​​​​​ប្រភេទ​​ក្រុម​ឈាម A B និង O រកឃើញដោយនរណា?

នៅពេលមានមនុស្សជួបគ្រោះថ្នាក់និងត្រូវការឈាមជាចំាបាច់ ដើម្បីជួយសង្គ្រោះគេនឹងផ្ដល់ឈាមឲ្យតម្រូវទៅតាមប្រភេទឈាមរបស់អ្នករងគ្រោះ។ ហេតុផលមួយនេះដែលអ្នកអាចដឹងមកទល់សព្វថ្ងៃ គឺកើតឡើងដោយសារ វេជ្ជបណ្ឌិត និងជាជីវវិទូ អូទ្រីស-អាមេរិកាំង ម្នាក់គឺលោក Karl Landsteiner ដែលបានរកឃើញប្រភេទក្រុមឈាមក្នុងឆ្នាំ១៩០១។

​​​​​ប្រភេទ​​ក្រុម​ឈាម A B និង O រកឃើញដោយនរណា?

នៅមុនការរកឃើញក្រុមឈាមរបស់ លោកLandsteiner ការពិសោធចាក់បញ្ចូលឈាមបានធ្វើឡើងនៅដើមសតវត្សទី១៧។ ការបញ្ចូលឈាមរវាងសត្វនិងសត្វបានធ្វើឡើងដោយជោគជ័យ តែយ៉ាងណាមិញ ការយកឈាមសត្វទៅបញ្ចូលឲ្យជនរងគ្រោះជាមនុស្ស មិនអាចទៅរួចដោយសារតែប្រព័ន្ធភាពស៊ាំរបស់មនុស្សមិនអាចទទួលយកឈាមនោះបានដែលបណ្ដាលឲ្យឈាមកកក្នុងសរសៃឈាម។

ចំពោះករណីខាងលើបានកើតឡើងផងដែរ ទោះបីអ្នករងគ្រោះទទួលឈាមពីមនុស្សដូចគ្នាក៏ដោយ។ រហូតដល់សតវត្សឆ្នាំ១៩០០ នៅពេលដែលលោកLandsteiner បានស្រាវជ្រាវនិងកំណត់បែងចែកក្រុមឈាមមានប្រភេទ A B និង O ដែលមធ្យោបាយអាចពិនិត្យមើលឈាមរវាងអ្នកផ្ដល់ឈាម និងជនជាអ្នកទទួលឈាម មានភាពត្រូវគ្នា ធ្វើឲ្យការចាក់បញ្ចូលឈាមមានសុវត្ថិភាព។

​​​​​ប្រភេទ​​ក្រុម​ឈាម A B និង O រកឃើញដោយនរណា?

ចំពោះរបកគំហើញថ្មីនោះបានធ្វើឲ្យលោក Landsteiner បានទទួលរង្វាន់ណូបែល នៅឆ្នាំ១៩៣០។ ក្រៅពីរបកគំហើញថ្មី លោក Landsteiner បានរួមចំណែកជាច្រើនទៀតក្នុងការស្រាវជ្រាវវេជ្ជសាស្ត្រសម្រាប់មនុស្សជាតិ។

នាថ្ងៃ១៤ មិថុនា ២០១៦នេះ វិបសាយ Google បានដាក់រូបលោក Landsteiner លើទំព័រដើមរបស់ខ្លួនដើម្បីជាការរំឭកដល់ថ្ងៃខួបកំណើតគម្រប់១៤៨ឆ្នាំរបស់វេជ្ជបណ្ឌិតរូបនេះ។ លោក Landsteiner បានកើតនៅថ្ងៃទី ១៤ មិថុនា ឆ្នាំ១៨៦៨ នៅក្នុងទីក្រុង Baden bei Wien ប្រទេសអូទ្រីស លោកបានទទួលមរណភាពនៅថ្ងៃទី២៦ មិថុនា ឆ្នាំ១៩៤៣ ក្នុងវ័យ៧៥ឆ្នាំ៕

​​​​​ប្រភេទ​​ក្រុម​ឈាម A B និង O រកឃើញដោយនរណា?

​​​​​ប្រភេទ​​ក្រុម​ឈាម A B និង O រកឃើញដោយនរណា?

ប្រភព៖ sabay

 

  • ​​​​​ប្រភេទ​​ក្រុម​ឈាម A B និង O រកឃើញដោយនរណា?已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/06/14  Category:កំសាន្ត
Tags: