ប្រព័ន្ធធារាសាស្ត្រ​ទំនប់​គោក​ស្រុក​ ត្រូវ​បាន​ជួសជុល​ និង​ពង្រីក​បន្ថែម

ប្រព័ន្ធធារាសាស្ត្រ​ទំនប់​គោក​ស្រុក​ ត្រូវ​បាន​ជួសជុល​ និង​ពង្រីក​បន្ថែម



ភ្នំពេញ ​៖ ​ប្រព័ន្ធ​ធារាសាស្ត្រ​ទំនប់​គោក​ស្រុក ​មាន​ទីតាំង​ស្ថិតនៅ​ក្នុងស្រុក​វ៉ារិន ខេត្ត​សៀមរាប ដែល​ទទួលរង​ការខូចខាត ដោយសារ​ទឹកជំនន់ ក្នុង​ឆ្នាំ ២០១៣ ត្រូវ​បាន ជួសជុល ស្តារ​ឡើងវិញ និង​ពង្រីក​បន្ថែម​លទ្ធភាព​ស្រោចស្រព។

ផេក​ផ្លូវការ​របស់​ក្រសួង​ធនធាន​ទឹក ​បាន​ឲ្យ​ដឹង​ថា បន្ទាប់ពី​ទទួលរង​នូវ​ការខូចខាត​ស្ទើរ​ទាំងស្រុង ដោយសារ​ទឹកជំនន់ ក្នុង​ឆ្នាំ ២០១៣ ប្រព័ន្ធ​ធារាសាស្ត្រ​ទំនប់​គោក​ស្រុក មាន​ទីតាំង​ស្ថិតនៅ​ក្នុងស្រុក​វ៉ារិន ខេត្តសៀមរាប ត្រូវបាន​លោក​លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ដឹកនាំ​អ្នកបច្ចេកទេស ចុះ​សិក្សា​ដើម្បី​ធ្វើការ​ជួសជុល ស្តារ​ឡើងវិញ និង​ពង្រីក​បន្ថែម​លទ្ធភាព​ស្រោចស្រព។

ប្រភព​នោះ​បន្ត​ថា ដោយ​មាន​កិច្ចសហការ​ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ប្រព័ន្ធ​ធារាសាស្ត្រ​ទំនប់​គោក​ស្រុក ត្រូវ​បាន​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បើក​ការដ្ឋាន​ជួសជុល និង​ស្តារឡើងវិញ កាលពី​ថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០១៥ ដោយមាន​ទំហំ​ការងារ ​៖ – ជួសជុល និង​លើក​ខឿន​ទំនប់​អាង ប្រវែង ១.៩០០ ម៉ែត្រ។ – រៀប​ថ្ម​ជើងទេ​ដើម្បី​ការពារ​ដី​បាក់​លើ​ទំនប់​អាង ប្រវែង ២០០ ម៉ែត្រ ។​- សាងសង់​ទំនប់​បង្ហៀរ​ថ្មី​ប្រវែង ១៦០ ម៉ែត្រ ជា​ប្រភេទ​Labyrinth Weird ដែល​មាន​ស្ពាន​សម្រាប់​រថយន្ត​ឆ្លងកាត់ ។​- សាងសង់​ទំនប់​បង្ហៀរ ជា​ប្រភេទ Long Open Crest Spillways ប្រវែង ១៩០ ម៉ែត្រ ។​- ចាក់​ក្រួស​ក្រហម​លើ​ខ្នង​ទំនប់​អាង ប្រវែង ១.៩០០ ម៉ែត្រ ។​- ដាំ​ស្មៅ​ការពារ​ជើង​ទេ​ទំនប់​អាង ប្រវែង ១.៩០០ ម៉ែត្រ ។​- សាងសង់​សំណង់​សិល្បការ​ធំៗ​ចំនួន ០៣ កន្លែង។

ក្រសួង​បញ្ជាក់​ថា ក្រោយពី​បាន​ជួសជុល និង​ស្តារ​ឡើងវិញ​រួចរាល់​ជា​ស្ថាពរ កាលពី​ថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០១៦ កន្លងទៅ ក្រៅពី​ផ្តល់​ទឹក​សម្រាប់​ស្រោចស្រព​ដីស្រែ​ប្រមាណ ៣.០០០ ហិកតា និង​ទឹក​សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ស្រុក​វ៉ារិន និង​ស្រុក​អង្គរជុំ។ ប្រព័ន្ធ​ធារាសាស្ត្រ​ទំនប់​គោក​ស្រុក ក៏​ដើរ​តួនាទី​កាត់បន្ថយ​ទឹកជំនន់​ដែល​តែងតែ​យាយី​ភូមិឋាន និង​ដំណាំ​កសិកម្ម​របស់​បងប្អូន​ប្រជាកសិករ​នៅ​ក្នុង​ស្រុក​វ៉ារិន អង្គរជុំ ស្រីស្នំ សរសរស្តម និង​មួយ​ផ្នែក​នៃ​ស្រុក​ក្រឡាញ់ ផង​ដែរ។ នា​ពេល​ដ៏​ខ្លី​ខាងមុខ ក្រសួង​ក៏​មាន​គម្រោង​សាងសង់​ស្ពានបេតុង​លើ​សំណង់​បង្ហៀរ​សម្រាប់​យានយន្ត​ឆ្លងកាត់ ប្រវែង ១៥០ ម៉ែត្រ ចំនួន ០១ កន្លែង បន្ថែម​ទៀត៕

ប្រព័ន្ធធារាសាស្ត្រ​ទំនប់​គោក​ស្រុក​ ត្រូវ​បាន​ជួសជុល​ និង​ពង្រីក​បន្ថែម

ប្រព័ន្ធធារាសាស្ត្រ​ទំនប់​គោក​ស្រុក​ ត្រូវ​បាន​ជួសជុល​ និង​ពង្រីក​បន្ថែម

ប្រព័ន្ធធារាសាស្ត្រ​ទំនប់​គោក​ស្រុក​ ត្រូវ​បាន​ជួសជុល​ និង​ពង្រីក​បន្ថែម

ប្រព័ន្ធធារាសាស្ត្រ​ទំនប់​គោក​ស្រុក​ ត្រូវ​បាន​ជួសជុល​ និង​ពង្រីក​បន្ថែម