វាយ​សល់​ដង្ហើម​ចង្រិត​ ក្រោយពី​កាច់​សោ.ក​ម៉ូតូ​មិនបាន​សម្រេច​

វាយ​សល់​ដង្ហើម​ចង្រិត​ ក្រោយពី​កាច់​សោ.ក​ម៉ូតូ​មិនបាន​សម្រេច​



ភ្នំពេញ​ ៖ ​ជន​សង្ស័យ​ម្នាក់ ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ព្រួត​វាយ​សល់​​តែ​ដង្ហើម​ចង្រិត ​​​ប៉ុន្តែ​បាន​សមត្ថកិច្ច​មក​ជួយ​អន្តរាគមន៍​ទាន់​ពេល​​​ ក្រោយ​ពី​ជនសង្ស័យ​រូប​នោះ ​ធ្វើ​សកម្មភាព​កាច់​សោ ក​ម៉ូតូ​គេ​មួយ​គ្រឿង​មិនបាន​សម្រេច ​ព្រោះ​ម្ចាស់​គេ​ឃើញ​ទាន់​កាលពី​វេលា​ម៉ោង​​៣​និង​២០​នាទី​ទៀបភ្លឺ ថ្ងៃ​ទី​១៤ ខែ​មិថុនា ឆ្នាំ​២០១៦ នៅ​ចំណុច​ក្រោម​ស្ពាន​ជ្រោយ​ចង្វារ ស្ថិត​ក្នុង​សង្កាត់ ស្រះចក ​ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ កន្លង​មក​ គេ​តែងតែ​ឃើញ​បុរស​អ្នក​រត់​ម៉ូតូឌុប​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​សង់​កូរ៉េ មិន​ចាំ​ស្លាក​លេខ​មក​អង្គុយ​ចាំ​ម៉ូយ​នៅ​កន្លែង​កើតហេតុ ហើយ​នៅមុន​ពេល​កើតហេតុ​បុរស​ជា​អ្នក​រត់​ម៉ូតូ​ឌុប​រូប​នោះ​ បាន​យក​ម៉ូតូ​មក​ទុក​នៅ​កន្លែង​កើតហេតុ​ រួច​ដើរ​ទៅ​និយាយ​គ្នា​លេង​នៅ​ផ្លូវ​ម្ខាង​ទៀត។ លុះ​មួយសន្ទុះ​ក្រោយមក​ស្រាប់​តែ​មាន​ជនសង្ស័យ​ម្នាក់​ដើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​ស៊ីសុវត្ថិ​​ ​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ ហើយ​ដោយ​ឃើញ​ម៉ូតូ​ទុកចោល​អត់​​​មាន​ម្ចាស់​ជនសង្ស័យ​ក៏បាន​ធ្វើ​សកម្មភាព​កាច់​សោក​ម៉ូតូ រួច​​បញ្ឆេះ​ តែ​ម៉ូតូ​មិន​ឆេះ។ ពេល​ដែល​កំពុង​បញ្ឆេះ ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ដែល​នៅ​ជិត​កន្លែង​កើតហេតុ​ឃើញ​ ក៏​ស្រែក​ផ្អើល​ឆោឡោ​ចាប់​បាន​ព្រួត​គ្នា​វាយ​ម្នាក់​មួយ​ដៃ​មួយ​ជើង​ទ្រម​ខ្លួន​សន្លប់​ស្ដូកស្ដឹង​នៅ​កន្លែង​កើតហេតុ។

ក្រោយពេល​កើតហេតុ​ម្ចាស់​ម៉ូតូ​បាន​យក​ម៉ូតូ​ជិះ​ចេញពី​កន្លែង​កើតហេតុ​បាត់​ ដោយ​មិនបាន​ទៅ​ដាក់ពាក្យ​បណ្ដឹង​នោះ​ទេ។ ចំណែក​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ហៅ​រថយន្ត​សង្គ្រោះ​បន្ទាន់​របស់​មន្ទីរ​ពេទ្យ កាល់​ម៉ែត្រ ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ផង​ដែរ៕
វាយ​សល់​ដង្ហើម​ចង្រិត​ ក្រោយពី​កាច់​សោ.ក​ម៉ូតូ​មិនបាន​សម្រេច​

វាយ​សល់​ដង្ហើម​ចង្រិត​ ក្រោយពី​កាច់​សោ.ក​ម៉ូតូ​មិនបាន​សម្រេច​