កីឡាករ​វាយ​ក្នុង​ទ្រុង​បាញ់សម្លាប់​ខ្លួន ដោយ​មូល​ហេតុ​…

Videos


កីឡាករវាយក្នុងទ្រុង Ivan Cole បានបាញ់សម្លាប់ខ្លួន ស្របពេលដែលលោកកំពុងលេងល្បែងចាក់កូនបាល់ (Russian Roulette) ។ ព័ត៌មាននេះត្រូវបានបង្ហោះឡើងតាមរយៈគេហទំព័រសារព័ត៌មានមួយនៅអាមេរិកកាលពីថ្ងៃសៅរ៍កន្លងទៅនេះ ដែលបានឲ្យដឹងថា កីឡាករវ័យ ២៥ ឆ្នាំរូបនេះបានស្លាប់ដោយសារតែបាញ់សម្លាប់ខ្លួនឯង ។ ក្រោយមកទៀត ក្រុមមន្ត្រីប៉ូលិសនៅក្នុងតំបន់ក៏បានចេញមុខបញ្ជាក់លើរឿងនេះដែរ ដោយសាកសពលោក Ivan ត្រូវបានគេរកឃើញនៅផ្ទះល្វែងរបស់លោក ហើយបើតាមការធ្វើកោសល្យវិច្ច័យ គ្មានជនណាមួយនៅកន្លែងកើតហេតុនោះទេ ដោយករណីនេះជាករណីធ្វើអត្តឃាត ។

គួររំឭកដែរថា លោក Cole ធ្លាប់ប្រកួតប្រាំដង ដោយឈ្នះពីរ ចាញ់បី បន្ទាប់ពីចាប់ផ្តើមអាជីពនាឆ្នាំ ២០១២ ហើយការប្រកួតចុងក្រោយរបស់លោកបានប្រព្រឹត្តទៅនៅឆ្នាំ ២០១៥ ដែលពេលនោះលោកចាញ់ George Pacarariu នៅទឹកទីមួយ ៕ ថាវរិទ្ធ

កីឡាករ​វាយ​ក្នុង​ទ្រុង​បាញ់សម្លាប់​ខ្លួន ដោយ​មូល​ហេតុ​…
កីឡាករ​វាយ​ក្នុង​ទ្រុង​បាញ់សម្លាប់​ខ្លួន ដោយ​មូល​ហេតុ​…
កីឡាករ​វាយ​ក្នុង​ទ្រុង​បាញ់សម្លាប់​ខ្លួន ដោយ​មូល​ហេតុ​…
កីឡាករ​វាយ​ក្នុង​ទ្រុង​បាញ់សម្លាប់​ខ្លួន ដោយ​មូល​ហេតុ​…

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត