ដើម្បី​ឲ្យ​ក្មេង​ឆ្លាត​ ​ចាប់ផ្តើម​បង្រៀន​សរសេរ​កូដ​ពី​អាយុ​ ​៤​ ​ឆ្នាំ

​អ្នក​ស្រាវជ្រាវ​ផ្នែក​អប់រំ​ ​របស់​អូស្ត្រាលី​ ​ទើប​រក​ឃើញ​ថា​ ​ដើម្បី​ធ្វើ​ឲ្យ​ក្មេង​ឆ្លាត​ ​គួរ​តែ​បង្រៀន​ ​ឲ្យ​ពួក​គេ​ស្គាល់​ពី​មូលដ្ឋាន​គ្រឹះ​ ​នៃ​ការ​សរសេរ​កូដ​ ​ឬ​បង្កើត​​មនុស្ស​យន្ត​ ​ពេល​ពួក​គេ​មាន​អាយុ​ ​៤​ ​ឆ្នាំ​។

 

ដើម្បី​ឲ្យ​ក្មេង​ឆ្លាត​ ​ចាប់ផ្តើម​បង្រៀន​សរសេរ​កូដ​ពី​អាយុ​ ​៤​ ​ឆ្នាំ

 

មូលហេតុ​ដែល​គេ​កំណត់​ ​អាយុ​ ​៤​ ​ឆ្នាំ​ ​ព្រោះ​ជា​កម្រិត​អាយុ​ដែល​ក្មេង​ៗ​ ​អាច​ចាប់​ផ្ដើម​ទទួល​យក​ ​និង​ចង់​ចាំ​នូវ​ ​ការ​ណែនាំ​បែប​ស៊ី​ជម្រៅ​ ​ពី​បរិយាកាស​ជុំវិញ​។​ ​ចំណែក​ការ​បង្រៀន​ពី​មូលដ្ឋានគ្រឹះ​នៃ​ ​ការ​សរសេរ​កូដ​ ​គឺ​ដើម្បី​ឲ្យ​ពួក​គេ​ ​អាច​យល់​ខ្លះ​ៗ​ពី​ការ​បញ្ជា​កុំព្យូទ័រ​ ​ទៅ​តាម​អ្វី​ដែល​ពួក​គេ​សរសេរ​ឡើង​ ​ហើយ​សម្រាប់​ការ​បង្កើត​មនុស្ស​យន្ត​គឺ​ ​ដើម្បី​ឲ្យ​ពួក​គេ​មាន​ចិត្ត​សប្បាយ​រីករាយ​ជា​មួយ​ផលិត​ផល​បច្ចេកវិទ្យា​ ​។​

 

ដើម្បី​ឲ្យ​ក្មេង​ឆ្លាត​ ​ចាប់ផ្តើម​បង្រៀន​សរសេរ​កូដ​ពី​អាយុ​ ​៤​ ​ឆ្នាំ

 

ក្រុម​អ្នក​វិទ្យាសាស្ត្រ​ជា​ច្រើន​បាន​លើក​ឡើង​ថា​ ​ប្រសិន​បើ​ក្មេង​ ​មាន​អារម្មណ៍​រីករាយ​ ​ជា​មួយ​ផលិតផល​បច្ចេកវិទ្យា​ ​ពួក​គេ​ ​នឹង​មាន​ចិត្ត​ចង់​បង្កើត​ផលិតផល​ទាំង​នោះ​ ​៕​

 

សូមទស្សនា ការប្រើមនុស្សយន្ត NAO robot សម្រាប់សិស្សក្នុងសាលាមួយ

 

 

អាន​បន្ត​ ​៖​ EOS M10 ​ប្ដូរ​កែវ​ឡែន​បាន​ជាង ៧០ ប្រភេទ​ ថត​វីដេអូ​គ្មាន​បារម្ភ​ពី​សម្លេង​រំខាន

 

​ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
​ប្រភព​ ​៖​ sciencealert​