អា​មេ​រិ​ក​ម្នាក់​ត្រូវ​កាត់ទោស​១០​ឆ្នាំ រឿង​ទិញ​ពេស្យាចារ​កុមារ

រាជធានី​ភ្នំពេញ ៖ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​១៤  មិថុនា ២០១៦ បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​បុរស​ជនជាតិ​អា​មេ​រិ​ក​ម្នាក់ ដាក់​ពន្ធនាគារ​កំណត់​១០​ឆ្នាំ និង​បង្គាប់​ឱ្យ​សងជំងឺចិត្ត​ដល់​កុមារី​កម្ពុជា​ចំនួន​៦​នាក់ ក្នុង​ម្នាក់​ៗ៨​លាន​រៀល ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ទិញ​ពេស្យាចារ​កុមារ​តាម​មាត្រា​៣៤ នៃ​ច្បាប់​ស្ដី​ពី​ការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​ការ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ ប្រព្រឹត្ត​កាលពី​អំឡុង​ឆ្នាំ​២០១១-២០១២ និង​២០១៣ ក្នុង​រាជធានី​ភ្នំពេញ ។

ការ​សម្រេច​នេះ បាន​បើកផ្លូវ​ទុក​ពេល​ឲ្យ​ជនជាប់ចោទ​ប្ដឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់ បើ​ក្នុង​ករណី​ជនជាប់ចោទ​មិន​សុខចិត្ត និង​ការ​សម្រេច​របស់​តុលាការ ។

សូម​រំលឹក​ថា ក្រុមប្រឹក្សា​ជំនុំ​ជំ​រះ​សាលាដំបូង​រាជ​ធា​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ឧសភា ២០១៦ បាន​ជំនុំ​ជំ​រះ​សំណុំរឿង​ទិញ​ពេស្យាចារ​កុមារ​របស់ CEO នៃ​ក្រុមហ៊ុន​អាកាស​ចរណ៍​អា​មេ​រិ​ក​ម្នាក់ ដែល​ប្រព្រឹត្ត​បទល្មើស​ក្នុង​ពេល​គាត់​មក​ដឹកនាំ​ការងារ​អាកាសចរណ៍​នៅ​កម្ពុជា ។ ទោះបី​យ៉ាងណា ក្នុង​ង​សវនាការ​ជនជាប់ចោទ​មិន​បាន​សារភាព​នូវ​កំហុស​​របស់​របស់​ខ្លួន​ឡើយ នា​អំឡុង​ពេល​តុលាការ​បាន​សាកសួរ​ពី​ដំណើររឿង​ដែល​ប្រព្រឹត្ត​បទល្មើស​ក្នុង​កម្ពុជា ។ លោក naswall បាន​បដិសេធ​ចំពោះ​ការ​ចោទប្រកាន់​ពី​តុលាការ​ថា លោក​បាន​ទិញ​ទឹកចិត្ត​កុមារី​កម្ពុជា​ច្រើន​នាក់ ដោយ​ទឹកប្រាក់​ពី​១៥​ទៅ ២០​ដុល្លារ ដើម្បី​បាន​ប្រព្រឹត្ត​ការ​សេពកាម​តាម​មាត់​នៅផ្ទះ​របស់​លោក ឬ ក៏​នៅ​តាម​ទី​កន្លែង​ផ្សេង​ៗ ។

អាជ្ញា​ធរមាន​សមត្ថកិច្ច​កម្ពុជា បាន​រក​ឃើញ​មាន​កុមារី​រង​គ្រោះ​ច្រើន​ជាង​១០​នាក់ ដែល​ត្រូវ​លោក naswall  បំពាន​ផ្លូវភេទ ហើយ​អាណាព្យាបាល​ពួក​គេ​បាន​ទាមទារ​សំណង​លុយកាក់​ច្រើន​ជាង​ការ​ទាមទារ​ឱ្យ​តុលាការ​ផ្ដន្ទាទោស​ជនជាប់ចោទ ។

សូម​បញ្ជាក់​ថា ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ឃី ឆៃ កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ មីនា ២០១៦ បាន​បដិសេធ​មិន​ឱ្យ​បុរស​ជនជាតិ​អា​មេ​រិ​ក​វ័យ​៥៣​ឆ្នាំ​ម្នាក់ នៅ​ក្រៅ​ឃុំ​ទេ ដោយ​សម្រេច​បន្ត​ឃុំខ្លួន​ជនជាប់ចោទ​រហូត​ដល់​តុលាការ​វិនិច្ឆ័យ​ទោស​គាត់​តាម​ផ្លូវច្បាប់​នៅ​កម្ពុជា ។ ជនជាប់ចោទ គឺ​លោក Brian naswall អាយុ​៥៣​ឆ្នាំ មាន​តួនាទី​ជា CEO local private airline aero cambodia ជនជាតិ​អា​មេ​រិ​ក  ត្រូវ​បាន​តុលាការ​កម្ពុជា​ឃុំខ្លួន​កាលពី​ថ្ងៃ​ទី​២៥ ឧសភា ២០១៥ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ទិញ​ពេស្យាចារ​កុមា និង​បទ អំពើ​អាស​ប្រឆាំង​នឹង​អនីតិជន​អាយុ​ក្រោម​១៥​ឆ្នាំ ។