង្វល់ ហើយនៅពេលឆាប់ៗខាងមុខនេះ នាងត្រៀមថតរឿងជាបន្តបន្ទាប់ទៀត ៕ អាលីណា

គង់ វង្ស​យ៉ា​ទី របួស​ជង្គង់​
គង់ វង្ស​យ៉ា​ទី របួស​ជង្គង់​
គង់ វង្ស​យ៉ា​ទី របួស​ជង្គង់​
គង់ វង្ស​យ៉ា​ទី របួស​ជង្គង់​
គង់ វង្ស​យ៉ា​ទី របួស​ជង្គង់​
គង់ វង្ស​យ៉ា​ទី របួស​ជង្គង់​
គង់ វង្ស​យ៉ា​ទី របួស​ជង្គង់​

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត