នោះ! តាមទាន់ទៀតហើយសិប្បកម្ម​ប្រហិតត្រី!

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា រោង​សិប្បកម្ម​ផលិត​ប្រហិត​មួយ​កន្លែង ត្រូវ​បាន​កម្លាំង​នគរបាល​ប្រឆាំង​បទ​ល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ចុះ​ត្រួតពិនិត្យ និង​ធ្វើការ​បង្ក្រាប ខណៈ​បាន​រក្សា​ទុក​សាច់​ត្រី​ខុស​លក្ខណៈ​បច្ចេកទេស និង​គ្មាន​អនា​ម័យ​ត្រឹមត្រូវ កាលពី​ថ្ងៃ​ទី​១៤ មិថុនា ២០១៦ ស្ថិត​នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ​លើ​ផ្លូវ​លំជិត២០០៤ ក្នុងភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ក្នុង​ប្រតិបត្តិការ​នោះ ត្រូវ​កម្លាំង​ដកហូត​បាន​សាច់​ប្រហិត​៣៣​បាវ និង​គ្រឿងទេស​មួយ​ចំនួន រួម​មាន​ម្សៅ​មី និង​ម្សៅ​ឆា​២០២​បាវ​, ខ្ទឹម​.​​ស​៧៣​បាវ​, ប៊ី​ចេ​ង​៩​បាវ​, ម្សៅ​ស្វិត​៥៨​បាវ​, ម្សៅ​រ៉​ត​ឌី​២៣​បាវ​, ម្រេច​៩​បាវ និង​ម្ស៉ៅ​រសជាតិ​៤​កញ្ចប់​»​។

ម្ចាស់​រោង​សិប្បកម្ម​ខាងលើ មានឈ្មោះ​ឆ​លី អាន អាយុ​២៦​ឆ្នាំ ។ បច្ចុប្បន្ន វត្ថុ​តាង​ទាំងអស់ ត្រូវ​បាន​សមត្ថកិច្ច​រឹបអូស​យក​ទៅ​រក្សា​ទុក ដើម្បី​ចាត់វិធានការ​បន្ត​។