កូនស្រី យុគ ចិន្តា ធ្វើ​ខួបកំណើត​អាយុ ១២ ឆ្នាំ​យ៉ាង​សាម​ញ្ញា !

Videos


កូនស្រីពិធីការិនីល្បីឈ្មោះអ្នកនាង យុគ ចិន្តា ដែលត្រូវបានគេស្គាល់ឈ្មោះថា អម នោះ ពេលនេះ នាងមាន វ័យ ១២ ឆ្នាំ ដែលទើបនិងធ្វើខួបកំណើតកាលពីយប់មិញ។ប៉ុន្តែយ៉ាងណា គេមិនបានឃើញវត្តមាន អ្នកនាង យុគ ចិន្តា ជាម្តាយចូលរួមឡើយ ។ សម្រាប់ ឆ្នាំមុន យុគ ចិន្តា បានធ្វើពិធីខួបកំណើតយ៉ាងអធិកអធមអោយកូនស្រីរបស់ខ្លួន រួមជាមួយនិងពិធី ឡើងផ្ទះថ្មីផងដែរ។ប៉ុន្តែឆ្នាំនេះ អ្នកនាង យុគ ចិន្តា មិនបានធ្វើខួបកំណើតកូនស្រីនោះទេ។តែយ៉ាង ណាមិត្តភក្តិរួម ការងារជាមួយអ្នកនាង បានរៀបចំធ្វើខួបកំណើតជាលក្ខណៈសាមញ្ញដល់កូនស្រី របស់អ្នកនាង យុគ ចិន្តា ដោយរួមជា មួយនិងការជូនជាកាដូនិងពាក្យពេចន៍ជូនពរដល់នាងតូចម្នាក់នេះផងដែរ។ប៉ុន្តែយ៉ាងណាមិនមានការចូលរួមពីសំណាក់ យុគ ចិន្តា ជាម្តាយនោះទេ ។

មានពត៌មានថា អ្នកនាង យុគ ចិន្តារវល់ជាមួយការងារ ទើបអ្នកនាង មិនបានចូលរួមក្នុងពិធីខួបកំណើតកូនស្រី ។ កាន់តែធំ អម កាន់ តែមានរូបរាងស្រស់ស្អាតនិងមានមុខមាត់ដូចម្តាយ។អ្វីដែលចាប់អារម្មណ៍នោះ ទោះបីជារវល់ ជាមួយ ការងារសិល្បៈយ៉ាងណា អ្នកនាង យុគ ចិន្តា នៅតែបំពេញតួនាទីជាម្តាយដ៏ល្អ សម្រាប់ កូនស្រីសំណព្វរបស់ខ្លួន ។

កូនស្រី យុគ ចិន្តា ធ្វើ​ខួបកំណើត​អាយុ ១២ ឆ្នាំ​យ៉ាង​សាម​ញ្ញា !

អ្វីដែលកត់សំគាល់នោះ កូនស្រី របស់អ្នកនាង យុគ ចិន្តា មានទេពកោសល្យសិល្បៈ មិនចាញ់ម្តាយប៉ុន្មានឡើយ។នាងចេះរាំរបាំបាឡេ ក្បាច់រាំអន្តរជាតិ និងចេះរាំរបាំបុរាណផងដែរ។ ជាមួយគ្នានោះ អម ក៏មានក្រុមរាំផ្ទាល់ខ្លួន ហើយពេលខ្លះ គេក៏បានឃើញ នាងនៅតាមកញ្ចក់ទូរទស្សន៍និងកម្មវិធីនានាផងដែរ ៕ ចេនី

កូនស្រី យុគ ចិន្តា ធ្វើ​ខួបកំណើត​អាយុ ១២ ឆ្នាំ​យ៉ាង​សាម​ញ្ញា !
កូនស្រី យុគ ចិន្តា ធ្វើ​ខួបកំណើត​អាយុ ១២ ឆ្នាំ​យ៉ាង​សាម​ញ្ញា !
កូនស្រី យុគ ចិន្តា ធ្វើ​ខួបកំណើត​អាយុ ១២ ឆ្នាំ​យ៉ាង​សាម​ញ្ញា !
កូនស្រី យុគ ចិន្តា ធ្វើ​ខួបកំណើត​អាយុ ១២ ឆ្នាំ​យ៉ាង​សាម​ញ្ញា !
កូនស្រី យុគ ចិន្តា ធ្វើ​ខួបកំណើត​អាយុ ១២ ឆ្នាំ​យ៉ាង​សាម​ញ្ញា !
កូនស្រី យុគ ចិន្តា ធ្វើ​ខួបកំណើត​អាយុ ១២ ឆ្នាំ​យ៉ាង​សាម​ញ្ញា !

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត