មាន​សេចក្ដីរាយការណ៍​ទាក់ទង​នឹង​ករណី​ជនជាតិ​យួន​ចូលទៅ​រស់​នៅលើ​កោះសេះ​

តាម​ប្រភពពី​អ្នកនេសាទ​ក្នុង​ខេត្តកំពត បាន​បង្ហើប​ឲ្យ​ដឹងថា​ពី​រឿង​មាន​ជនជាតិ​យួន​ដឹកជញ្ជូន​គ្នា​ចូលទៅ​រស់​នៅលើ​កោះសេះ ស្រេច​តែ​អំពើ​ចិត្ត​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ បញ្ហា​នេះ​លោក ចាន់ ចេស្ដា អភិបាល​ខេត្តកំពត ក៏ដូចជា​លោក ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ស្នងការ​នគរបាល​ខេត្តកំពត គួរ​ចាត់វិធានការ​ស៊ើបអង្កេត​ជាបន្ទាន់ ទៅលើ​សេចក្ដីរាយការណ៍​របស់​អ្នកនេសាទ ដើម្បី​កុំ​ឲ្យ​មានការ​ថ្លោះធ្លោយ​ណាមួយ​កើតឡើង​។ មជ្ឈដ្ឋាន​នានា​បាន​អះអាងថា ប្រសិនបើ​គ្មាន​ជនជាតិ​យួន​ចូលទៅ​រស់​នៅលើ​កោះសេះ​គឺជា​រឿង​ល្អ ប៉ុន្តែ​បើ​មាន​ដូច​សេចក្ដីរាយការណ៍​របស់​អ្នកនេសាទ គឺ​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​គួរ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​។

ចំណែក​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ផ្លូវ​ឡើង​ភ្នំ​បូកគោ ក្នុង​ខេត្តកំពត ក៏បាន​ឲ្យ​ដឹង​ដែរ​ថា​រហូតមក​ដល់ពេលនេះ​មាន​ជនជាតិ​យួន​បន្ត​ចូលមក​តំបន់ភ្នំ​បូកគោ​កាន់តែ​ច្រើនឡើងៗ ហើយ​ប្រារព្ធ​ពិធី​តាមបែប​សាសនា​យួន​យ៉ាង​អនាធិបតេយ្យ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ជនជាតិ​យួន​ក្នុង​មួយថ្ងៃៗ​ជាច្រើន​នាក់​បាន​ចូលទៅ​ភ្នំ​បូកគោ​ត្រង់ចំណុច​វាលស្រែ​៥០០ ដើម្បី​ប្រារព្ធ​ពិធី​តាមបែប​សាសនា​រប​ស់​ខ្លួន ហាក់ដូច​តំបន់​នេះ​ជា​ទឹកដី​យួន​។ មានការ​រិះគន់ថា មន្ត្រី​អាជ្ញាធរ​ខេត្តកំពត និង​សមត្ថកិច្ច​នគរបាល​ខេត្តកំពត មិន​យកចិត្តទុកដាក់​ទប់ស្កាត់​ករណី​ជនជាតិ​យួន​ឆ្លងដែន​ចូលមកក្នុង​ទឹកដី​ខ្មែរ ហើយ​ទៅ​ប្រារព្ធ​ពិធី​តាមបែប​សាសនា​យួន​នៅ​តំបន់​វាលស្រែ​៥០០​លើ​ភ្នំ​បូកគោ​នោះឡើយ ហេតុនេះហើយ​ទើប​ជនជាតិ​យួន​កាន់តែ​ច្រើនឡើងៗ​ទៅ​ប្រារព្ធ​ពិធី​ក្នុង​តំបន់​នោះ​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​បាន​អំពាវនាវ​ឲ្យ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ ចាត់វិធានការ​ស៊ើបអង្កេត​ករណី​ជនជាតិ​យួន​ចូលទៅ​រស់នៅ​លើ​កោះសេះ និង​ចូលទៅ​ប្រារព្ធ​ពិធី​សាសនា​យួន​នៅ​តំបន់​វាលស្រែ​៥០០​លើ​ភ្នំ​បូកគោ​ផងដែរ​។ ជាពិសេស​ក្រសួង​ធម្មការ​និង​សាសនា ដែលមាន​លោក ហ៊ឹម ឆែម ជា​រដ្ឋមន្ត្រី ក៏ដូចជា​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ដែលមាន​លោកស្រី ភឿង ស​កុ​ណា ជា​រដ្ឋមន្ត្រី មិនគួរ​បណ្ដោយ​ឲ្យ​ជនជាតិ​យួន​ចូលមក​ធ្វើ​អ្វីៗ​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សាសនា​និង​វប្បធម៌​ខ្មែរ​តាម​អំពើ​ចិត្ត​ទៀតឡើយ​។ ការដែល​ជនជាតិ​យួន​ចូលមក​តំបន់ភ្នំ​បូកគោ​កាន់តែ​ច្រើនឡើងៗ ហើយ​ប្រារព្ធ​ពិធី​ផ្សេងៗ​តាម​អំពើ​ចិត្ត គឺជា​រឿង​គួរ​ឲ្យ​ព្រួយបារម្ភ​បំផុត​ព្រោះ​ទីនោះ​ជា​ទឹកដី​ខ្មែរ ប៉ុន្តែ​យួន​មាន​សេរីភាព​ធ្វើ​អ្វីៗ​សព្វបែបយ៉ាង​៕

13427878_10153930464981749_3750261878978417201_n 13428459_10153930465016749_1103382122693581021_n