Facebook ​ទទួលស្គាល់ ​Page ធី សុវណ្ណថា​ ជាផ្លូវការ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី Page ក្រុមហ៊ុន ឬ ឥស្សរជន​នយោបាយ​មួយ​ចំនួន​ត្រូវ​បាន​ក្រុមហ៊ុន facecbook ទទួលស្គាល់​តាម​រយៈ Kirk ដូច​ជា Page សម្តេច ហ៊ុន សែន និង​លោក សម រ​ង្ស៊ី ជាដើម​នោះ នៅ​ព្រឹក​ថ្ងៃ​ទី​១៤ មិថុនា ២០១៦​នេះ ក្រុមហ៊ុន facecbook ក៍បាន​ទទួលស្គាល់ Page កញ្ញា​ធី សុវណ្ណ​ថា ជា​ផ្លូវការ​ផង​ដែរ ។

គួរ​បញ្ជាក់​ថា ធី សុវណ្ណ​ថា ត្រូវ​បាន​មហាជន​ជា​ច្រើន​ទទួលស្គាល់​ថា ជា​យុវនារី​ដែល​ធ្វើ​សកម្មភាព​ប្រឡូក​ក្នុង​ជីវភាព​នយោបាយ​គាំទ្រ​គណបក្សប្រឆាំង​យ៉ាង​សកម្ម​អំឡុង​មុន​និង​ក្រោយ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥​នៃ​រដ្ឋសភា​ឆ្នាំ​២០០៣​។

បច្ចុប្បន្ន ធី សុវណ្ណ​ថា ក្រៅពី​ជាដើម​បណ្តឹង​មួយ​រូប​ក្នុង​សំណុំរឿង​អាស្រូវ​ផ្លូវភេទ​របស់​លោក កឹ​ម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​នោះ ក៍​មាន​តួនាទី​ជា​នាយិកា​អង្គការ​យុវជន​ដើម្បី​កិច្ច​សង្គម ហើយ​បាន​និង​កំពុង​ធ្វើ​សកម្មភាព​យ៉ាង​សកម្ម​ចុះ​ជួប​និង​ជួយ​យុវជន​និង​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​តាម​បណ្តា​រាជធានី​-​ខេត្ត​នៅ​ទូ​ទាំង​ប្រទេស​ផង​ដែរ ៕