មូលហេតុ​នៃ​ការ​​រអាក់រអួល​ផ្គត់ផ្គង់​ទឹក​នៅ​ភ្នំពេញយប់មិញ

រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​មួយ​នៅ​ថ្ងៃ​អង្គារ​នេះ ពាក់​ព័ន្ធ​នឹង​ការ​រអាក់រអួល​ចំពោះ​ការ​ផ្គត់​ផ្គង់​ទឹក​នៅ​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​យប់​មិញ រហូត​ដល់​ពេល​ព្រឹក ដែល​ធ្វើ​ឲ្យ​ផ្ទះ​ខ្លះ​គ្មាន​ទឹក​ប្រើ​ប្រាស់ ឯ​ផ្ទះ​ខ្លះ​ទៀត​មាន​ត្រឹម​តែ​ជាន់​ក្រោម។ ​

 

មូលហេតុ​នៃ​ការ​​រអាក់រអួល​ផ្គត់ផ្គង់​ទឹក​នៅ​ភ្នំពេញយប់មិញ

 

សេចក្ដី​ជូន​ដំណឹង​បាន​បញ្ជាក់​ថា មូលហេតុ​ចម្បង​នៃ​ការ​រអាក់រអួល​ផ្គត់ផ្គង់​ទឹក គឺ​ដោយ​សារ​ការ​បិទ Vacuum Circuit Breaker របស់​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ ( រ.ទ.ស.ភ) ដើម្បី​អោយ​អគ្គិសនី​កម្ពុជា (EDC) ជួសជុល​ប្រព័ន្ធ​អគ្គិសនី​នៅ​ក្រៅ​បរិវេណ រ.ទ.ស.ភ។ ប៉ុន្តែ​នៅ​ពេល​បើក​អោយ​ដំណើរ​ការ​ឡើង​វិញ ឧបករណ៍​នេះ​មិន​ដំណើរ​ការ។

 

ក្រុម​អ្នក​ជំនាញ របស់​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ និង EDC បាន​សហការ​គ្នា​ជួសជុល​ឧបករណ៍​ខាង​លើ​ឡើង​វិញ ហើយ​សង្ឃឹម​ថា​នឹង​ធ្វើ​អោយ​ដំណើរ​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​ត្រលប់​មក​ដូច​ដើម​វិញ​នៅ​ថ្ងៃ​នេះ៕

 

មូលហេតុ​នៃ​ការ​​រអាក់រអួល​ផ្គត់ផ្គង់​ទឹក​នៅ​ភ្នំពេញយប់មិញ

 

មូលហេតុ​នៃ​ការ​​រអាក់រអួល​ផ្គត់ផ្គង់​ទឹក​នៅ​ភ្នំពេញយប់មិញ

 

 រូបភាព៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ