ខឹង​ឪពុក​យក​មាន់​ជល់​ទៅ​លក់​ ទាញ​ពូថៅ​កាប់​ប្រហារ​គ្មាន​ប្រណី​

ខឹង​ឪពុក​យក​មាន់​ជល់​ទៅ​លក់​ ទាញ​ពូថៅ​កាប់​ប្រហារ​គ្មាន​ប្រណី​

កំពត ​៖ ​បុរស​ម្នាក់​បាន​យក​ពូថៅ​កាប់​ប្រហារ​ទៅលើ​ឪពុក​បង្កើត​របស់​ខ្លួនឯង​ ដោយ​គ្មាន​ប្រណី​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ កាលពី​វេលា​ម៉ោង​៧យប់ ថ្ងៃ​ទី​១២​ ខែ​មិថុនា ឆ្នាំ​២០១៦ ស្ថិត​ភូមិ​អណ្ដូង​ខ្មែរ សង្កាត់​អណ្ដូង​ខ្មែរ ក្រុង​កំពត ខេត្ត​កំពត។

មន្ត្រី​នគរបាល​អធិការ​ក្រុង​កំពត​បាន​ឲ្យ​ដឹង​ថា ជន​សង្ស័យ​មាន​ឈ្មោះ​ហេង វិបុល ភេទ​ប្រុស ​អាយុ​២៧​ឆ្នាំ រីឯ​ឪពុក​បង្កើត​ឈ្មោះ​ ហេង សម្បត្តិ អាយុ៥៣​ឆ្នាំ រស់នៅ​ភូមិ ឃុំ កើតហេតុ​ខាងលើ។

បើ​តាម​ចម្លើយ​សារភាព​របស់​ជន​សង្ស័យ​បាន​ឲ្យ​ដឹង​ថា ខ្លួន (​ជនសង្ស័យ​) បាន​ខឹង​នឹង​ឪពុក​បង្កើត​របស់​ខ្លួន​ ដោយ​បាន​យក​មាន់​ជល់​ដែល​ខ្លួន​បាន​ចិញ្ចឹម យក​ទៅ​លក់​ ដោយ​មិន​ប្រាប់​ខ្លួន​ឲ្យ​ដឹង ហើយ​នៅ​ពេល​ខ្លួន​សួរនាំ​ ក៏​ត្រូវ​ឪពុក​ស្ដី​បន្ទាស​ថែម​ទៀត។

មន្ត្រី​នគរបាល​អធិការ​ក្រុង​កំពត​បាន​ឲ្យ​ដឹង​ទៀត​ថា ដោយសារ​ខឹង​នឹង​ឪពុក​ស្ដី​បន្ទាស និង លក់​មាន់​ជល់​របស់​ខ្លួន​ផង ជនសង្ស័យ​ក៏បាន​ពូថៅ​កាប់​ប្រហារ​ទៅលើ​ឪពុក​បង្កើត​របស់​ខ្លួន​បណ្ដាល​ឲ្យ​របួស​បាក់ឆ្អឹង ក ដៃ និង​ដាច់​សរសៃ​ម្រាម​កូនដៃ និង​នាងដៃ ត្រូវ​បាន​អ្នកជិតខាង​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​សម្ភព​បូកគោ។

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី៕