ក្រសួង​សុខាភិបាល​ប្រារព្ធ​ទិវា​ពិភពលោក​នៃ​អ្នក​បរិច្ចាគ​ឈាម​និង​សម្ពោធ​អគារ​ថ្មី

ក្រសួង​សុខាភិបាល​ប្រារព្ធ​ទិវា​ពិភពលោក​នៃ​អ្នក​បរិច្ចាគ​ឈាម និង​សម្ពោធ​អគារ​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម​ថ្មី ដែល​ជា​អំណោយ​របស់​រដ្ឋាភិបាល និង​ពលរដ្ឋ​សហរដ្ឋអាមេរិក នៅ​ព្រឹក​ថ្ងៃ​ទី​១៤ មិថុនា។

ក្នុង​ពិធី​នៅ​ព្រឹក​នេះ មាន​វត្តមាន​ចូលរួម​ពី​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា លោក វីល្លៀម ហៃដ្ដ៍ (William Heidt) និង​តំណាងរាស្ត្រ​បក្ស​កាន់​អំណាច លោក ហ៊ុន ម៉ានី ជាដើម។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។