Tony Jaa បញ្ចេញ​ក្បាច់គុន​សាជាថ្មី ដើម្បី​ការពារ​ភ្លុក​ដំរី

តារាសម្ដែងក្បាច់គុន Tony Jaaបានចូលរួមជាមួយអង្គការ WWF ប្រចាំប្រទេសថៃកាលពីម្សិលមិញ ក្នុងយុទ្ធការ “Ivory Free Thailand” ដើម្បីប្រឆាំងនឹងការជួញដូរភ្លុកដំរី និងជួយបញ្ឈប់ការសម្លាប់ដំរីឥតឈប់ឈរនៅតំបន់អាហ្វ្រិកដើម្បីយកភ្លុក។ប្រទេសថៃជាផ្នែកមួយនៃគោលដៅរបស់ពិភពលោកសម្រាប់ការទិញដូរភ្លុកដំរីរត់ពន្ធ ដូចនេះយុទ្ធការ “Ivory Free Thailand” ធ្វើឡើងដើម្បីប្រាប់អតិថិជនទាំងអស់កុំឲ្យទិញ គ្រប់គ្រងឬទទួលភ្លុកដំរីធ្វើជាកាដូ។

“មនុស្សខ្លះជឿជាក់ថា ភ្លុកដំរីអាចជួយនាំមកនូវអំណាច សំណាងល្អនិងការពារខ្មោចព្រាយបិសាចនានា។ ប៉ុន្តែពួកគេមិនដឹងទេថា ភាគច្រើននៃភ្លុកដំរីលក់ក្នុងទីផ្សារប្រទេសថៃ បានមកពីការកាប់សម្លាប់សត្វដំរីយ៉ាងព្រៃផ្សៃ”។ នេះជាសម្ដីរបស់ Tony Jaa។ តារាវ័យ៤០ឆ្នាំនេះគឺមានដើមកំណើតក្នុងខេត្តសុរិន្ទភាគឦសាននៃប្រទេសថៃ ដែលជាខេត្តសម្បូរសត្វដំរីច្រើនជាងគេក្នុងប្រទេសថៃ។

តួឯកក្នុងរឿង “កែងឆេះជង្គង់ហោះ” បានបន្ថែមថា៖”តើភ្លុកដំរីអាចជួយឲ្យមានអំណាចនិងសំណាងរបៀបម៉េច បើដំរីខ្លួនឯងជួបរឿងអាក្រក់និងគ្មានអំណាចផង? ត្រូវចងចាំ ពេលដែលអ្នកទិញភ្លុកដំរី អ្នកដូចជាបានសម្លាប់ដំរីអីចឹង”។

ដើម្បីការពារនិងអប់រំ គេក៏បានធ្វើវីដេអូខ្លីមួយក្នុងការអភិរក្សសត្វដំរី ដោយឲ្យ Tony Jaaបញ្ចេញស្នៀតវាយប្រហារព្រានព្រៃ២នាក់ដែលបម្រុងសម្លាប់ដំរី១ក្បាលនិងចេញពីទូរទស្សន៍ទៅអប់រំបុរសម្នាក់កុំឲ្យទិញភ្លុកដំរី៕

ប្រភព៖ sabay

  • Tony Jaa បញ្ចេញ​ក្បាច់គុន​សាជាថ្មី ដើម្បី​ការពារ​ភ្លុក​ដំរី已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/06/14  Category:វីដេអូ
Tags: