មូលហេតុ​ដែល​ធ្វើឲ្យ​ទារ​កគេង​មិនស្ងប់​

មូលហេតុ​ដែល​ធ្វើឲ្យ​ទារ​កគេង​មិនស្ងប់​


មូលហេតុ​ដែល​ធ្វើឲ្យ​ទារ​កគេង​មិនស្ងប់​

​ការ​គេង​បើ​និយាយ​ចំពោះ​ទារក​ដែល​ទើប​នឹង​កើត​ពិត​ជា​សំខាន់​ណាស់ ដូចនេះ​អ្នក​គួរតែ​ប្រយ័ត្ន​បំផុត​ចំពោះ​ដំណេក​របស់​កូន​។ តើ​មាន​អ្វីខ្លះ​ដែល​រារាំង​មិន​ឲ្យ​កូន​អាច​គេង​លក់​ស្រួល​នោះ​?

  1. ​នៅពេល​ដែល​កូនបៅ​ឆ្អែត​ពេក ឬក៏​ឃ្លាន​ពេក​ក៏​អាច​យំ​រករឿង​មិន​ព្រម​គេង​ដែរ ដូចនេះ​អ្នក​គួរតែ​បំបៅ​គេ​ល្មម​ទៅ​បាន​ហើយ​។​
  2. ​នៅពេល​ដែល​ខោ​ទឹកនោម​កូន​សើ​ម ខោអាវ​តឹង​ពេក ភួយ​ក្រាស់​ពេក​អាច​ធ្វើ​ឲ្យ​កូន​មាន​អារម្មណ៍​មិន​ស្រួល ជា​ហេតុ​ដែល​អាច​ប៉ះពាល់​ដល់​ដំណេក​គេ​ដូច​គ្នា ដូចនេះ​អ្នក​ត្រូវ​តែ​ចេះ​សង្កេតមើល​កូន​ឲ្យបាន​ល្អិនល្អន់ ទើប​អាច​ធ្វើឲ្យ​គេ​គេង​លក់​ស្រួល​បាន​។​
  3. ​អ្នក​ត្រូវ​តែ​ធ្វើយ៉ាងណា​ឲ្យ​កន្លែង​ដែល​កូនគេង​មាន​អនាម័យ ដោយ​គ្មាន​មូស​ចូល​បាន ព្រោះ​មាន​ពេលខ្លះ​មូស​ខាំ​កូន​ក៏​អាច​ធ្វើឲ្យ​គេ​រក​រឿង​មិន​គេង​ដែរ ម្យ៉ាងទៀត​អាច​ធ្វើឲ្យ​គេ​កើត​ជំងឺ​គ្រុនឈា​មយ៉ាង​ងាយ​បើ​អ្នក​មិន​ប្រយ័ត្ន​។​
  4. ​អ្នក​មិន​ត្រូវ​ធ្វើ​ឲ្យ​កូន​ភ័យ​ខ្លាំង​នោះទេ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​កូន​មិន​ព្រម​គេង​ឡើយ ដោយសារ​តែ​អារម្មណ៍​ភ័យខ្លាច​គឺ​ស្ថិត​ក្នុង​ចិត្ត​កូន​។ ម្យ៉ាងទៀត​នៅ​ពេល​ដែល​កូន​ខ្វះ​កាលស្យូម គេ​ក៏​មិន​អាច​គេង​លក់​ស្រួល​ដែរ​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី14 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។