គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​១៣មិថុនា ​កើតឡើង​៦​លើក ​ស្លាប់​៣​នាក់ ​និង​រង​របួស​ធ្ងន់​-ស្រាល​១៨​នាក់​

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​១៣មិថុនា ​កើតឡើង​៦​លើក ​ស្លាប់​៣​នាក់ ​និង​រង​របួស​ធ្ងន់​-ស្រាល​១៨​នាក់​



ភ្នំពេញ ៖​ យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រា​ប់​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​កើតឡើង​ចំនួន ៦​លើក (​យប់ ៤​លើក​) បណ្ដាលឲ្យ​មនុស្ស​ស្លាប់ ៣​នាក់ ( ស្រី ) រង​របួស​ធ្ងន់ ១៥​នាក់ ( ស្រី ៩​នាក់ ) និង​របួសស្រាល ៣​នាក់ ( ស្រី ១​នាក់ )។

នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ៦​លើក​នេះ បណ្ដាល​ឲ្យ​ខូចខាត​យានយន្ត សរុប ចំនួន ១​៣​​គ្រឿង រួមមាន ម៉ូតូ​ចំនួន ៧​គ្រឿង រថយន្ត​ធុន​តូច ចំនួន ៣​គ្រឿង រថយន្ត​ធុន​ធំ ចំនួន ២​គ្រឿង និង​យាន​ផ្សេងៗ ១​គ្រឿង។​

​ប្រភព​ព័ត៌មាន​ដដែល​ប្រាប់​បន្ត​ឲ្យ​ដឹង​ថា មូល​ហេតុ​ដែល​បណ្ដាល​ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាច​រ​ណ៍ រួមមាន ល្មើស​ល្បឿន ៣​លើក ( ស្លាប់ ២​នាក់ ) ,​ស្រវឹង ១​លើក ( ស្លាប់ ១​នាក់ ) , និង​មិន​ប្រកា​ន់​ស្តាំ ២​លើក។ ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍ ៥​នាក់ ( យប់ ៤​នាក់ ) ។​

​គ្រោះថ្នាក់​នៅ​លើ​ដងផ្លូវ រួមមាន ផ្លូវ​ខេត្ត​-​ក្រុង ចំនួន​៤​លើក និង​ផ្លូវលំ ចំនួន ១​លើក ដោយឡែក​យា​ន​យន្ត​ដែល​បង្កហេតុ រួមមាន ម៉ូតូ ២​លើក រថយន្ត​ធុន​តូច ៣​លើក និង​រថយន្ត​ធុន​ធំ ១​លើក។​

​យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​បន្ត​ទៀ​ត​ឲ្យ​ដឹង​ថា ខេត្ត រាជធានី ដែល​មាន​គ្រោះថ្នាក់ និង​រងគ្រោះថ្នាក់ រួមមាន រាជធានី​ភ្នំពេញ ៣​លើក ស្លាប់ ៣​នាក់ ( ស្រី ) របួស ១២​នាក់ ( ស្រី ៨​នាក់ ) និង​ខេត្ត​ព្រះសីហនុ ២​លើក របួស ៤​នាក់ ( ស្រី ១​នាក់ )។​

​ប្រភព​ព័ត៌មាន​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​បញ្ជាក់​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៦ លទ្ធផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញថា យានយន្ត​ដែល​ល្មើស​សរុប​ទូទាំង​ប្រទេស​មាន ចំនួន ៤១៦៨​គ្រឿង ក្នុង​នោះ​បាន​ធ្វើ​ការអប់រំ​ចំនួន ២២៩១​គ្រឿង និង​ពិន័យ​សរុប ១៨៧៧​គ្រឿង៕

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​១៣មិថុនា ​កើតឡើង​៦​លើក ​ស្លាប់​៣​នាក់ ​និង​រង​របួស​ធ្ងន់​-ស្រាល​១៨​នាក់​