មិនគួរឲ្យជឿ! ភេសជ្ជៈផ្សំពីពោតបារាំង អាចព្យាបាលជំងឺ ទឹកនោមផ្អែម និងហឺត

ឈ្មោះ Okra/Lady Finger ឬនៅកម្ពុជាជើងគេហៅថា ពោតបារាំង ជាបន្លែដ៏ពេញនិយមនៅចក្រពអង់គ្លេស សហរដ្ឋអាមេរិក និងហ្វីលីពីន។ រុក្ខជាតិនេះ និងគ្រាប់របស់វា ពិតជាមានអត្ថប្រយោជន៍ណាស់ចំពោះសុខភាព។

ការផឹកទឹកលាយជាមួយនឹងពោតបារាំងឆៅមួយពែង ផ្តល់នូវសារធាតុចិញ្ចឹម និងមានអត្ថប្រយោជន៍ជាច្រើន ដូចជា កាឡូរី សារធាតុប្រឆាំងទឹកនោមផ្អែម ប្រូតេអ៊ីន វីតាមីន និងម៉ាញ៉េស្យូម។ បន្លែពោតបារាំងនេះ គឺជាឱសថទិពពីធម្មជាតិ និងជាប្រភេទអាហារដែលផ្តល់នូវសុខភាពសម្រាប់យើង។ មិនថាអ្នកបរិភោគពោតបារាំងនេះ ដោយការស្ងោ ចំហ៊ុយ និងចៀនក៏ដោយ ប៉ុន្តែ អ្នកអាចផ្តល់អត្ថប្រយោជន៍ដល់សុខភាពរបស់អ្នកគ្រប់ពេលទាំងអស់។

បន្លែនេះ ជួយកាត់បន្ថយជំងឺហឺត បញ្ចុះជាតិកូលេស្តេរ៉ល ពង្រឹងប្រព័ន្ធភាពស៊ាំ ការពារជំងឺតម្រង់នោម និងជាឱកាសដ៏មានប្រសិទ្ធិភាពចំពោះអ្នកដែលមានទឹកនោមផ្អែម។ ខាងក្រោមនេះជារូបមន្តធម្មជាតិដែលអ្នកអាចប្រើប្រាស់ជាមួយនឹងពោតបារាំងដើម្បីគ្រប់គ្រងកម្រិតជាតិស្កក្នុងខ្លួនរបស់អ្នកបាន។

* របៀបធ្វើជាភេសជ្ជៈសម្រាប់ផឹក៖
– យកពោតបារាំងស្រស់ចំនួនបួនផ្លែ ហើយកាត់ក្បាល និងកន្ទុយវាចេញ។
– កាត់ជាចំណាត់ពី២ ទៅ៣ដុំ ហើយដាក់ចូលក្នុងទឹកមួយកែវ និងទុកមួយយប់។
ត្រូវផឹកភេសជ្ជៈនេះរយៈពេល៣០នាទីមុនអាហារពេលព្រឹក។ ធ្វើបែបនេះ វានឹងគ្រប់គ្រងកម្រិតជាតិស្កក្នុងខ្លួនរបស់អ្នក៕

ប្រភព៖ baykdang

  • មិនគួរឲ្យជឿ! ភេសជ្ជៈផ្សំពីពោតបារាំង អាចព្យាបាលជំងឺ ទឹកនោមផ្អែម និងហឺត已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/06/14  Category:សុខភាព
Tags: