មិនធម្មតា! តារាស្រីកូរ៉េរូបស្អាត Momo មិនព្រមឈប់រាំ ទោះរបូតអាវ នៅលើ ឆាក ក៏ដោយ (មានវីដេអូ)

កូរ៉េខាងត្បូង៖ សមាជិកស្រីម្នាក់ ក្នុងក្រុមចម្រៀងកូរ៉េ TWICE នាង Momo បានធ្វើឲ្យអ្នកគាំទ្រប្រហោងពោះអស់ ព្រោះតែរូបនាងបានរបូតអាវនៅលើឆាក។

កាលពីថ្ងៃទី១១ ខែមិថុនា កន្លងទៅថ្មីៗនេះ ក្រុមចម្រៀង TWICE បានឡើងសម្តែងនៅលើឆាក ជាមួយនឹង សំលេងហ៊ោរកញ្ជៀវកងរំពងពីអ្នកគាំទ្រ។ ប៉ុន្តែខណៈពេលកំពុងរាំនោះ សមាជិកម្នាក់ក្នុងក្រុម គឺនាង Momo បានរបូតអាវ ដែលធ្វើឲ្យទស្សនិកជន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ 

ជាសំណាងល្អ តារាស្រីរូបនេះ បានពាក់អាវខ្លីក្នុងមួយជាន់ទៀត បើមិនដូច្នោះទេ រូបនាងនឹងត្រូវបង្ហាញអាវទ្រនាប់ រឺក៏ដើមទ្រូងរបស់នាង នៅមុខសារធាណជនហើយ។ ហើយចំពោះហេតុការណ៍នោះដែរ នាងTzuyu ក៏បានព្យាយាមជួយចងឲ្យនាង តែវានៅតែរលុងដដែល។

យ៉ាងណាមិញ នាង Momo នៅតែសម្រេចចិត្តរាំរហូត មិនព្រមឈប់នោះទេ ដែលដៃម្ខាងរបស់នាងព្យាយាមចង និងបញ្ចេញកាយវិការដំណើរគ្នា ថ្វីបើមានកើតរឿងអាក្រក់លើរូបនាងក៏ដោយ៕

តោះទស្សនាវីដេអូទាំងអស់គ្នា៖ 

ប្រភព ៖
lollipop

ចំណាប់អារម្មណ៍ខ្មែរឡូត៖

ដោយឡែក ក៏មានពិធីការិនីទូរទស្សន៍ស្រីម្នាក់ផងដែរ ក៏ធ្លាប់របូតអាវប៊ីគីនីធ្លាក់ដល់ចង្កេះ ខណៈកំពុងផ្សាយផ្ទាល់។

ពិធីការិនីទូរទស្សន៍ ដ៏ស្រស់ស្អាតម្នាក់ ភ័យឡើងក្រហមមុខ នៅក្នុងកម្មវិធីផ្សាយផ្ទាល់មួយ ព្រោះនាងបានរបូត អាវប៊ីគីនីរបស់នាង ធ្លាក់ដល់ចង្កេះ នៅពេលដែលនាងចុះលេងទឹកសមុទ្រ។

ពិធីការិនីទូរទស្សន៍ដ៏ពេញនិយម នាង Bernardita Middleton ត្រូវបានក្រុមផ្សាយផ្ទាល់នៅក្នុងស្ទូឌីយ៉ូ កម្មវិធី "អារុណសួស្តីគ្រប់គ្នា!" សំណូមពរឲ្យនាងចុះលេងទឹកសមុទ្រដ៏ត្រជាក់ នៅពេលដែលនាងកំពុងរាយការណ៍ផ្ទាល់ ពីឆ្នេរសមុទ្រ Reñaca តំបន់ភាគខាងជើង Valparaiso។

ដោយមិនបង្អែរបង្អង់យូរ នាង Bernardita ក៏បានដោះសម្លៀកបំពាក់របស់នាង ដោយបន្សល់ទុកត្រឹមឈុតហែលទឹក (ប៊ីគីនី) ប៉ុណ្ណោះ ដើម្បីចុះទៅលេងទឹកសមុទ្រ។ នៅពេលដែលនាងចុះទៅដល់ក្នុងទឹក ស្រាប់តែរលកធំបានបក់ខ្លាំងៗ បណ្តាលឲ្យនាងរហូតអាវប៊ីគីនីរបស់នាង ធ្លាក់មកដល់ចង្កេះ ធ្វើឲ្យអ្នកអ្នកនៅក្នុងស្ទូឌីយ៉ូភ័យជំនួសស្ទើរលួសព្រលឹង។

នាង Bernardita បានប្រាប់ឲ្យដឹងថា នាងគ្មានគម្រោងនឹងចុះលេងទឹកសមុទ្រនោះទេ តែដោយសារការសំណូមពរ ពីសំណាក់ក្រុមការងាររបស់នាង ទើបនាងសម្រេចចិត្ត ស្របតាមពួកគេតែម្តង៕

តោះ! ចង់ដឹងយ៉ាងណានោះ? សូមទស្សនាវីដេអូខាងក្រោមនេះ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload