សហព័ន្ធ​បាល់ទាត់​វែល ទទូច​មិន​ឲ្យ​អ្នក​គាំទ្រ​គ្មាន​សំបុត្រ​ទៅ​ប្រទេស​បារាំង

សហព័ន្ធ​បាល់ទាត់​នៃ​ប្រទេស​វែល​បាន​ទទូច​មិន​ឲ្យ​អ្នកគាំទ្រ​ក្រុម​ជម្រើស​ជាតិ​របស់​ខ្លួន​ដែល​គ្មាន​សំបុត្រ ធ្វើ​ដំណើរ​ទៅ ទីក្រុង Lille និង Lens ដើម្បី​ទស្សនា​ការ​ប្រកួត​ជាមួយ​តោ​កំណាច​អង់គ្លេស​ថ្ងៃ​ព្រហស្បតិ៍​នេះ។

 

សហព័ន្ធ​បាល់ទាត់​វែល ទទូច​មិន​ឲ្យ​អ្នក​គាំទ្រ​គ្មាន​សំបុត្រ​ទៅ​ប្រទេស​បារាំងកីឡាករ Bale អបអរក្រោយស៊ុតបញ្ចូលទីឲ្យវែលកាលប្រកួតមុន

 

ការ​អំពាវនាវ​នេះ​គឺ​ក្នុង​គោលបំណង​បញ្ចៀស​ការ​ប៉ះ​ទង្គិច​រវាង​អ្នក​គាំទ្រ​ទាំង​សង​ខាង បន្ទាប់​ពី​ប្រកួត​កន្លង ទៅ​រវាង​អង់គ្លេស និង​រុស្ស៊ី​នៅ​ទីក្រុង Marseille មាន​អំពើ​ហិង្សា​ផ្ទុះ​ឡើង​ទាំង​នៅ​ក្នុង​កីឡដ្ឋាន និង​តាម​ទីសាធារណៈ ហើយ​ជា​លទ្ធផល​អ្នកគាំទ្រ​មួយ​ចំនួន​ត្រូវ​ជាប់​ឃុំ ខ្លះ​ត្រូវ​បញ្ជូន​ត្រលប់​ទៅ​ប្រទេស​របស់​ខ្លួន​វិញ។

 

ពី​ទីក្រុងLille ទៅ Lens មាន​ចម្ងាយ​ពី​គ្នា​តែ​៤៩​គីឡូ​ប៉ុណ្ណោះ។ ទីក្រុង​ទាំងពីរ​គឺជា​ទីតាំង​របស់​អ្នក​គាំទ្រ​អង់គ្លេស និង​វែល​ជា​ច្រើន​នាក់ ស្នាក់​នៅ​ដើម្បី​គាំទ្រ​ក្រុម​ជម្រើស​ជាតិ​របស់​ពួកគេ ដែល​វា​ជា​រឿង​គួរ​ឲ្យ ព្រួយ​បារម្ភ​មួយ​​អាច​កើត​មាន​អំពើ​ហិង្សា៕

 

សហព័ន្ធ​បាល់ទាត់​វែល ទទូច​មិន​ឲ្យ​អ្នក​គាំទ្រ​គ្មាន​សំបុត្រ​ទៅ​ប្រទេស​បារាំង

 

សហព័ន្ធ​បាល់ទាត់​វែល ទទូច​មិន​ឲ្យ​អ្នក​គាំទ្រ​គ្មាន​សំបុត្រ​ទៅ​ប្រទេស​បារាំង

 

សហព័ន្ធ​បាល់ទាត់​វែល ទទូច​មិន​ឲ្យ​អ្នក​គាំទ្រ​គ្មាន​សំបុត្រ​ទៅ​ប្រទេស​បារាំង

 

សហព័ន្ធ​បាល់ទាត់​វែល ទទូច​មិន​ឲ្យ​អ្នក​គាំទ្រ​គ្មាន​សំបុត្រ​ទៅ​ប្រទេស​បារាំង

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Dailymail