វ៉ាន់ នី​ឡា ៖ ជនអនាមិក​នៅតែ​បន្ត​ការ​គំរាម​មក​លើ​ខ្ញុំ​

វ៉ាន់ នី​ឡា ៖ ជនអនាមិក​នៅតែ​បន្ត​ការ​គំរាម​មក​លើ​ខ្ញុំ​

ភ្នំពេញ ៖ ទោះបីជា​រូប​អាក្រាត​កាយ​ជាច្រើន​ស្លឹក​របស់​តារា​ស្រី​កញ្ញា វ៉ាន់ នី​ឡា ​ត្រូវ​បាន​គេ​ទម្លាយ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជា​សាធារណៈ​ ហើយ​ក៏​ពិតមែន ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​នាង​កាន់តែ​ព្រួយ​បារម្ភ​ខ្លាំង​ជាង​នេះ ​គឺ​បុគ្គល​ ដែល​ជា​ជន​អនាមិក​ខាងលើ​រហូត​មកទល់​ពេលនេះ​នៅតែ​បន្ត​ការ​គំរាម​កំហែង​អាយុជីវិត​របស់​នាង​ជា​បន្តបន្ទាប់។

វ៉ាន់ នី​ឡា ៖ ជនអនាមិក​នៅតែ​បន្ត​ការ​គំរាម​មក​លើ​ខ្ញុំ​

តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​ភ្លេង​រីខ​ត​កញ្ញា វ៉ាន់ នី​ឡា បាន​ថ្លែងប្រាប់​ឲ្យ​ដឹង​ថា ​កាលពី​រសៀល​ថ្ងៃទី ១៣​ខែមិថុនា ​ឆ្នាំ​២០១៦​វេលា​ម៉ោង​៤​និង​២៥​នាទី ​នាង​ខ្ញុំ វ៉ាន់ នី​ឡា ដែល​ជា​តារា​ចំរៀង​ប្រចាំ​នៅ​ផលិតកម្ម​ភ្លេង​រីខ​ត ( ហង្ស​មាស​) ជា​ស្ត្រី​រងគ្រោះ​ដែល​ត្រូវបាន​ជនសង្ស័យ​បង្ហោះ​រូបអាក្រាត​នាង​ខ្ញុំ​យ៉ាង​អយុត្តិធម៌​នាពេល​ថ្មីៗ​នេះ​គឺ​បាន​ជួបពិភាក្សា​ជាមួយ​តំណាង​សមាគម​អ្នក​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម។

វ៉ាន់ នី​ឡា ៖ ជនអនាមិក​នៅតែ​បន្ត​ការ​គំរាម​មក​លើ​ខ្ញុំ​

តារា​ស្រី​ដែល​កំពុង​ជួប​រឿង​អាម៉ាស់​ទាក់ទង​ការ​ទម្លាយ​កេរ្កិ៍​ភេទ​កញ្ញា​ វ៉ាន់​ នី​ឡា ​បាន​បញ្ជាក់​ថា ​សមាគម​អ្នក​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម បាន​កំពុង​រៀបចំ​ផ្តល់​មេធាវី​ដល់​រូប​ខ្ញុំ ​ដើម្បី​ឈាន​ទៅ​វែកមុខ​ជន​ដៃដល់​ហើយ​ចំពោះ​រូប​នាង​ខ្ញុំ​ផ្ទាល់​ក៏​កំពុងតែ​បារម្ភ​អំពី​សុវត្ថិភាព​ផ្ទាល់ខ្លួន ព្រោះ​ជន​សង្ស័យ​បាន​គំរាម​មក​លើ​រូប​ខ្ញុំ​ជាច្រើន​ដង​។​ អាស្រ័យហេតុនេះ​សូម​បងប្អូន​តាម​បណ្តាញ​សង្គម​Facebook ទាំងអស់​មេត្តា​ជួយ like និង​share ផង។

វ៉ាន់ នី​ឡា ៖ ជនអនាមិក​នៅតែ​បន្ត​ការ​គំរាម​មក​លើ​ខ្ញុំ​

កញ្ញា វ៉ាន់ នី​ឡា បាន​សង្កត់ធ្ងន់​ទៀត​ថា នាង​ខ្ញុំ​ជឿជាក់​លើ​រាជរដ្ឋាភិបាល​កម្ពុជា​ពិតជា​អាច​ស្វែងរក​យុត្តិធម៌​ជូន​នាង​ខ្ញុំ​បាន​យ៉ាង​ឆាប់រហ័ស​បំផុត​នាង​ខ្ញុំ​សូម​ថ្លែង អណរគុណ​យ៉ាង​ខ្លាំង​ដល់​បងប្អូន​ដែល​តែងតែ​ជួយ​លើកទឹកចិត្ត។

វ៉ាន់ នី​ឡា ៖ ជនអនាមិក​នៅតែ​បន្ត​ការ​គំរាម​មក​លើ​ខ្ញុំ​

ជាមួយគ្នា​នឹង​ការ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​ខណៈ​ការ​គំរាមកំហែង​ នៅតែ​បន្ត​កើតមានឡើង​ចំពោះ​តារា​ស្រី​កញ្ញា វ៉ាន់ នី​ឡា នេះ​ដែរ​គេ​សង្កេតឃើញ​មាន​ទស្សនិកជន​ជាច្រើន ​បាន​បង្ហាញ​ពី​ក្តី​អាណិត​អាសូរ​លើ​ជនរងគ្រោះ​កញ្ញា វ៉ាន់ នី​ឡា ។​មិនតែប៉ុណ្ណោះ​ក៏​មាន​តារា​ប្រុស​-​ស្រី​របស់​ខ្មែរ​ជាច្រើន​ដួង​ផង​ដែរ​ផ្ញើ​សារ​ផ្តល់​កម្លាំងចិត្ត​ដល់ក​ញ្ញា វ៉ាន់ នី​ឡា និង​ទទូច​ឲ្យ​ប្រព័ន្ធ​ច្បាប់​ស្រុក​ខ្មែរ​ត្រូវតែ​រក​យុត្តិ​ធម៌​ឲ្យ​កញ្ញា វ៉ាន់ នី​ឡា ទាល់តែ​បាន​ទោះ​បុគ្គល​នោះ​មានអំណាច​ឬ​ឋានៈ​អ្វី​ក៏ដោយ​នោះ​៕