ក្រសួងធនធានទឹក៖ ថ្ងៃទី១៤ ដល់២២ ខែមិថុនា កម្ពុជាបន្តរងឥទ្ធិពលខ្យល់មូសុងនីរតី បង្កឲ្យមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន, សូមបងប្អូននៅតំបន់មាត់សមុទ្រប្រុងប្រយ័ត្ន

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករពីស្ថានភាពអាកាសធាតុ ប្រចាំសប្តាហ៍ ចាប់ពីថ្ងៃទី១៤ ដល់ ទី២២ ខែមិថុនា ឆ្នាំ២០១៦ ដោយបញ្ជាក់ថា នៅកំឡុងពេលនេះ ខ្យល់មូសុងនីរតី បាននិងកំពុង បន្តបង្កើនឥទ្ធិពលមកលើប្រទេសកម្ពុជា ដែលកត្តានេះ នាំឲ្យមានភ្លៀងធ្លាក់ រាយប៉ាយពីមធ្យមទៅច្រើន។

សេចក្តីប្រកាសរបស់ក្រសួងធនធានទឹក បានបញ្ជាក់ពីស្ថានភាពអាកាសធាតុនៅកម្ពុជា ៖

1- តំបន់ខ្ពង់រាប៖ អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយពីបង្គួរ ទៅច្រើន។

2-តំបន់វាលទំនាប៖ អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយពីបង្គួរទៅច្រើន។

3-តំបន់មាត់សមុទ្រ៖ អាចនឹងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ពិសេស ខេត្តកោះកុង និងខេត្តព្រះសីហនុ។

ក្រសួងធនធានទឹក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមធ្វើការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូខ្យល់បោកបក់ខ្លាំងនៅតំបន់ឆ្នេរ និងនៅលើផ្ទៃសមុទ្រ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ ទាក់ទងនឹងអាកាសធាតុនៃប្រទេសកម្ពុជា គួររំលឹកផងដែរថា កាលពីថ្ងៃទី៦ ខែមិនុថា កន្លងទៅនេះ ក្រសួងធនធានទឹក និងឧតុនិយម ធ្លាប់ចេញបានសេចក្តីប្រកាសព្យាករណ៍ អាកាសធាតុ ម្តងរួចហើយ ដោយកាលនោះគិតចាប់ពីថ្ងៃទី៦ ដល់ ទី១៣ ខែមិថុនា ឆ្នាំ២០១៦ថា ប្រទេសកម្ពុជាបាន និងកំពុងទទួលរងឥទ្ធិពល ពីខ្យល់មូសុងនិរតី ដែលបង្កឲ្យមានភ្លៀងរាយប៉ាយធ្លាក់ ពីមធ្យមទៅច្រើន។

ក្រសួងធនធានទឹកបានឲ្យដឹងយ៉ាងដូច្នេះថា ចាប់ពីថ្ងៃទី៦ ដល់ទី១៣ ខែមិថុនា ឆ្នាំ២០១៦ អាកាសធាតុនៅកម្ពុជា មានស្ថានភាពដូចខាងក្រោម៖

- តំបន់វាយទំនាប ៖ អាចនឹងមានភ្លៀងបន្តធ្លាក់ រាយប៉ាយពីមធ្យមទៅច្រើន

-តំបន់ខ្ពង់រាប៖ អាចនឹងមានភ្លៀងបន្តធ្លាក់ រាយប៉ាយពីបង្គួរ ទៅច្រើន

-តំបន់មាត់សមុទ្រ៖ អាចនឹងមានភ្លៀងបន្តធ្លាក់ រាយប៉ាយពីតិចទៅបង្គួរ

ជាមួយគ្នានេះ ក្រសួងធនធានទឹក ក៏អំពាវនាវឲ្យប្រជាពលរដ្ឋបង្កើន ការយកចិត្តទុកដាក់ប្រុងប្រយ័ត្ន ចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ផងដែរ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ក្រសួងធនធានទឹក៖ ថ្ងៃទី១៤ ដល់២២ ខែមិថុនា កម្ពុជាបន្តរងឥទ្ធិពលខ្យល់មូសុងនីរតី បង្កឲ្យមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន, សូមបងប្អូននៅតំបន់មាត់សមុទ្រប្រុងប្រយ័ត្ន

ក្រសួងធនធានទឹក៖ ថ្ងៃទី១៤ ដល់២២ ខែមិថុនា កម្ពុជាបន្តរងឥទ្ធិពលខ្យល់មូសុងនីរតី បង្កឲ្យមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន, សូមបងប្អូននៅតំបន់មាត់សមុទ្រប្រុងប្រយ័ត្ន