ភាពយន្តគំនូរជីវចលដ៏រស់រវើក នៅបាតសមុទ្រ ស្វែងរកដូរី សម្រាប់ខែមិថុនា (មានវីដេអូខ្លី)

នៅចាំខ្សែភាពយន្តគំនូរជីវចល Finding Nemo កាលពី ១៣ឆ្នាំមុនទេ? 

ផលិតកម្ម Walt Disney Animation Studio សហការជាមួយនឹង Pixar បានប្រកាសពីការវិលត្រលប់មកវិញជាមួយនឹងខ្សែភាពយន្តគំនូរជីវចលថ្មី ដែលមានចំនងជើងថា Finding Dory ដែលជាភាពយន្តបន្តពីគំនូរជីវចល ដែលទទួលការគាំទ្រយ់ាងខ្លាំងទូទាំងពិភពលោកកាលពីឆ្នាំ ២០០៣រហូតមកដល់សព្វថ្ងៃ Finding Nemo។

នេះមិនមែនជាលើកដំបូងទេដែលផលិតកម្ម Walt Disney និង Pixar បានសហការគ្នា ផលិតកម្មកំពូលទាំងពីរនេះធ្លាប់បាន ផលិតខ្សែភាពយន្តគំនូរ ជីវចលល្បីៗជាច្រើនដូចជា Toy Story, UP, Brave, Inside Out, The Good Dinosaurs និងច្រើនទៀតជាដើម។ ហើយខ្សែភាពយន្តនេះផងដែររំពឹងនឹងនាំ អារម្មណ៍ទស្សនិកជនមក នូវភាពសប្បាយរីករាយ ភ្ជាប់ជាមួយនឹងអត្ថន័យ អប់រំជាច្រើនទៀត។

Finding Dory ត្រូវបានប្រកាសជាលើកដំបូងដោយពិធីករដ៏ល្បីល្បាញឈ្មោះ Ellen DeGeneres និងបង្ហាញនូវឃ្លីប ពាណិជ្ជកម្មលើកដំបូងនៅលើ កម្មវិធីនិយាយ The Ellen Show ផ្ទាល់តែម្តង។

គួរបញ្ជាក់ផងដែរថា Ellen DeGeneres ក៏នឹងចូលរួមបញ្ចូលសម្លេង អោយខ្សែភាពយន្ត Finding Dory នេះផងដែរ ដែលនាងនឹងបញ្ចូល សម្លេងអោយតួអង្គឯក ដូរី នេះផ្ទាល់តែម្តង។ ក្រៅពីនេះ ក៏មានការចូលយរួមបញ្ចូលសម្លេងពីសំណាក់តារាសម្តែងល្បីៗនៅក្នុងហូទ្បីវូដផងដែរដូចជា Idris Elba, Albert Brooks, Ed O'Neill និងជាច្រើនអ្នកទៀត។ ខ្សែភាពយន្ត Finding Dory នឹងរៀបរាប់ពីដំនើរស្វែង រកឪពុកម្តាយរបស់ត្រីខៀវដែលពូកែភ្លេចឈ្មោះ ដូរី។ នាងនឹងហែលទៅ គ្រប់ទីកន្លែងនៅក្នុងបាតសមុទ្រដើម្បីស្វែងរកគ្រួសាររបស់នាង។ នៅក្នុងដំនើរនេះនាងនឹងជួបជាមួយ​សត្វជាច្រើនទៀតនៅបាតសមុទ្រដែល នឹងជួយនាងស្វែងរកគ្រួសារ។ នៅមិនទាន់មានពត៌មានច្បាស់ណាមួយថា ត្រីពណ៍ទឹកក្រូចដែលជាតួអង្គ Nemo នៅក្នុងខ្សែភាពយន្តចាស់កាលពីឆ្នាំ២០០៣ ថានឹងបង្ហាញខ្លួននៅក្នុងខ្សែភាពយន្ត Finding Dory នេះទេ។ 

Finding Dory នឹងចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តដែលនៅជិតអ្នកចាប់ពីថ្ងៃទី ១៦ មិថុនានេះតទៅ។

ទស្សនា Trailer នៅទីនេះ៖

ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង នឹង ភាពយន្តដែលលោកអ្នកចូលចិត្តអាចចូលទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា: www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។  

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload