កម្លាំងនគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ចុះបង្រ្កាបរោងសិប្បកម្មផលិតប្រហិតត្រីមួយ ដកហូតបាន២ពាន់គីឡូក្រាម និងគ្រឿងទេសជាច្រើន

(ភ្នំពេញ)៖ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦នេះ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច​ ក្រសួងមហាផ្ទៃ បានចុះត្រួតពិនិត្យ និងបង្ក្រាបរោងសិប្បកម្មផលិត សាច់ប្រហិតមួយ ដែលបានដឹកជញ្ជូន និងរក្សាទុកសាច់ត្រីខុសលក្ខណៈបច្ចេកទេស និងគ្មានអនាម័យត្រឹមត្រូវ ដោយបានដកហូតបានសាច់ប្រហិត ចំនួន៣៣បាវ ទម្ងន់ជិត២ពាន់គីឡូក្រាម និងគ្រឿងទេសជាច្រើនសន្ធឹកសន្ធាប់ទៀត។

មន្រ្តីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានឱ្យដឹងថា «ដោយមានការបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន និងមានការសម្របសម្រួលពីលោក លី សុផាណា ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានដឹកនាំកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច, កម្លាំងនគរបាលប៉ុស្តិ៍កាកាប នៃខណ្ឌពោធិ៍សែនជ័យ និងអាជ្ញាធរមូលដ្ឋាន បានសហការគ្នាចុះត្រួតពិនិត្យរោងសិប្បកម្មខាងលើ និងបានដកហូតប្រហិតត្រីដែលចម្អិនរួច ចំនួន៣៣បាវ គិតជាទម្ងន់១,៧៤៩គីឡូក្រាម និងគ្រឿងទេសមួយចំនួន រួមមាន ម្ស៉ៅមី និងម្ស៉ៅឆាចំនួន២០២បាវ, ខ្លឹមសចំនួន៧៣បាវ, ប៊ីចេងចំនួន៩បាវ, ម្ស៉ៅស្វិតចំនួន៥៨បាវ, ម្ស៉ៅរ៉តឌីចំនួន២៣បាវ, ម្រិចចំនួន៩បាវ និងម្ស៉ៅរសជាតិចំនួន៤កញ្ចប់»។

សមត្ថកិច្ចបានបន្តថា ម្ចាស់រោងសិប្បកម្មនេះ មានឈ្មោះ ឆលី អាន អាយុ២៦ឆ្នាំ ជាម្ចាស់សិប្បកម្មផលិតសាច់ត្រី ស្ថិតនៅផ្ទះគ្មានលេខ ផ្លូវលំ (ជិតផ្លូវ២០០៤) ភូមិត្រពាំងល្វា សង្កាត់កាកាប់ ខណ្ឌពោធិ៍សែនជ័យ។ បច្ចុប្បន្នវត្ថុតាងទាំងអស់ ត្រូវបានសមត្ថកិច្ចរឹបអូសយកទៅរក្សាទុក ដើម្បីចាត់វិធានការបន្តតាមច្បាប់៕

ប្រភព ៖

កំណត់ហេតុខ្នែរឡូត៖ គួររំលឹកផងដែរថា​ទីតាំងផលិតលក់ បង្អែមលតឈឹន គ្មានអនាម័យនៅថៃ ត្រូវបានបង្រ្កាបដោយប៉ូលិសប្រទេសថៃ។

បើតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា​ កាលនោះ  រូបភាពជាច្រើនសន្លឹកត្រូវបានថត បង្ហោះចូលទៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយជនមិនស្គាល់មុខ បង្ហាញពីទីតាំងផលិតនិងស្តុកលក់អាហារសម្រន់ ដែលគេស្គាល់ថាជាបង្អែមលតឈឹន ដែលល្បីទាក់ទងជាមួយនឹងពាក្យចចាមអារ៉ាមថា ការផលិតគ្មានអនាម័យត្រឹមត្រូវ និងរក្សាទុកក្នុងធុងកខ្វក់ ជាហេតុអាចបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។

ប្រភពបន្តទៀតថា ក្រោយពីបែកធ្លាយរូបភាព ទាំងអស់នោះមក មហាជនជាច្រើនមានការអាក់អន់ចិត្ត ខឹងសម្បារជាខ្លាំង និងបានថ្កោលទោសអ្នករកស៊ីផលិតលក់ នូវអាជីរកម្មធ្វើលតឈឹនយ៉ាងចាស់ដៃផងដែរ។ ព្រមជាមួយគ្នាដែរ មតិមហាជនជាច្រើនក៏បានធ្វើការស្នើសុំ ទៅខាងមន្រ្តីជំនាញ គួរណាស់ត្រូវបានអនុម័តឲ្យបានត្រឹមត្រូវ ទាក់ទងទៅនឹងផ្នែកអនាម័យ ដែលមានសុវត្ថិភាពល្អជាងនេះ មុនអនុញ្ញាតឲ្យបើកអាជីវកម្មរកស៊ីផងដែរ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត