​តើ​អ្នក​ម្តាយ​ដែល​មាន​អាយុ​ច្រើន​គួរតែ​ញ៉ាំ​អ្វី​ទើប​ទារក​មាន​សុខភាព​ល្អ​?

​តើ​អ្នក​ម្តាយ​ដែល​មាន​អាយុ​ច្រើន​គួរតែ​ញ៉ាំ​អ្វី​ទើប​ទារក​មាន​សុខភាព​ល្អ​?


​តើ​អ្នក​ម្តាយ​ដែល​មាន​អាយុ​ច្រើន​គួរតែ​ញ៉ាំ​អ្វី​ទើប​ទារក​មាន​សុខភាព​ល្អ​?

​នៅពេល​ដែល​អ្នកមាន​អាយុ​រាង​ច្រើន​ហើយ​ទើប​មាន​ផ្ទៃពោះ អ្នក​គួរតែ​ញ៉ាំ​អាហារ​ឲ្យបាន​ត្រឹមត្រូវ​ទើប​កូនអាចមាន​សុខភាព​ល្អ​បាន​។ ជាពិសេស​នៅ​ខែ​ទី​៤​តែម្តង ព្រោះ​នៅ​ខែ​នេះ​កូន​កំពុងតែ​ចាប់ផ្តើម​លូតលាស់​លឿន ដូចនេះ​គេ​ត្រូវការ​សារធាតុចិញ្ចឹម​ជាច្រើន​ដើម្បី​ទ្រទ្រង់​រាងកាយ​។ តើ​អ្នក​គួរតែ​ពិសារ​អ្វី​ទៅ​?

ប្រូតេអ៊ីន​
អ្នក​គួរតែ​ពិសារ​អាហារ​ដែល​មាន​ប្រូតេអ៊ីន ព្រោះ​វា​អាច​ជួយ​ជំរុញ​ឲ្យ​កោសិការ​សរសៃ​ប្រាសាទ ឈាម និង​សាច់ដុំ​លូតលាស់​បានល្អ ដូចនេះ​អ្នក​គួរតែ​ញ៉ាំ​ពងមាន់​ចំនួន​២​គ្រាប់​ក្នុង​មួយ​ថ្ងៃ សណ្តែក ឬ​ផលិតផល​ដែល​ធ្វើ​ពី​សណ្តែក​ចំនួន​១០០​ក្រាម សាច់​ចំនួន​២០០​ក្រាម​។​

សណ្តែក​ទាំង​៥​ពណ៌​
នៅពេល​ដែល​អ្នក​ពិសារ​សណ្តែក​ទាំង​៥​ពណ៌​នេះ​រួច វា​នឹង​ជួយ​អ្នក​ឲ្យ​ចៀស​ពី​បញ្ហា​មួយចំនួន​ដូចជា ៖ ស្បែក​ស្ងួត សតិ​មិន​ល្អ ប្រព័ន្ធ​ការពារ​រាងកាយ​ខ្សោយ ថែមទាំង​មិន​ប៉ះពាល់​ដល់​ការលូតលាស់​របស់​កូន និង​មិន​ធ្វើឲ្យ​គេ​មាន​ទម្ងន់​ធ្លាក់ចុះ​ទៀតផង ដូចនេះ​ក្នុង​មួយ​ថ្ងៃ​អ្នក​គួរតែ​ញ៉ាំ​ពី​៤០០​ទៅ​៥០០​ក្រាម​។​

ផលិតផល​ទឹកដោះគោ​
វា​សំបូរ​ទៅ​ដោយ​កាលស្យូម ដែល​អាច​ធ្វើឲ្យ​ធ្មេញ និង​ឆ្អឹង​កូន​លូតលាស់​បានល្អ ហើយ​វា​ក៏​មាន​ប្រូតេអ៊ីន​ដែល​អាច​ជួយ​ជំរុញ​ឲ្យ​កោសិការ​ក្នុង​រាងកាយ​កូន​លូតលាស់​បានល្អ​គ្រប់ផ្នែក ដូចនេះ​ក្នុង​រយៈពេល​មួយ​ថ្ងៃ​អ្នក​អាច​ញ៉ាំ​ទឹកដោះគោ និង​ទឹក​សណ្តែក​ចំនួន​២៥០​មី​លី​លីត្រ​បាន​។​

បន្លែ និង​ផ្លែឈើ​
អ្នក​អាច​បរិភោគ​ផ្លែឈើ​ចំនួន​២០០​ក្រាម​ក្នុង​មួយថ្ងៃ និង​បន្លែ​ចំនួន​៥០០​ក្រាម​ក្នុង​មួយ​ថ្ងៃ​បាន និង​ទឹក​ចំនួន​១៥០០​មី​លីត្រ​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី14 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។