ភរិយា​កីឡាករ ​Jamie Vardy ស្ថិត​ក្នុង​ហេតុការណ៍​ប៉ះទង្គិច​រវាង​អ្នកគាំទ្រ​រុ​ស្ស៊ី និង​អង់គ្លេស

នាង Rebecca ភរិយា​កីឡាករ​Jamie Vardy​ខ្សែប្រយុទ្ធ​ក្រុម​ជម្រើសជាតិ​អង់គ្លេស បាន​ស្ថិត​ក្នុង​ហេតុការណ៍​ចលាចល​មួយ​រវាង​អ្នកគាំទ្រ​ក្រុម​ជម្រើសជាតិ​អង់គ្លេស និង​រុ​ស្ស៊ី​ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​យូ​រ៉ូ​២០១៦ កាលពី​ថ្ងៃ​ទី​១១ មិថុនា កន្លង​ទៅ​ដោយ​ក្រុម​ទាំង​ពីរ​ទទួល​បាន​លទ្ធផល​ស្មើគ្នា​១-១ ។

នាង Rebecca អាយុ​៣៣​ឆ្នាំ​បាន​ធ្វើ​ដំណើរ​ទៅ​ផ្ដល់​កម្លាំងចិត្ត​ស្វាមី​ក្រោយ​ពី​រៀប​ការ​កាលពី​ខែឧសភា​កន្លង​មក ។ ពេល​នាង​កំពុង​ទទួលទាន​អាហារ​នៅ​ហាង​មួយ​ក្បែរ​ទីលាន​ប្រកួត​ក្រុង​ម៉ាក់​សី ក៏​បាន​ប៉ះទង្គិច​ជាមួយ​ប៉ូលិស​ដែល​បាញ់​ឧស្ម័ន​បង្ហៀរ​ទឹកភ្នែក​បង្ក្រាប​ចលាចល ៕