បះ​​សក់ ជាមួយ​ឈុត​ព្រឺព្រួច​សំខាន់​ៗ​​​ក្នុង​រឿង​ “The Conjuring 2”

ភាពយន្ត “The Conjuring 2” របស់​ផលិតកម្ម Warner Bros កំពុង​ទទួល​បាន​ប្រជាប្រិយភាព​ខ្លាំង​ពី​សំណាក់​អ្នក​ទស្សនា ដោយ​រក​បាន​៤០​លាន​ដុល្លារ​ក្នុង​សប្ដាហ៍​ដំបូង​​​នៅ​អាមេរិក​និង​ ៩១​លាន​ដុល្លារ​ដុល្លារ​ពី​ផ្សា​ពិភពលោក។

 

បះ​​សក់ ជាមួយ​ឈុត​ព្រឺព្រួច​សំខាន់​ៗ​​​ក្នុង​រឿង​ “The Conjuring 2”

 

ក្នុង​សាច់​រឿង​បាន​វិល​​ទៅ​រក​ឆ្នាំ១៩៧៧ ​និយាយ​ពី​គ្រួសារ​មួយ​​មាន​ម្ដាយ​មេម៉ាយ​ឈ្មោះ Hodgson និង​កូន​ប្រុស​ស្រី​៤​នាក់​បាន​រស់​នៅ​ផ្ទះ​មួយ។ ប៉ុន្តែ​ពួក​គេ​ត្រូវ​ខ្មោច​តា​ចាស់​អាយុ​៧២​​ឆ្នាំ​ម្នាក់​តាម​យាយី​ ដោយ​ចោទ​ថា​គ្រួសារ​របស់ Hodgson បាន​ដណ្ដើម​ផ្ទះ​របស់​គេ។ ហេតុ​តែ​ចង់​ឈ្នះ ខ្មោច​តា​ចាស់ Bill Wilkins តែងតែ​ចូល​សណ្ឋិត​ក្នុង​រាងកាយ​កូន​ស្រី​ទី​២​​​ឈ្មោះ Janet ​នៃ​គ្រួសារ​អ្នក​ស្រី Hodgson។

 

ទាំង​នេះ​គ្រាន់​តែ​ជា​ផ្ទៃ​សាច់​រឿង​ខ្លះ​ៗ​ប៉ុណ្ណោះ ហើយ​បើ​តាម​បញ្ជាក់​​​គេ​បាន​ប្រាប់​ថា ការ​សរសេរ​រឿង​នេះ​គឺ​ពឹងផ្អែក​តាម​រឿង​ពិត​ជាក់ស្ដែង។​ តោះ​ឥលូវ​ទៅ​ទស្សនា​វីដេអូ​មួយ​ទើប​បង្ហោះ​កាល​ពី​សប្ដាហ៍​​មុន​ដែល​ដក​ស្រង់​ចេញ​ពី​ផ្ទៃ​រឿង​និង ​Trailer​ ទាំង​៣​ របស់ “The Conjuring 2” ៖

 

 

ចុចអាន៖ទើប​​បើក​ឆាក​ដំបូង​​ “The Conjuring 2” ចំណេញ​បាន​ឡើង​កប់

 

ប្រែសម្រួល៖ ហេង​ សុធារិទ្ធិ
ប្រភព៖ Youtube​​​​