ផ្អើលពេញ​កូរ៉េ ! ក្រុម​ចម្រៀង​ដ៏​ល្បី​ 4Minute ប្រកាស​រំសាយ​

Videos


ក្រុមចម្រៀងនារីកូរ៉េដ៏ល្បីឈ្មោះ 4Minute បានប្រកាសរំសាយក្រុម ក្រោយចូលមកបម្រើអារម្មណ៍មហាជនអស់រយៈពេល ៧ ឆ្នាំកាលពីពេលថ្មីៗនេះ ។ កុងត្រារបស់ក្រុមដែលមានសមាជិកស្រី ៥ នាក់នេះជាមួយនឹងផលិតកម្ម Cube Entertainment នឹងមកដល់នៅក្នុងខែនេះ ហើយបន្ទាប់ពីធ្វើការពិចារណាអស់ពេលជាច្រើនខែរួចមក ពួកគេក៏សម្រេចចិត្តរំសាយក្រុមតែម្តង ។

យ៉ាងណាក្តី សមាជិកស្រីក្នុងក្រុមម្នាក់ នាង Hyuna បានបន្តកិច្ចសន្យានឹងផលិតកម្មបន្តទៀត ស្របពេលដែលសមាជិកផ្សេងទៀតកំពុងស្វែងរកកិច្ចសន្យាថ្មីជាមួយផលិតកម្មផ្សេងទៀត ។ ប្រភពជិតស្និទ្ធមួយបានឲ្យដឹងថា សមាជិកក្នុងក្រុមទាំងអស់សុទ្ធតែមានគោលបំណងផ្សេងគ្នាសម្រាប់ថ្ងៃអនាគត ហើយបន្ទាប់ពីឆ្លងកាត់ភាពតានតឹងនៃការសម្រេចចិត្តជាច្រើនខែមក ពួកគេយល់ថា វានឹងមានភាពលំបាកច្រើន ប្រសិនបើនៅបន្តជាក្រុមនឹងគ្នាទៀត ។

ផ្អើលពេញ​កូរ៉េ ! ក្រុម​ចម្រៀង​ដ៏​ល្បី​ 4Minute ប្រកាស​រំសាយ​

គេមិនទាន់ដឹងថា អនាគតសមាជិកផ្សេងទៀតនឹងទៅជាយ៉ាងណាទេ តែមិត្តអ្នកគាំទ្រជាច្រើនជូនពរឲ្យពួកគេអាចសម្រេចបំណងប្រាថ្នាអនាគតរបស់ខ្លួនឲ្យបានជោគជ័យគ្រប់ៗគ្នា ៕ ថាវរិទ្ធ (ប្រភព ៖ អលខេផប)

ផ្អើលពេញ​កូរ៉េ ! ក្រុម​ចម្រៀង​ដ៏​ល្បី​ 4Minute ប្រកាស​រំសាយ​
ផ្អើលពេញ​កូរ៉េ ! ក្រុម​ចម្រៀង​ដ៏​ល្បី​ 4Minute ប្រកាស​រំសាយ​
ផ្អើលពេញ​កូរ៉េ ! ក្រុម​ចម្រៀង​ដ៏​ល្បី​ 4Minute ប្រកាស​រំសាយ​

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត