វិធីធ្វើ​នំក្រូច​ក្រឡុក​ស្ករស

នំក្រូចក្រឡុកស្ករស គឺជានំមួយប្រភេទដែលគេធ្វើឡើងពីអង្គរដំណើប លាយជាមួយនឹងអង្គរខ្សាយ ហើយស្នូលត្រូវបានផ្សំឡើងពីសណ្តែកពណ៌លឿង។ ចំណែកឯស្ករសគេត្រូវប្រលាក់ពីខាងក្រៅនៅពេលដែលនំបានចៀនឆ្អិន។ ដូច្នេះដើម្បីឱ្យកាន់តែជ្រាបច្បាស់ សូមអានការណែនាំដូចខាងក្រោម៖

+ គ្រឿងផ្សំ៖
– ម្សៅអង្ករដំណើប ៣០០ក្រាម
– ម្សៅអង្ករខ្សាយ ៥ស្លាព្រាបាយ
– ស្ករស ៥ស្លាបព្រាបាយ
– ខ្ទិះដូង ១ចានធ្វើឱ្យនំកាន់តែមានរសជាតិឆ្ងាញ់ ឬប្រើទឹកក៏បាន
– ស្ករស ១ចានចង្កឹះ (ទុកដាក់ក្រឡុកខាងក្រៅ)
+ ស្នូលនំ៖
– សណ្តែកលឿង ២៥០ក្រាម (ត្រាំទឹក ២ម៉ោង ចំហុយឱ្យឆ្អិន)
– ប្រេងឆា ៤ស្លាបព្រាបាយ
– ស្លឹកខ្ទឹមហាន់ ២ស្លាបព្រាបាយ
– ខ្ទឹមក្រហម ១ដុំចិញ្ច្រាំ
– អំបិល កន្លះស្លាបព្រាកាហ្វេ
– ស្ករស ៤ស្លាបព្រាបាយ
+ វិធីធ្វើ៖
១. មុនដំបូងយកម្សៅអង្ករដំណើប, ម្សៅអង្ករខ្សាយ, ស្ករស និងខ្ទិះដូង លាយចូលគ្នាកូរឱ្យទៅជាម្សៅ។
២. ពេលក្លាយជាម្សៅហើយច្របាច់ ឬនួតវារួចទុក ១០-១៥នាទីឱ្យចូលជាតិខ្ទិះដូង។
៣. យកប្រេងឆាដាក់ចូលក្នុងឆ្នាំងខ្ទះរួចដាក់ខ្ទឹមក្រហមឆាឱ្យ ឈ្ងុយដាក់ស្លឹកខ្ទឹម, សណ្តែកចំហុយ, ស្ករស និងអំបិលឆាចូលគ្នាឱ្យស្អិតដាច់ទឹក(ធ្វើស្នូលនំ)។
៤. យកស្នូលនំមកលុញជាដុំមូលតូចៗល្មម បន្ទាប់មកយកម្សៅ ១ដុំស្មានមើលឱ្យត្រូវជាមួយស្នូលធ្វើឱ្យសំប៉ែត រួចដាក់ស្នូលនំពីលើបិតម្សៅឱ្យជិតស្នូលលុញឱ្យមូល។
៥. បន្ទាប់ពីធ្វើរួចរាល់ហើយ យកវាទៅដាក់ចៀនឱ្យឆ្អិនស្រង់ទុកសិន។
៦. យកស្ករសដាក់ចូលក្នុងឆ្នាំង ដាក់ទឹកចូលបន្តិចកូរឱ្យស្កររាងស្អិតដាក់នំដែលចៀនឆ្អិន ចូលក្រឡុក ឬក៏កូរឱ្យស្ករជាប់ជាមួយនំឱ្យស្ងួតជាការស្រេច៕

ប្រភព៖ khmerpropey

  • វិធីធ្វើ​នំក្រូច​ក្រឡុក​ស្ករស已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/06/14  Category:ចំនេះដឹង
Tags: