មាតាបិតាគួរស្វែងយល់៖ អ្វីជាជំងឺ មេតាបូលិក? តើត្រូវធ្វើតេស្តឈាមទារក ដើម្បីរក ជំងឺនេះ ពីកំណើតដោយវិធីណា?

ការធ្វើតេស្តឈាមតាមរយៈការជួសកែងជើងគឺជាវិធីសាស្ត្រដ៏សាមញ្ញមួយ ដើម្បីរកជំងឺមេតាបូលិកពីកំណើត ដែលជំងឺនេះធ្វើឲ្យទារករបស់អ្នកបាត់បង់ការលូតលាស់ផ្នែកប្រាជ្ញា ស្មារតី ខុសពីក្មេងដទៃដែលមិនមានជំងឺនេះ ឬអាចធ្វើឲ្យទារកស្លាប់បើយើងព្យាលបាលមិនបានទាន់ពេលវេលា។

មាតាបិតាគួរស្វែងយល់៖ អ្វីជាជំងឺ មេតាបូលិក? តើត្រូវធ្វើតេស្តឈាមទារក ដើម្បីរក ជំងឺនេះ ពីកំណើតដោយវិធីណា?

១) ហេតុអ្វីការធ្វើតេស្តនេះមានសារៈសំខាន់ចំពោះទារកទើបកើត?
ការធ្វើតេស្តនេះមានសារៈសំខាន់ចំពោះទារកទើបនឹងកើត ព្រោះទារកដែលមានជំងឺនេះភាគច្រើនមានលក្ខណៈធម្មតា គ្រូពេទ្យឯកទេសកុមារនិងទារក មិនអាចពិនិត្យមើលឃើញពីរោគសញ្ញារបស់ទារកនោះ តាមរយៈការពិនិត្យសុខភាពធម្មតាទេ។ នៅពេលរោគសញ្ញាចាប់ផ្តើម ឬកុមារចាប់ផ្តើមឈឺ នោះការព្យាបាលពុំមានប្រសិទ្ធភាពទេ គឺមិនអាចកែប្រែការបាត់បង់ ការលូតលាស់ស្មារតី និងប្រាជ្ញារបស់កុមារឲ្យវិលមករកភាពដើមវិញឡើយ។

២) ការធ្វើតេស្តនេះត្រូវធ្វើនៅពេលណា?
ការធ្វើតេស្តនេះមានប្រសិទ្ធភាពល្អ គឺនៅចន្លោះទារកមានអាយុ ៤៨ម៉ោង ទៅ ៧២ម៉ោង ក្រោយកើត។

៣) ការធ្វើតេស្តត្រូវធ្វើយ៉ាងដូចម្តេច?
ការធ្វើតេស្តដោយប្រើវិធីសាស្ត្រដ៏សាមញ្ញមួយ គឺយកឈាមពីការជួសកែងជើងទារក ២ទៅ៣ដំណក់ ទៅផ្តិតលើក្រដាស់។ ក្រដាស់តេស្តត្រូវទុកដាក់ឲ្យបានល្អរយៈពេល ២៤ម៉ោង ឲ្យស្ងួតរួចយកទៅដាក់នៅមន្ទីរពិសោធន៍ដើម្បីធ្វើការពិនិត្យមើល។

៤) តើពេលណាយើងអាចដឹងពីលទ្ធផលនៃការធ្វើតេស្តនេះ?
លទ្ធផលអាចទទួលបានក្នុងរយៈពេលពី ៧ថ្ងៃ ទៅ១៥ថ្ងៃ។
– លទ្ធផលវិជ្ជមានៈ មានន័យថាទារកប្រឈមនឹងជំងឺមេតាបូលិកខ្ពស់
– លទ្ធផលអវិជ្ជមានៈ មិនន័យថាទារកមិនប្រឈមនឹងជំងឺមេតាបូលិកទេ

៥) អ្វីដែលគួរធ្វើបន្ទាប់ពីលទ្ធផលវិជ្ជមាន?
បើលទ្ធផលតេស្តបង្ហាញថា វិជ្ជមាន យើងត្រូវធ្វើតេស្តម្តងទៀត ដើម្បីបញ្ជាក់ពីលទ្ធផលតេស្តជាលើកទី២ និងដើម្បីធ្វើការព្យាបាលឲ្យទាន់ពេលវេលា។ ការព្យាបាលជំងឺមេតាបូលិកមានរយៈពេលយូរ ហើយការតាមដានក៏ដូចគ្នាដែរ ដែលជាលទ្ធផលកូនរបស់លោកអ្នក មានប្រាជ្ញាស្មារតីឆ្លាតវៃដូចធម្មតា។

សូមយកចិត្តទុកដាក់ចំពោះបុត្រធីតាលោកអ្នក ជៀសវាងកើតជំងឺមេតាបូលិកនេះ និងហួសពេលវេលា។

មាតាបិតាគួរស្វែងយល់៖ អ្វីជាជំងឺ មេតាបូលិក? តើត្រូវធ្វើតេស្តឈាមទារក ដើម្បីរក ជំងឺនេះ ពីកំណើតដោយវិធីណា? មាតាបិតាគួរស្វែងយល់៖ អ្វីជាជំងឺ មេតាបូលិក? តើត្រូវធ្វើតេស្តឈាមទារក ដើម្បីរក ជំងឺនេះ ពីកំណើតដោយវិធីណា? មាតាបិតាគួរស្វែងយល់៖ អ្វីជាជំងឺ មេតាបូលិក? តើត្រូវធ្វើតេស្តឈាមទារក ដើម្បីរក ជំងឺនេះ ពីកំណើតដោយវិធីណា?

ប្រភព៖ baykdang

  • មាតាបិតាគួរស្វែងយល់៖ អ្វីជាជំងឺ មេតាបូលិក? តើត្រូវធ្វើតេស្តឈាមទារក ដើម្បីរក ជំងឺនេះ ពីកំណើតដោយវិធីណា?已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/06/14  Category:សុខភាព
Tags: