ប្រព័ន្ធ​ស្រោចស្រព​ប្រាសាទ​ជើង នៅ​ស្រុក​ពាមរ​ក៏ សម្រេច​លទ្ធផល​បាន​៦៥%​ហើយ​

ប្រព័ន្ធ​ស្រោចស្រព​ប្រាសាទ​ជើង នៅ​ស្រុក​ពាមរ​ក៏ សម្រេច​លទ្ធផល​បាន​៦៥%​ហើយ​

ព្រៃវែង ​៖​ ក្រសួង​ធនធាន​ទឹក ​បាន​ឲ្យ​ដឹង​ថា គិត​មក​ដល់​ពេល​នេះ ​គម្រោង​សាងសង់​ប្រព័ន្ធ​ស្រោចស្រព​ប្រាសាទ​ជើង​ មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ឃុំ​បន្លិច​ប្រាសាទ​ ស្រុក​ពាមរក៍​ ខេត្ត​ព្រៃវែង សម្រេច​ការ​សាងសង់ បាន​លទ្ធផល​បាន​៦៥%​ហើយ ដែល​គ្រោង​ នឹង​បញ្ចប់​នា​ពេល​ខាង​មុខ។

ក្រសួង​បាន​បន្ត​ថា គម្រោង​សាងសង់​ប្រព័ន្ធ​ស្រោចស្រព​ប្រាសាទ​ជើង​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ឃុំ​បន្លិច​ប្រាសាទ ស្រុក​ពាមរក៍​ ខេត្ត​ព្រៃវែង ត្រូវ​បាន​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ចាប់​ដំណើរការ​បើក​ការដ្ឋាន កាលពី​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ ២០១៦ ដោយមាន​ទំហំ​ការងារ​៖– សាងសង់​ស្ថានីយ​បូម​ទឹក ចំនួន ០១ កន្លែង ដោយ​បំពាក់​ម៉ូទ័រ ចំនួន ០៣ គ្រឿង។– សាងសង់​ប្រឡាយ​មេ​បេតុង ចំនួន ០១ ខ្សែ ប្រវែង ១.៥០០ ម៉ែត្រ ។​– សាងសង់​ប្រឡាយ​រង​បេតុង ចំនួន ​០៥ ខ្សែ សរុប​ប្រវែង ៥.០០០ ម៉ែត្រ ។​– សាងសង់​អាគារ​សហគមន៍ ចំនួន ០១ ខ្នង ទំហំ ៨ ម៉ែត្រ x ១១ ម៉ែត្រ។

បច្ចុប្បន្ន ដំណើរការ​សាងសង់​ប្រព័ន្ធ​ស្រោចស្រព​ប្រាសាទ​ជើង សម្រេច​លទ្ធផល​បាន​ប្រមាណ ៦៥ ភាគរយ ហើយ ដោយ​គ្រោង​នឹង​បញ្ចប់​នៅ​អំឡុង​ដើមខែ​កញ្ញា ឆ្នាំ​២០១៦ ​ខាង​មុខ។ នៅ​ពេល​សាងសង់​រួចរាល់​ជា​ស្ថាពរ តាមរយៈ​ការ​ទាញ​យក​ទឹក​ពី​ទន្លេតូច​ពាមរ​ក៍​ ប្រព័ន្ធ​ស្រោចស្រព​ប្រាសាទ​ជើង​ នឹង​មាន​លទ្ធភាព​ផ្ដល់​ទឹក​សម្រាប់​បម្រើ​ឲ្យ​ការងារ​បង្កបង្កើន​ស្រូវ​របស់​បងប្អូន​ប្រជាកសិករ ​បាន ០៣ ដង ក្នុង ០១ ឆ្នាំ លើ​ផ្ទៃដី​ប្រមាណ ៣០០​ ហិកតា៕