ឌុច និយាយ​ថា អ្នក​ទោស​ត្រូវ​សម្លាប់​ចោល​ព្រោះ​ខ្លាច​ឆ្លង​ជំងឺ​ទៅ​អ្នក​ដទៃ

លោក កាំង ហ្គេចអ៊ាវ អតីតមេគុក បានប្រាប់សាលាក្តីខ្មែរក្រហមកាលពីថ្ងៃច័ន្ទថា អ្នកទោសមានជំងឺកាមរោគនិងជំងឺផ្សេងទៀតត្រូវគេបញ្ជូនទៅសម្លាប់ចោលភ្លាមៗនៅមន្ទីរសន្តិសុខស២១ដែលមានឈ្មោះអាក្រក់ក្នុងក្រុងភ្នំពេញ ព្រោះខ្លាចថាពួកគេនឹងចម្លងជំងឺទៅអ្នកទោសផ្សេងទៀត។ លោក កាំង ហ្គេចអ៊ាវ ហៅ ឌុច មើលខុសត្រូវចំពោះការធ្វើទារុណកម្មនិងការសម្លាប់មនុស្សច្រើនជាង១៥.០០០នាក់នៅពន្ធនាគារនេះក្នុងក្រុងភ្នំពេញ ហើយនៅឆ្នាំ២០១០បានក្លាយជាកម្មាភិបាលខ្មែរក្រហមទី១ជាប់ពិរុទ្ធក្នុងបទល្មើសដែលបានប្រព្រឹត្តអំឡុងរបប ប៉ុល ពត។ បច្ចុប្បន្ន លោកកំពុងផ្តល់សក្ខីកម្មក្នុងដំណាក់កាលទី២នៃសំណុំរឿង០០២លើលោក ខៀវ សំផន ប្រមុខរដ្ឋខ្មែរក្រហម និងលោក នួន ជា បងធំទី២ ដែលកំពុងត្រូវតុលាការវិនិច្ឆ័យទោសពីបទល្មើសជាច្រើន ក្នុងនោះមានអំពើប្រល័យពូជសាសន៍ផង។ បង្ហាញបញ្ជីអ្នកទោសពីស២១នៅតុលាការកាលពីថ្ងៃច័ន្ទ លោក ដេល ឡៃសាក់ (Dale Lysak) ជំនួយការជាន់ខ្ពស់របស់ព្រះរាជអាជ្ញា បានសួរ ឌុច ថាហេតុអ្វីអ្នកទោសប្រាំនាក់ត្រូវចុះឈ្មោះក្នុងបញ្ជីថាកើតជំងឺឆ្លង។ លោក ឡៃសាក់ បានសួរថា “មូលហេតុអ្វីដែលអ្នកមានជំងឺត្រូវបញ្ជូនពីព្រៃសទៅជើងឯក ទៅស២១ ដើម្បីប្រហារជីវិត?” ឌុច បានឆ្លើយតបថា “អ្នកទោសមានជំងឺឆ្លង គឺថា ជំងឺកាមរោគនិងជំងឺរបេង”។ លោក ឡៃសាក់ […]

The post ឌុច និយាយ​ថា អ្នក​ទោស​ត្រូវ​សម្លាប់​ចោល​ព្រោះ​ខ្លាច​ឆ្លង​ជំងឺ​ទៅ​អ្នក​ដទៃ appeared first on The Cambodia Daily.