ចិន កំពុងបារម្ភ បញ្ហាកង្វះខាត នៅធនាគារ រក្សាមេជីវិតបុរស

ចិន៖ កាលពីពេលថ្មីៗនេះ ប្រទេសចិន បានធ្វើការអំពាវនាវ ឲ្យបុរសៗវ័យក្មេង នាំគ្នាមកធ្វើការបរិច្ចាគ ទឹកកាមរបស់ពួកគេ ដើម្បីបំពេញភាពខ្វះខាតរបស់ ធនាគាររក្សាមេជីវិតបុរស។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ក្រោយពីប្រទេសចិន បានចាប់ផ្តើមវត្តច្បាប់ យកកូនទី២រួចមក វាបានក្លាយទៅជាកត្តាគួរឲ្យព្រួយបារម្ភមួយ សម្រាប់ធនគារមេជីវិតបុរស ទាក់ទងនឹងបញ្ហាកង្វះខាត ដែលអាចរឹតតែធ្ងន់ធ្ងរឡើង ប្រសិនណាបើគ្មានវិធានការ ឬដំណោះស្រាយទាន់ពេលវេលាទេនោះ។

ប្រភពបន្តថា មន្ត្រីរដ្ឋាភិបាលចិន ចង់ឲ្យបុរសដែលមានវ័យ ចាប់ពី២០ឆ្នាំ រហូតដល់ ៤៥ឆ្នាំ ចូលរួមចំណែកជួយដោះស្រាយបញ្ហានេះ ហើយក៏ទទួលបានទឹកប្រាក់ ឬក៏ទូរស័ព្ទ iPhone ថ្មីមួយសម្រាប់ជាការលើកទឹកចិត្តផងដែរ។

ការផ្សព្វផ្សាយត្រូវធ្វើឡើងនៅតាមបណ្តាញសង្គម កំណត់គោលដៅចំៗ ទៅលើបុរសដែលមានអាយុនៅក្មេង។ ម្យ៉ាងវិញទៀត ការសិក្សាមួយបានបង្ហាញថា ប្រហែលជាជិត៥០% នៃក្រុមបុរសដែលបានធ្វើការបរិច្ចាគទឹកកាម របស់ពួកគេ នឹងត្រូវទទួលបានការការពារ និងរក្សាការសម្ងាត់ផងដែរ។

បើយោងតាមសេចក្តីរាយការណ៍ពីកាសែត New York Times បានឲ្យដឹងថា ប្រទេសចិនមានចំនួនប្រជាជនវ័យចំណាស់ច្រើន និងមានការចុះអន់ថយកម្លាំងពលកម្ម ដូច្នេះហើយទើបបណ្តាញផ្សព្វផ្សាយព័ត៌មានរបស់រដ្ឋ បានធ្វើការជំរុញឲ្យប្រជាជនរបស់ខ្លួនចូលរួមជួយ និងបង្ហាញពីការអាណិតស្រលាញ់ ដោយការបរិច្ចាគ ទឹកកាមរបស់ពួកគេ។

គូសបញ្ជាក់ផងដែរថា តម្រូវការសម្រាប់ទទួលការបរិច្ចាគទឹកកាម គឺបុរសមានវ័យចាប់ពី២០ឆ្នាំ ដល់ខ្ទង់ជាង៤០ឆ្នាំ ហើយមានកម្ពស់យ៉ាងហោចណាស់ ១.៦៥ម៉ែត្រ និងមិនមានផ្ទុកមេរោគតាមពូជ ណាមួយនោះឡើយ។ ដូច្នេះសម្រាប់អ្នកដែល មានទៅតាមលក្ខខ័ណ្ឌទាំងនេះ ពួកគេនឹងត្រូវស្នើឲ្យមានការបរិច្ចាគ ទឹកកាមយ៉ាងតិច ១៧មីលីលីត្រ ក្នុងរយៈពេល៦ខែ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គេអាចនៅចាំបានថា លោក Alex Powell ដែលជាជនជាតិអូស្ដ្រាលី  ក្រោយពីដឹងថា ខ្លួនមានជំងឺមហារីកដ៏កម្រមួយ កាលពីអាយុ ១៥ឆ្នាំ។

នេះបើតាមប្រភពព័ត៌មាន បានឲ្យដឹងថា ទឹកកាមរបស់លោក Alex Powell បានក្លាស្សេអស់រយៈពេល ២៣ឆ្នាំ ដែលក្លាយជាទឹកកាម ដ៏ចំណាស់ជាងគេ និងទឹកកាមនេះ នៅមានលទ្ធភាព អាចបង្កបង្កើត បានជាកូនប្រុសរបស់គាត់ ដែលនាពេលនេះ ទារកនេះ មានអាយុ ៦ខែហើយ និងឈ្មោះថា Xavier Powell ។ ម្យ៉ាងវិញទៀត ករណីមួយនេះ បានបំបែកឯកត្តកម្មពិភពលោក Guinness World Records ផងដែរ។

កាលពីលោក មានអាយុ ១៥ឆ្នាំ លោកត្រូវបាន​គ្រូពេទ្យ ធ្វើការពិនិត្យនិងប្រទះឃើញថា​ លោកមានជំងឺ មហារីកមួយប្រភេទ មានឈ្មោះជា ភាសាបច្ចេកទេសថា Hodgkin ដែលនាពេលនោះ លោកតម្រូវឲ្យធ្វើ ការព្យាបាលបែបគីមី និងគាត់ក៏ សម្រេចចិត្ដទុក ទឹកកាមក្លាស្សេ​ ដោយសារតែការព្យាបាលបែបនេះ អាចនឹងធ្វើឲ្យគាត់ ក្លាយជាមនុស្សអារ ឬគ្មានកូន។

យ៉ាងណាមិញ ២៣ឆ្នាំក្រោយមក លោក Alex Powell ក៏ក្លាយទៅ ជាឪពុក ដែលគាត់បានយកមេជីវិត ឬទឹកកាមក្លាស្សេនោះ ទៅចាក់បញ្ចូលទៅនឹង ភរិយាគាត់ ដែលមានឈ្មោះថា Vi និងទទួលបាន កូនប្រុសដ៏ស្រស់ស្អាត Xavier Powell កាលពីថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០១៥ ខណៈដែលពួកគាត់​ ប្រើរយៈពេល១ឆ្នាំ ក្នុងការធ្វើរឿងមួយនេះ។

កាលពីមុន ក៏មានទឹកកាម ដែលក្លាស្សេអស់រយៈពេល ២១ឆ្នាំផងដែរ នៅក្នុងប្រទេសអង់គ្លេស ហើយគ្មានបច្ចេកវិទ្យាណា ដែលអាចកំណត់ពីអាយុ ដែលអាចទុកទឹកកាមទាំងនោះទេ ដែលជាធម្មតា គឺវាមានអាយុកាលចន្លោះពី ៧ទៅ១០ឆ្នាំ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ចិន កំពុងបារម្ភ បញ្ហាកង្វះខាត នៅធនាគារ រក្សាមេជីវិតបុរស
ការព្រួយបារម្ភ ទាក់ទងនឹងកង្វះខាត នៅក្នុងធនាគារមេជីវិត

ចិន កំពុងបារម្ភ បញ្ហាកង្វះខាត នៅធនាគារ រក្សាមេជីវិតបុរស