ជី​ជី មាន​អ្នក Surprise ក្នុង​ថ្ងៃ​ខួបកំណើត​

Videos

កាលពីថ្ងៃទី ១២ ខែមិថុនា គឺជាថ្ងៃកំណើតស្រីស្អាត ជីជី ដែលជាពិធីការីនីប្រចាំនៅក្នុងស្ថានីយ៍ទូរទស្សន៍ CTN ក្នុងថ្ងៃកំណើតមានមិត្តភក្តិ ក៏ដូចជាបងប្អូនរៀបចំពិធីកំណើត ដ៏ភ្ញាក់ផ្អើលដល់រូបនាង រហូតធ្វើឲ្យនាងទប់ទឹក ភ្នែកសឹងមិនបាន ។

ក្នុងខួបកំណើតវ័យ ២៤ ឆ្នាំនេះ ជីជី មិនបានរៀបចំពិធីខួបកំណើតដែលមានលក្ខណៈធំដុំនោះទេ គឺបងស្រីរបស់នាងជាអ្នករៀបចំពិធីនេះឲ្យនៅផ្ទះ ដោយបានអញ្ជើញមិត្តភក្តិសិល្បៈជិតស្និទ្ធបំផុតចូលរួម ។ ក្រៅពីបង ស្រី ក៏មានមិត្តភក្តិមួយចំនួនបាន Surprise ជីជី ផងដែរ មានអ្នកខ្លះទិញនំខេក អ្នកខ្លះផ្តល់ជាវត្ថុអនុស្សាវរីយ៍ ដូចជា ទឹកអប់ សម្លៀកបំពាក់ គ្រឿងអលង្ការ បាច់ផ្កា និងវត្ថុជាច្រើនទៀត តែសម្រាប់ពាក្យថា មានអ្នកពិសេសក្នុងចិត្តជូនវត្ថុពិសេសអ្វីនោះគឹមិនមាននោះទេ ។

ជី​ជី មាន​អ្នក Surprise ក្នុង​ថ្ងៃ​ខួបកំណើត​

ជីជី បានឲ្យដឹងថា ខួបកំណើតឆ្នាំនេះគឺនាងមិនប្រាថ្នាអ្វីច្រើនោះទេ សុំត្រឹមក្រុមគ្រួសារមានក្តីសុខ សុខភាពល្អ និងធ្វើ ការងារអ្វីបានសម្រេច លុយហូរចូលច្រើនៗ ។ មួយរយៈពេលនេះ ជីជី មិនបានទទួលថតរឿងថ្មីនោះទេ ដោយសារនាងជាប់រវល់ថតរឿង «នំប៉័ងបញ្ចាំស្នេហ៍»ឲ្យស្ថានីយ៍ទូរទស្សន៍ MyTV ។ ម្យ៉ាងវិញទៀតមួយរយៈពេលមុនសុខភាពនាងមិនសូវល្អផង ទើបមិនសូវបានចេញថត ៕ អាលីណា

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត