តើ​ Karl Landsteiner ជា​នរណា​ គាត់​បាន​ធ្វើ​រឿង​អស្ចារ្យ​អ្វី​សម្រាប់​មនុស្ស​ជាតិ​ ?

នៅថ្ងៃនេះនៅពេលដែលអ្នកបើកចូលក្នុងគេហទំព័រ Google អ្នកប្រាកដជាឃើញរូបមួយដូចនៅខាងក្រោមជាមិនខាន តើប្រិយមិត្តដឹងទេរូបនេះបង្ហាញពីអ្វី ?

ជាការពិត Google បានដាក់រូបមួយនេះដើម្បីជាការអបអរខួបទី១៤៨របស់បុរសម្នាក់ដែលមានឈ្មោះថា Karl Landsteiner ដែលគាត់បានកើតនៅថ្ងៃទី១៤មិថុនាឆ្នាំ១៨៦៨ ដូចនេះវាខួបកំណើតនៃអាយុ១៤៨ឆ្នាំរបស់លោក ។ ជឿថាប្រិយមិត្តប្រហែលជាមានការងឿងឆ្ងល់ហើយថា Karl Landsteiner ជានរណាត្រូវទេ គាត់បានធ្វើអ្វីខ្លះរហូត Google នឹកឃើញដល់គាត់ ។

លោក Karl Landsteiner គាត់ជាអ្នកជីវៈវិទូមួយរូបសញ្ជាតិអូទ្រីស នៅក្នុងឆ្នាំ១៩០១ស្នាដៃដ៏ធំរបស់គាត់គឺគាត់បានរកឃើញប្រភេទឈាមមនុស្សមានការខុសគ្នា A , B និង O ដោយសារការស្រាវជ្រាវមួយនេះនៅឆ្នាំ១៩០៧ការបញ្ចូលឈាមជាលើកដំបូងដើម្បីសង្គ្រោះមនុស្សក៏ទទួលជោគជ័យ ដែលការសា្រវមួយនេះបានជះឥទ្ធិពលយ៉ាងខ្លាំងដល់វិស័យសុខាភិបាលពិភពលោក សូមបញ្ជាក់ថាលោក Karl Landsteiner បានទទួលអនិច្ចកម្មតាំងពីថ្ងៃ២៦មិថុនាឆ្នាំ១៩៤៣ ។

ដោយឡែកចំពោះសារស្នាដៃដ៏អស្ចារ្យរបស់គាត់ប្រទេសអូទ្រីសបានដាក់រូបគាត់នៅលើក្រដាសប្រាក់ ១០០០ Austrian Schilling ផងដែរ ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

ឈ្នះរង្វាន់សន្ធឹកសន្ធាប់ $120,000 សំរាប់រដូវកាល EURO 2016 ផ្តល់ដោយ 188ASIA។

  • តើ​ Karl Landsteiner ជា​នរណា​ គាត់​បាន​ធ្វើ​រឿង​អស្ចារ្យ​អ្វី​សម្រាប់​មនុស្ស​ជាតិ​ ?已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/06/14  Category:ចំនេះដឹង
Tags: