លោក​គ្រូ ម៉ាន់ កុសល បោះបង់​គំនិត​រត់​ម៉ូតូ​ឌុប វិល​រក​ល្ខោន​ស្បែក​ធំ​វិញ

ដោយសារតែមានការគាំទ្រពីមហាជនភាគច្រើន ព្រមទាំងក្រសួងពាក់ព័ន្ធផងនោះ បានជំរុញឱ្យលោកគ្រូស្បែកធំ ម៉ាន់ កុសល យល់ព្រមបោះបង់ចោលបំណងទៅរត់ម៉ូតូឌុប ហើយវិលមកបើកទ្វាសមាគមសិល្បៈ សុវណ្ណភូមិ វិញ។

“២២ ឆ្នាំហើយមិនដែលមានអ្នកជួយទេ រហូតដល់ខ្ញុំអស់លទ្ធភាព ក៏ដើរចេញស្ងាត់ៗ តែពេលនេះដើម្បីជាការតបស្នងដល់យុវជន ខ្ញុំវិលចូលវិញ”។ ម៉ាន់ កុសល ថ្លែងមកកាន់ Sabay មុននេះ។ លោកបន្តថា មានយុវជនមួយចំនួនបានចេញមុខស្វែងរកជំនួយឧបត្ថម្ភសមាគម។ ប៉ុន្តែលោកអះអាងថា ការស្រលាញ់ ការឈឺឆ្អាលចំពោះល្ខោនស្បែកធំទៅវិញទេ ដែលមានសារសំខាន់ជាងលុយទៅទៀត។

លោក ម៉ាន់ កុសល អះអាងថា បច្ចុប្បន្នក៏មានសប្បុរសជនក្រៅប្រទេសមួយចំនួនមានបំណងផ្ដល់ជំនួយមកកាន់សមាគមរបស់លោកដែរ បន្ទាប់ពីបានទទួលដំណឹងពីការប្រកាសបិទទ្វានាពេលកន្លងមកដោយសារវិបត្តិហិរញ្ញវត្ថុ។ ប៉ុន្តែលោកមិនទាន់ប្រាកដនៅឡើយទេ។ ដោយឡែក ពេលនេះក្រសួងវប្បធម៌ក៏បានបើកភ្លើងខៀវក្នុងការផ្ដល់ជំនួយផងដែរ ប្រសិនបើមានតម្រូវការ។ ទោះបីជាយ៉ាងណា លោកអះអាងថា ត្រូវរៀបចំសារសមាគមឡើងវិញសិន ទើបដឹងថា ត្រូវការជំនួយបែបណាពីក្រសួងវប្បធម៌។

លោក​គ្រូ ម៉ាន់ កុសល បោះបង់​គំនិត​រត់​ម៉ូតូ​ឌុប វិល​រក​ល្ខោន​ស្បែក​ធំ​វិញ

លោកគ្រូ ម៉ាន់ កុសល បានរំលឹកថា សមាគមសិល្បៈសុវណ្ណភូមិបានបង្កើតឡើងនៅឆ្នាំ ១៩៩៤ ដោយធ្វើការលើការអភិរក្សទម្រង់ល្ខោនស្បែកធំ ហើយរស់បានដោយសារការសម្ដែងនៅក្រៅប្រទេសខ្លះ និងការសម្ដែងលក់សំបុត្រនៅកន្លែង។ កន្លងមកសមាគមធ្លាប់បានទៅសម្ដែងនៅប្រទេសជាច្រើន ដោយដណ្ដើមបានមេដាយមាសជូនជាតិទៀតផង។

“បរទេសគេមើលមកក្រុមយើងអស្ចារ្យណាស់ បានមេដាយមាស បានអីអញ្ចឹង ប៉ុន្តែពួកគេមិនបានដឹងពីជីវភាពរបស់ពួកយើងទេ”។ ម៉ាន់ កុសល បញ្ជាក់យ៉ាងដូច្នេះ។ លោកអះអាងបន្តថា កន្លងមកធ្លាប់ដណ្ដើមបានមេដាយមាសចំនួន ២ ក្នុងព្រឹត្តិការណ៍សិល្បៈរៀបចំនៅប្រទេសវៀតណាមទៀតផង។

លោកបន្តថា កេរ្តិ៍ឈ្មោះសមាគមល្បីល្បាញ ប៉ុន្តែគ្មាននរណាបានដឹងពីស្ថានភាពជីវភាពនោះទេ។ លោកបន្តថា លទ្ធភាពផ្គត់ផ្គង់សមាគមថមថយបន្តបន្ទាប់ព្រោះគ្មានចំណូល សូម្បីលុយជួលកន្លែងដាក់សម្ភារៈក៏គ្មាន ធ្វើឱ្យលោកសម្រេចបិទទ្វាដោយស្ងៀមស្ងាត់ ហើយសម្រេចទៅរត់ម៉ូតូឌុបកាលពីពេលថ្មីនេះតែម្ដង៕

លោក​គ្រូ ម៉ាន់ កុសល បោះបង់​គំនិត​រត់​ម៉ូតូ​ឌុប វិល​រក​ល្ខោន​ស្បែក​ធំ​វិញ
លោក​គ្រូ ម៉ាន់ កុសល បោះបង់​គំនិត​រត់​ម៉ូតូ​ឌុប វិល​រក​ល្ខោន​ស្បែក​ធំ​វិញ

 

អត្ថបទ៖ សំ ជំនាញ
ប្រភព៖ sabay

  • លោក​គ្រូ ម៉ាន់ កុសល បោះបង់​គំនិត​រត់​ម៉ូតូ​ឌុប វិល​រក​ល្ខោន​ស្បែក​ធំ​វិញ已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/06/14  Category:កំសាន្ត
Tags: