សិប្បកម្ម​ឥ​សាន្ត​ សំដៅ​លើកស្ទួយ​ស្ត្រី​តម្បាញ​ជន​ជាតិ​ដើម​ភាគតិច ​ក្នុង​ការ​កែច្នៃ​គុណភាព​ខ្ពស់​ផ្គត់​ផ្គង់​ទីផ្សារ​

សិប្បកម្ម​ឥ​សាន្ត​ សំដៅ​លើកស្ទួយ​ស្ត្រី​តម្បាញ​ជន​ជាតិ​ដើម​ភាគតិច ​ក្នុង​ការ​កែច្នៃ​គុណភាព​ខ្ពស់​ផ្គត់​ផ្គង់​ទីផ្សារ​



ភ្នំពេញ ​៖ ​សិប្បកម្ម​ឥសាន្ត​ សំដៅ​ដល់​ស្ត្រី​ជន​ជាតិ​ដើម​ភាគតិច​ក្នុង​ការ​លើកស្ទួយ​តម្បាញ​ប្រពៃណី របស់​បងប្អូន​យើង ​ដែល​បាន​និង​កំពុង​អភិរក្ស​ដោយ​ការ​អភិវឌ្ឍ​ខ្លួនឯង​ក្នុង​ន័យ​ឲ្យ​អតិថិជន​ក្នុង​ស្រុក​បាន​ស្គាល់​កាន់​តែ​ច្បាស់​ទើប​សិប្បកម្ម​ឥ​សាន្ត​បាន​រៀបចំ​បង្កើត​ឡើង​នា​ចុងឆ្នាំ​២០១៥​នេះ ដោយ​បា​ន​ជួយ​រក​ទីផ្សារ និង​ការកែច្នៃ​ផលិតផល​បងប្អូន​យើង​ឲ្យ​កាន់​តែ​មាន​គុណភាព ព្រមទាំង​តម្លៃ​ខ្ពស់​ផង​ដែរ។

ឆ្លើយតប​ទៅ​នឹង​តម្រូវ​ទីផ្សារ​របស់​អតិថិជន ដើម្បី​លើកស្ទួយ​តម្បាញ​ស្ត្រី​ជន​ជាតិ​ដើម​ភាគតិច​បងស្រី រចនា ប្រធាន​សិប្បកម្ម​ឥសាន្ត​បាន​និយាយ​ថា ក្រៅពី​ខោអាវ និង​តម្បាញ​ ស្ត្រី​ជនជាតិភាគតិច​យើង​មាន​អ្នកខ្លះ​មិន​យល់​ពី​តម្លៃ​ប្រពៃណី​តម្បាញ​ចេញពី​ស្នាដៃ​ស្ត្រី​យើង​នោះ​ទេ ដោយហេតុ​នេះ​ហើយ​សិប្បកម្ម​ឥសាន្ត​បាន​យក​ផលិតផល​បងប្អូន​យើង​មក​កែច្នៃ​ជា​កាបូប​ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ ពិសេស​ជ​ន​ជាតិ​អាមេរិក​​និយម​ប្រើប្រាស់​ខោអាវ​ត្បាញ​របស់​បងប្អូន​យើង ​ប៉ុន្តែ​ផ្ទុយ​ទៅវិញ ​ភ្ញៀវ​ក្នុងស្រុក​ពុំ​បា​ន​ចាប់អារម្មណ៍ ឬ​មិន​ទិញ​តែម្តង ជាហេតុ​ធ្វើ​ឲ្យ​សិប្បកម្ម​តម្បាញ​របស់​ពួកគាត់​មិន​លេខ​មុខមាត់​ក្នុង​ទីផ្សារ។

បងស្រី​ រចនា បាន​លើក​ហេតុផល​ទៅ​នឹង​តម្បាញ​ក្រមា របស់​បងប្អូន​យើង​ឃើញថា សរសៃអំបោះ​ស្វិត​ជាប់​បាន​ល្អ បើ​យើង​មិន​គាំទ្រ​ផលិតផល​ខ្មែរ​យើង​ផង​ហ្នឹង។ សិប្បកម្ម​ឥ​សាន្ត​បាន​ធ្វើ​ការ​ជាមួយ​ស្ត្រី​តម្បាញ​ជន​ជាតិ​ដើម​ភាគតិច មាន​២ខេត្ត គឺ​ខេត្ត​រតនគីរី និង​មណ្ឌល​គី​រី រួម​នឹង​ការ​បណ្តុះបណ្តា​ល​ ដល់​ស្ត្រី​ពិការ​ក្នុង​ការផលិត​កាបូបស្ពាយ និង​ស្បែកជើង​ផង​ដែរ។

បងស្រី​បន្ត​ថា តម្បាញ​កែច្នៃ​របស់​បងប្អូន​យើង​មានតម្លៃ​ពី​២០​ដុល្លារ ​ទៅដល់​១០០​ដុល្លារ ហើយ​ស្នា​ដៃ​ស្ត្រី​យើង​ជ្រើសរើស​ពី​សរសៃ​អំបោះ​ធម្មជាតិ និង​កប្បាស ​ដែល​ធានា​បាន​គុណភាព​ខ្ពស់ ផង​ដែរ ។

សូម​បញ្ជាក់​ថា ទីតាំង​សិប្បកម្ម​ឥ​សាន្ត​មាន​ដាក់​លក់​ក្នុង​ស្តង់​ក្នុង​សារមន្ទីរ​ពិព័រណ៍​វត្តភ្នំ៕

សិប្បកម្ម​ឥ​សាន្ត​ សំដៅ​លើកស្ទួយ​ស្ត្រី​តម្បាញ​ជន​ជាតិ​ដើម​ភាគតិច ​ក្នុង​ការ​កែច្នៃ​គុណភាព​ខ្ពស់​ផ្គត់​ផ្គង់​ទីផ្សារ​