សាហាវ! លួចមានប្រុសថ្មី ប្តីតាមទាន់ ចងវាយផ្អើលភូមិ (មានវីដេអូ)

ឥណ្ឌា៖ ពិតជាគួរឲ្យរន្ធត់ចិត្ត ដែលបុរសជាប្តីហ៊ានលើកដៃវាយ ប្រពន្ធជាទីស្រលាញ់ យ៉ាងទក់សាច់ ក្រោយពីដឹងថាប្រពន្ធរបស់ខ្លួន លួចលាក់មានប្រុសថ្មីក្បត់រូបគាត់។

តាមរយៈខ្សែវីដេអូឃ្លីបមួយ ដែលកំពុងតែមានការចាប់អារម្មណ៍ច្រើន លើបណ្តាញអីុនធឺណែត ដែលបង្ហាញពីសកម្មភាពដ៏ព្រៃផ្សៃមួយ របស់បុរសជនជាតិឥណ្ឌាម្នាក់ ចាប់ចងប្រពន្ធខ្លួន រួមនឹងបុរសម្នាក់ទៀត វាយធ្វើបាបជាទម្ងន់។

បើតាមការឲ្យដឹង វីដេអូឃ្លីបមួយនេះ ត្រូវគេសង្ស័យថាជាសកម្មភាព ប្តីដាក់ទណ្ឌកម្មលើប្រពន្ធ ក្រោយពីដឹងថា នាងលួចលាក់ផិតក្បត់មានប្រុសថ្មី។ ក្នុងនោះគេឃើញ នារីជាប្រពន្ធ និងប្រុសស្នេហ៍  ត្រូវប្តីកំណាចចាប់ចងដៃជាប់នឹងសរសរផ្ទះ ហើយប្រើរំពាត់វាយសំពងយ៉ាងដំណំ ធ្វើឲ្យនាងស្រែកទ្រហោយំយ៉ាងខ្លាំង។​ ទន្ទឹមនឹងនោះបុរសដែលជាគូស្នេហ៍វិញ ក៏ត្រូវរងរំពាត់យ៉ាងចាស់ដៃ ពីបុរសជាប្តីផងដែរ ខណៈដែលមានអ្នកភូមិជាច្រើន ចោមរោមឈរមើលទាំងញញើត និងមិនមានអ្នកហ៊ានចូលទៅជួយឡើយ។

ប្រភពបានឲ្យដឹងថា វីដេអូឃ្លីបនេះ ត្រូវបានបង្ហោះចូលទៅក្នុងបណ្តាញទំនាក់ទំនងសង្គម ដោយជនម្នាក់ឈ្មោះ Kundan Srivastava ជាមួយនឹងការលើកឡើងរបស់គាត់ថា អ្នកលេងបណ្តាញសង្គមផ្សេងទៀត ជាអ្នកផ្ញើវាមកឲ្យគាត់ដែរ ហើយរូបគាត់ក៏មិនដឹងប្រាកដនៅឡើយទេ អំពីហេតុការណ៍មួយនេះ។

វីដេអូឃ្លីបមួយនេះ ក្រោយពីបានបង្ហោះចូលក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម មានអ្នកចុចចូលមើលជាង ៨ម៉ឺនដងផងដែរ។

ទោះយ៉ាងណា គេនៅមិនទាន់ដឹងច្បាស់ថា វីដេអូនេះកំពុងត្រូវបានស៊ើបអង្កេតដោយក្រុមប៉ូលិស ឬយ៉ាងណានោះទេ ខណៈដែលមានអ្នកនិយមលេងអីុធឺណែតជាច្រើន មានការរិះគន់យ៉ាងខ្លាំងផងដែរ៕

ទស្សនាវីដេអូ៖

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ករណីមួយផ្សេងទៀត  បានកើតឡើងទៅលើ ស្ត្រីជាអ្នកយកព័ត៌មានម្នាក់ បន្ទាប់ពីនាងទទួលរងការវាយប្រហារយ៉ាងស្តែង ទាំងដែលកំពុងតែធ្វើការ រាយការណ៍ព័ត៌មានបន្តផ្ទាល់ តាមរយៈកញ្ចក់ទូរទស្សន៍។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ហេតុការណ៍មួយនេះ បានកើតឡើងកាលពីល្ងាច ថ្ងៃពុធមុននេះ ដោយស្ត្រីជាអ្នកយកព័ត៌មានម្នាក់ឈ្មោះ Iris Delgado កំពុងឈរនៅពីមុខសាលាក្រុង Philadelphia ស្ថិតនៅក្នុងរដ្ឋ Pennsylvania សហរដ្ឋអាមេរិក ដើម្បីធ្វើការរាយការណ៍ឆ្លើយឆ្លង ជាមួយអ្នកសារព័តមានម្នាក់ទៀត នៅក្នុងស្ទូឌីយ៉ូ ដែលជាការផ្សាយផ្ទាល់ នៅលើកញ្ចក់ទូរទស្សន៍។ 

នៅពេលដែល Iris ជិតបញ្ចប់សេចក្តីរាយការណ៍ របស់នាងទៅហើយនោះ ស្រាប់តែមានស្ត្រីម្នាក់ផ្សេងទៀត ពាក់អាវយឺតពណ៌បៃតង ដើរសំដៅមករកនាង និងបានកេះដៃរបស់នាងតិចៗ ព្រមទាំងពោលពាក្យថា “Excuse me”។ តែ Iris ហាក់ដូចជាមិនអើពើ នឹងការកេះសួរ របស់ស្ត្រីម្នាក់នោះឡើយ ពោលគឺនាងគិតតែពី និយាយឆ្លើយឆ្លងជាមួយ អ្នកសារព័ត៌មានប្រុសម្នាក់ទៀត និងព្រមទាំងបង្ហាញឬកពា ហាក់ដូចជាធុញទ្រាន់ ទៀតផង។

ឃើញដូចនោះ ហើយក៏ប្រហែលជាទ្រាំលែងបាន ស្ត្រីពាក់អាវពណ៌បៃតង ក៏បានស្ទុះទៅចាប់បោចសក់ Iris និងដាល់នាងមួយទំហឹងចំកណ្តាលមុខ ពេញមួយដៃផងដែរ ដែលទិដ្ឋភាពនេះបានធ្វើឲ្យ មនុស្សជាច្រើនមានការ ភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ទោះជាយ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹងច្បាស់ថា មូលហេតុអ្វីទើបធ្វើឲ្យ មានហេតុការណ៍នេះកើតឡើង នៅឡើយទេ តែក្រុមអាជ្ញាធរក៏កំពុងតែ បើកការស៊ើបអង្កេត ជុំវិញរឿងរ៉ាវមួយនេះផងដែរ។

ទាក់ទងនឹងករណីនេះ អ្នកនាំពាក្យឲ្យប៉ុស្ត៍ទូរទស្សន៍ Telemundo 62 បានប្រាប់ឲ្យដឹងថា “Iris Delgado គឺជាជនរងគ្រោះ ក្នុងការវាយប្រហារដោយគ្មានហេតុផល ពីសំណាក់ស្ត្រីនេះត្រូវវាយនោះទេ ខណៈដែលនាង កំពុងធ្វើការរាយការណ៍ សម្រាប់កម្មវិធី ផ្សាយព័ត៌មានជាតិ នៃប៉ុស្ត៍ទូរទស្សន៍ Telemundo62។ ជាសំណាងផងដែរ ពេលនេះស្ថានភាពរបស់ Iris គឺប្រក្រតី តែត្រូវចំណាយពេលមួយរយៈ ទម្រាំល្អប្រសើរ ដូចដើមឡើងវិញ”។

គូសបញ្ជាក់ផងដែរ ទិដ្ឋភាពមួយនេះ ត្រូវបានទទួលការ ចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់មហាជន ហើយក្នុងនោះដែរ ក៏មានការចែករំលែកតៗគ្នាជាច្រើន អំពីវីដេអូមួយនេះ នៅលើបណ្តាញអ៊ិនធើណេត៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

សាហាវ! លួចមានប្រុសថ្មី ប្តីតាមទាន់ ចងវាយផ្អើលភូមិ (មានវីដេអូ)
រូបភាព៖ ប្រពន្ធដែលកំពុងតែត្រូវប្តីសំពង

សាហាវ! លួចមានប្រុសថ្មី ប្តីតាមទាន់ ចងវាយផ្អើលភូមិ (មានវីដេអូ)
រូបភាព៖ បុរសជាសាហាយស្មន់ ត្រូវបានប្តីរបស់នារីគ្រោះវាយសំពង