មិន​នឹកស្មាន ម៉ាស្សា​ត្រឹមតែ​ម្តុំ​នេះ​សោះ អាចជួយ​ដល់​សុខភាព​ច្រើន​រាប់មិនអស់​!

    ​យើងទាំងអស់គ្នា​ដឹង​ហើយ​ថា ស្ត្រី​ងាយ​ទទួលរង​ភាពឈឺចាប់​ជាង​បុស ហើយ​នេះ​ជាការ​ពិត​។ អ្នកជំនាញ​វេជ្ជសាស្ត្រ​និយាយថា បើទោះជា​ពួកគេ​ងាយ​រង​ការឈឺចាប់ គេ​នៅតែមាន​ហេតុផល​ល្អៗ​នៅ​ពីក្រោយ​បញ្ហា​នេះ​ដូចជា ការ​ដេក​មិន​គ្រប់គ្រាន់ នឿយហត់​រ៉ាំរ៉ៃ ធុញទ្រាន់ ។​ល​។ ដូច្នេះ​នៅក្នុង​អត្ថបទ​នេះ អ្នកនឹង​ដឹង​ពី​បច្ចេកទេស​ម៉ាស្សា​បែប​បុរាណ​របស់​ចិន​មួយ​ដែល​គេ​ហៅថា San Yin Jiao​។ ចំណុច San Yin Jiao មាន​ទីតាំង​លើ​ភ្នែកគោ​នៃ​ជើង​ទាំង​សង​ខ្នង​កម្រាស់​បួន​ធ្នាប់​ដៃ ហើយ​វា​ជា​កន្លែង​ដ៏​សំខាន់​ក្នុង​ក្បួន​វេជ្ជសាស្ត្រ​របស់​ចិន​។​

​    ​តើ​គួរ​រាវរក​វា​នៅ​កន្លែង​ណា​?
​    ​ដាក់​ម្រាមដៃ​បួន​ពី​កជើង​របស់​អ្នក​គិត​ត្រឹម​ភ្នែកគោ នោះ​នឹង​រកឃើញ​ចំណុច San Yin Jiao ដែល​វា​ស្ថិតនៅលើ​ម្រាមដៃ​ចង្អុល (​មើលរូប​)​។ ពេល​ឃើញ​ចំណុច​នេះហើយ សូម​ម៉ាស្សា​ទីនោះ ១០ នាទី​រាល់ថ្ងៃ​នៅពេលណា​ក៏បាន​។ អ្នកជំនាញ​អះអាងថា ពេលវេលា​ដ៏​ល្អ​បំផុត​ដើម្បី​ម៉ាស្សា​ចំណុច​នេះ​គឺ​នៅពេល​យប់ មុន​អ្នក​ចូលដេក​។ អ្នក​អាច​ម៉ាស្សា​ជើង​ទាំងពីរ​ឬក៏​ម៉ាស្សា​ម្តង​មួយ​ក៏បាន​។ លោក​អ្នកនឹង​ភ្ញាក់ផ្អើល​ចំពោះ​លទ្ធផល​។​

​    ​* ផល​វិជ្ជមាន​នៃ​ការ​ម៉ាស្សា​ចំណុច San Yin Jiao
​    ​១. វា​នឹង​ជួយ​គ្រប់គ្រងរ​ដ្ត​រដូវ​អ្នក​ឱ្យមក​ទៀងទាត់​
​    ​- ការ​ម៉ាស្សា​នេះ​ជួយ​គ្រប់គ្រង​វដ្ដ​រដូវ​ឱ្យមក​បាន​ទៀងទាត់​។ អ្នក​នឹងមិន​ត្រូវការ​ថ្នាំ​អ្វី​ឡើយ​នៅពេល​អ្នកមាន​រដូវ​។​

​    ​២. វា​អាចជួយ​ជំរុញ​ដល់​ភាពយឺត​នៃ​ស្បែក​របស់​អ្នក​
​    ​- ដំបូង​អ្នក​ត្រូវ​ដឹងថា​ភាពយឺត​នៃ​ស្បែក​របស់​អ្នក​និង​កម្លាំងកាយ​របស់​យើង​ជាប់ទាក់ទង​នឹង​សរីរៈ​អណ្តើក ដែល​មានន័យថា ប្រសិនបើ​សរីរៈ​អណ្តើក​ដំណើរការ​បានល្អ នោះ​ស្បែក​របស់​អ្នក​នឹងមាន​សុខភាព​ល្អ​។ សរីរៈ​អណ្តើក​ត្រូវបាន​ភ្ញោ​ច​ជាមួយ​ការ​ម៉ាស្សា​នៅ​ចំណុច San Yin Jiao ដូច្នេះ​វា​ជួយ​នាំឱ្យមាន​ស្បែក​ល្អ​។​

​    ​៣. បង្កើន​ចំណង់​ផ្លូវភេទ​
​    ​ប្រសិនបើ​អ្នក​ម៉ាស្សា​ចំណុច​រាល់ថ្ងៃ អ្នក​អាច​បង្កើន​ចំណង់​ផ្លូវភេទ ដោះស្រាយ​បញ្ហា​អរ​ម៉ូ​ន​និង​បង្កើន​អារម្មណ៍​រំភើប​ខាង​ផ្លូវភេទ​។​

​    ​៤. ជួយ​ភ្ញោ​ច​អូវែ​និង​ស្បូន​ដើម្បី​ឆាប់​មានកូន​
​    ​អ្នក​ត្រូវ​ដឹងថា ម៉ាស្សា​នេះ​ពិត​ជាមាន​អត្ថប្រយោជន៍​ប្រសិនបើ​អ្នក​ចង់​មាន​ផ្ទៃពោះ ព្រោះ​វា​នឹង​ភ្ញោ​ច​ដល់​អូវែ​និង​ស្បូន​។​

​    ​៥. រក្សា​ស្ថេរភាព​បំពង់​ក្រពះ​ពោះវៀន​
​    ​ប្រសិនបើ​អ្នក​ម៉ាស្សា​ចំណុច​ពិសេស​នេះ​រាល់ថ្ងៃ វា​នឹង​ជួយ​អ្នក​កាត់បន្ថយ​បញ្ហា​ហើមពោះ​និង​រំលាយ​អាហារ​៕